ម៉េច​ចឹ​ង​! វង្ស ណ​យ ចង់​ថតកុន​ដើរតួ​រំលោភ​

​ប្រិយមិត្ត​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ពិតជា​បាន​ស្គា​ល់ហើយ​កីឡាករ​កែវ​ពិឃាត វង្ស ណ​យ​។ រាល់ពេល​ឡើង​ប្រកួត​ម្តងៗ រូបគេ​តែងតែ​អង្រួន​សង្វៀន​មិន​ថា​ឈ្នះ​ឬ​ចាញ់​នោះទេ​ដោយ​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខកបំណង​ឡើយ​។​
​កាលពីពេល​ថ្មីៗ​នេះ វង្ស ណ​យ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​បន្ទាប់ពី​បានឃើញ​ការ​បង្ហោះ Status ក្នុង​បណ្តាញ​សង្គម Facebook របស់​កីឡាករ​រូបនេះ​ដែល​សរសេរថា រូបគេ​ចង់​ថតកុន​ហើយ​ដើរតួ​ជា​តួ​រំលោភ​ទៀតផង​។​
​កូន​នាគ​ប៉ៃលិន​បាន​សរសេរ​ក្នុង Facebook ថា “​សូម​ខាង​ផលិតកម្ម​មេត្តា​ផ្តល់​ឧកាស​ដល់​ខ្ញុំបាទ​បាន​ថតកុន​តួ​រំលោភ​ផង​ព្រោះ​ឥឡូវ​កំពុងតែ​យ៉ាប់យ៉ឺន​។ ហើយ​មាន​មិត្ត​ណាខ្លះ​ចង់​ចូលរួម​ទម្លាក់​លេខ​”​។ ទោះបីជា​យ៉ាងណាក៏ដោយ មានមតិ​មួយចំនួន​លើកឡើងថា នេះ​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា ក្នុងការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​របស់​ស្ថានីយ៍ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥​កាលពី​ថ្ងៃ​សៅរ៍​មុន វង្ស ណ​យ បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ ផេ​ត ភី​ម៉ៃ ដោយ​ផ្ដួល​ឲ្យ​សន្លប់​ធំ​នៅក្នុង​ទឹក​ទី​១៕

Related posts

Leave a Comment