ក្រោយ មុត ខ្លឹមខ្មៅ បង្ហាញភាពល្អលំបាក ពេលនេះមានដំណឹងល្អហើយ

កីឡាករដែលធ្លាប់តែមានឈ្មោះបោះសំឡេង ឯម ខ្លឹម ខ្មៅ ឬ មុត ខ្លឹមខ្មៅ កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពរៀបរាប់អំពីជីវិតដ៏លំបាករបស់ខ្លួននៅក្នុងបណ្តាញសង្គម Facebook ដែលជាហេតុធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កីឡាកររូបនេះបានប្រកបអាជីពជាអ្នកប្រដាល់អស់រយៈពេលជាង១០ឆ្នាំមកហើយដោយមានប្រវត្តិប្រកួតជាង១០០លើកហើយក្នុងនោះធ្លាប់ឈ្នះខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់៦៣.៥គីឡូក្រាមក្នុងឆ្នាំ២០១៣ប៉ុន្តែបានរបូតខ្សែក្រវាត់នេះវិញក្នុងឆ្នាំ២០១៤នៅសង្វៀនបាយ័ន។
កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៩ កីឡាករ មុត ខ្លឹមខ្មៅ បានបង្ហោះ Facebook បង្ហាញទិដ្ឋភាពផ្ទះរបស់ខ្លួននិងបានភ្ជាប់សារមួយឃ្លាដោយមានខ្លឹមសារថា “នេះជាផ្ទះជិតរលំហើយវៃលែងកើតហើយ រកតែផ្ទះ១ឲ្យកូននៅមិនបាន ជីវីតខ្ញុំ”។ កីឡាកររូបនេះបន្តថា “បើអាចជាតិក្រោយ កុំក្លាយជាអ្នកប្រដាល់”។
ក្រោយពីទទួលបានដំណឹងនេះនិងឃើញភាពជាក់ស្ដែងអំពីស្ថានភាពរបស់ ខ្លឹមខ្មៅ កាលពីរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ លោកជំទាវ ហាក់ ដាណា ភរិយាឯកឧត្ដម ហ៊ុន គឹមជាតិ ក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វែងរកកីឡាកររូបនេះដើម្បីឧបត្ថម្ភថវិកាមួយចំនួនដោយក្នុងនោះលោកជំទាវបានសរសេរថា ”មាននរណាម្នាក់ស្គាល់គាត់ទេ? និងទាក់ទងគាត់បានដោយរបៀបណា? ពិតជាគួរឲ្យអាណិតខ្លាំងណាស់”៕

 

Related posts

Leave a Comment