សងសឹក​ហើយ​! អ៊ីរ៉ង់​បាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់​វាយប្រហារ​មូលដ្ឋាន​កង​ទ័ព​អាមេរិក​

​យោងតាម​ក្រសួងការពារជាតិ​អាមេរិក​បាន​ឲ្យ​ដឹងថា មូលដ្ឋាន​កងទ័ពអាកាស​អាមេរិក​ពីរ​កន្លែង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល Ballistic ជាង​១០​គ្រាប់​។​
​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​ផ្សាយ​ថា ការវាយប្រហារ​នេះ​គឺជា​ការ​សងសឹក​បន្ទាប់​ពី​មេបញ្ជាការ​កំពូល​របស់​ប្រទេស​លោក Qasem Soleimani ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​ទីក្រុង​បា​កដាដ​តាម​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump​។​
​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ទីតាំង​ដែល​ត្រូវបាន​វាយប្រហារ​ទាំងពីរ​នេះ​គឺ​ស្ថិតនៅក្នុង​ទីក្រុង Irbil និង Al Asad​។​
​ទោះបីជា​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​មាន​អ្នកស្លាប់​និង​របួស​ដែរ​ឬ​អត់​។​
​ការវាយប្រហារ​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការបញ្ចុះ​សព​លោក Soleimani​។ ទូរទស្សន៍ Al Mayadeen បាន​ផ្សាយ​ថា ការបាញ់​ផ្លោង​លើក​ទី​ពីរបាន​កើតឡើង​នៅ​ទីក្រុង Irbil ភ្លាមៗ​បន្ទាប់ពី​រ៉ុក្កែត​ទីមួយ​វាយប្រហារ​ទីក្រុង Al-Asad៕


Related posts

Leave a Comment