ជប៉ុន​បាន​យល់ព្រម​ឲ្យ​ប្រើ​ថ្នាំ Remdesivir របស់​ក្រុមហ៊ុន Gilead ក្នុងការ​ព្យាបាល​ព្យាបាល​អ្នកជំងឺ COVID-19

 

​ក្រសួងសុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ជប៉ុន​បានអនុម័ត​ឲ្យ​ប្រើប្រាស់​ថ្នាំ Remdesivir របស់​ក្រុមហ៊ុន Gilead Science Inc ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19​។​
​ប្រទេស​ជប៉ុន​បាន​ឈានដល់​ការសម្រេចចិត្ត​បែបនេះ​ក្នុង​រយៈពេល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​ថ្នាំ​អាមេរិក​បានទទួល​ការយល់ព្រម​យ៉ាង​ឆាប់រហ័ស​សម្រាប់​ការព្យាបាល​។​
​មន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ថ្នាំ Remdesivir នឹងត្រូវ​ផ្តល់​ឲ្យ​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​ជំងឺ Covid-19 ធ្ងន់ធ្ងរ​។​
​គួរ​បញ្ជាក់ថា ថ្នាំ Remdesivir ត្រូវបាន​ផ្តល់​ការអនុញ្ញាត​កាលពី​សប្តាហ៍​មុន​ដោយ​រដ្ឋបាល​ចំណីអាហារ​និង​ឪ​សថ​អាមេរិក​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​លើ​ជំងឺ​ដែល​បណ្តាលមកពី​វីរុស​កូ​រ៉ូ​ណាមួយ​នេះ​៕


Related posts

Leave a Comment