ស្ត្រី​ពិការ​ត្រូវ​កូនបង្កើត​កប់​ទាំង​រស់​តែ​មិន​ស្លាប់​ក្រោយ​ជាប់​ក្នុង​រណ្តៅ​រយៈពេល​៣​ថ្ងៃ​ (មានវីដេអូ)

 

​បុរស​អាយុ​៥៨​ឆ្នាំ​ម្នាក់​ត្រកូល Ma រស់នៅក្នុង​តំបន់ Jingbian នៃ​ខេត្ត Shaanxi ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ដោយ​សង្ស័យថា គាត់​បាន​កប់​ម្តាយបង្កើត​របស់គាត់​ដែលជា​ជនពិការ​ទាំង​រស់​ប៉ុន្តែ​គាត់​មិនបាន​ស្លាប់​ទេ​ក្រោយ​ជាប់​ក្នុង​រណ្តៅ​អស់​រយៈពេល​៣​ថ្ងៃ​។​
​ប្រពន្ធ​របស់​បុរស​រូប​នេះ​បាន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​រាយការណ៍​ថា ម្តាយក្មេក​របស់​នាង​អាយុ​៧៩​ឆ្នាំឈ្មោះ Wang មិនបាន​ត្រឡប់មកវិញ​ទេ​បន្ទាប់ពី​ប្តី​របស់​នាង​បាន​នាំ​គាត់​ចេញទៅ​ក្រៅ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​
​ប៉ូលិស​បាន​និយាយ​នៅលើ​គណនី WeChat របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ​ថា កូនប្រុស​រូបនេះ​បានដាក់​ស្ត្រី​ចំណាស់​នៅលើ​រទេះ​ជនពិការ​ហើយ​បន្ទាប់មក​បាន​កប់​គាត់​នៅក្នុង​រណ្តៅ​ដែល​គេ​បោះបង់ចោល​មួយ​។​
​ប៉ូលិស​បាន​និយាយថា ស្ថិតក្រោម​ការសាកសួរ បុរស​រូបនេះ​បាន​សារភាព​នូវ​អ្វីដែល​គាត់​បានធ្វើ​និង​បាន​មន្ត្រី​ទៅ​កន្លែង​នោះ​។ ប៉ូលិស​បានឮ​ស្ត្រី​ចំណាស់​ស្រែក​ឲ្យ​ជួយ​ខណៈដែល​ពួកគេ​កំពុង​ជីក​នាំ​គាត់​ចេញពី​រណ្តៅ​ដែលមាន​ជម្រៅ​២​ម៉ែត្រ​។​
​គាត់​ត្រូវបាន​គេ​នាំចេញ​ហើយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលិស​មិនទាន់​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​កប់​នេះ​ទេ​៕

Related posts

Leave a Comment