រឿង​កម្រ​! លោកយាយ​អាយុ​១១៣​ឆ្នាំ​គឺជា​មនុ​ស្សវ័យ​ចំណាស់​បំផុត​ដែលជា​សះស្បើយ​ពី​វីរុស​កូ​រ៉ូ​ណា​នៅ​អេ​ស្ប៉ា​ញ​

​ក្រុមមន្ត្រី​បាន​និយាយថា លោកយាយ​អាយុ​១១៣​ឆ្នាំ​ម្នាក់​ដែល​ត្រូវបាន​គេ​ជឿថា​ជា​ស្ត្រី​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បានជា​សះស្បើយ​ពី​វីរុស​កូ​រ៉ូ​ណា​។​

​លោកយាយ Maria Branyas ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ Covid-19 បន្ទាប់ពី​ប្រទេស​នេះ​ត្រូវបាន​បិទ​កាលពី​ខែមីនា​។​

​ប៉ុន្តែ​បន្ទាប់ពី​ស្ថិតក្នុង​ការដាក់​នៅ​ដាច់ដោយឡែក​រយៈពេល​ជាច្រើន​សប្តាហ៍ លោកយាយ Branyas បាន​ធូរស្បើយ​ឡើងវិញ​ដោយមាន​ត្រឹមតែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ​។​

​បើ​គិត​តាម​អាយុ​របស់​លោកយាយ​មានន័យថា លោកយាយ​បានរស់នៅ​ដោយ​ឆ្លងកាត់​ជំងឺ​ផ្តាសាយ​រាតត្បាត​ជាស​កល​ឆ្នាំ​១៩១៨-១៩, សង្គ្រាមស៊ីវិល​អេ​ស្ប៉ា​ញ​ឆ្នាំ​១៩៣៦-៣៩​និង​វីរុស​កូ​រ៉ូ​ណា​នេះ​តែម្តង​៕

Pla general de Maria Branyas, amb un ram de flors entregat pel personal de la Residència Santa Maria del Tura, a Olot, el 4 de març del 2020. (Horitzontal)

Related posts

Leave a Comment