អាមេរិក​យល់ព្រម​លក់​គ្រាប់បែក​ប្រឆាំង​នាវា​ក្នុង​ទំហំ​ទឹកប្រាក់​១៨០​លាន​ដុល្លារ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ធ្វើ​ឲ្យ​ចិន​កាន់តែ​ក្តៅស្លឹកត្រចៀក​

សហរដ្ឋអាមេរិក​បាន​យល់ព្រម​លក់​គ្រាប់បែក​ប្រឆាំង​នាវា​ធុន​ធ្ងន់​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​១៨០​លាន​ដុល្លារ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​នៅក្នុង​សកម្មភាព​មួយ​ដែល​ទំនងជា​នឹងធ្វើ​ឲ្យ​ចំណងទាក់ទង​កាន់តែ​មាន​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង​ដែល​អះអាងថា កោះ​តៃវ៉ាន់​ជា​របស់ខ្លួន​។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា “​ការលក់​នេះ​គឺជា​ការបម្រើ​ដល់​ផលប្រយោជន៍​ជាតិ សេដ្ឋកិច្ច​និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ដោយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកទទួល​ក្នុងការ​ធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន​និង​រក្សា​នូវ​សមត្ថភាព​ការពារ​ដែល​អាច​ជឿទុកចិត្ត​បាន​”​។​

​ការលក់​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​របស់​អ្នកទទួល​និង​ជួយ​ក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ តុល្យភាព​យោធា​និង​វឌ្ឍនភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។​

​ក្រសួងការបរទេស​បាន​និយាយថា គ្រាប់បែក​ធុន​ធ្ងន់​ដ៏​ទំនើប​ប្រភេទ MK-48 Mod 6 ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក​គឺ​កំពុង​ត្រូវបាន​ផ្គត់ផ្គង់​ពី​ស្តុក​របស់​កងទ័ពជើងទឹក​អាមេរិក​ដែលមាន​ស្រាប់​៕


Related posts

Leave a Comment