ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte ត្រូវ​មនុស្ស​៥​នាក់​គំរាម​សម្លាប់​

ការចាប់ខ្លួន​ជនជាតិ​ហ្វីលីពីន​យ៉ាងតិច​៥​នាក់​ដោយ​គ្មាន​ដីកា​ត្រូវបាន​ធ្វើឡើង​ដោយសារតែ​ពួកគេ​បាន​គំរាម​សម្លាប់​លោក​ប្រធានាធិបតី Rodrigo Duterte តាម​អន​ឡាញ​។​

​កាលពី​ថ្ងៃទី​១១​ខែឧសភា ភ្នាក់ងារ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​បាន​ចាប់ខ្លួន​លោក Ronnel Mas អាយុ​២៥​ឆ្នាំ​ជា​គ្រូបង្រៀន​សាលា​រដ្ឋ​ដែល​បាន​បង្ហោះ Twitter ថា លោក​នឹង​ឲ្យ​លុយ​៥០​លាន​ប៉េ​សូ (២,២០០,០០០​ដុល្លារ​) ដល់​អ្នកណា​ដែល​ធ្វើឃាត​ប្រធានាធិបតី​។​

​កាលពី​ថ្ងៃទី​១២​ខែឧសភា ប៉ូលិស​នៅ​ខេត្ត Cebu ភាគខាងត្បូង​បាន​ចាប់ខ្លួន Maria Ceron អាយុ​២៦​ឆ្នាំ​ដោយសារ​ផ្តល់ប្រាក់​ចំនួន​៧៥​លាន​ប៉េ​សូ​សម្រាប់​ការងារ​ឲ្យ​វាយប្រហារ​លើ​លោក Duterte​។ ហើយ​នៅ​ថ្ងៃទី​១៩​ខែឧសភា ប៉ូលិស​បាន​ចាប់ខ្លួន​យុវជន​ម្នាក់​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​សម្រាប់​ការ​បង្ហោះ Facebook ថា “​លុយ​២០០​លាន​ដល់​អ្នកណា​ដែល​សម្លាប់​លោក Duterte​។ យក​ក្បាល​គាត់​មក​ទីនេះ​នៅក្នុង​ភូមិ Barangay របស់ខ្ញុំ​”​។​

​ក្រុម​អាជ្ញាធរ​កំពុង​តាមរក​អ្នក​ផ្សេងទៀត​ដែល​បង្ហោះ​ការ​គំរាម​តាម​អន​ឡាញ​ដោយ​ក្នុងនោះ​រួមមាន​មនុស្ស​ម្នាក់​ដែល​បាន​ស្នើសុំ​ឲ្យ​ក្រុម​ភេរ​វក Abu Sayyaf បាញ់សម្លាប់​លោក Duterte ផងដែរ​។​

​ការចាប់ខ្លួន​នេះ​បាន​កើតឡើង​មួយខែ​បន្ទាប់ពី​លោក Duterte បាន​បើកភ្លើង​ខៀវ​ដល់​ប៉ូលិស​ឲ្យ​បាញ់សម្លាប់​អ្នករំលោភ​វិធាន​ការបិទ​ប្រទេស​។​

​ប៉ូលិស​ក៏បាន​ចាប់ខ្លួន​អ្នក​រិះគន់​ដទៃទៀត​ដែល​ជេរប្រមាថ​លោក Duterte នៅលើ​បណ្តាញ​សង្គម​ផងដែរ​។ នៅ​ថ្ងៃទី​១៣​ខែឧសភា លោក Reynaldo Orcullo អាយុ​៤១​ឆ្នាំ​ដែលជា​អ្នកលក់​ឥ​វ៉ាន់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​សរសេ​រ​នៅលើ Facebook ថា លោក Duterte គឺជា​មនុស្ស​ល្ងីល្ងើ​៕​

Related posts

Leave a Comment