UN ប្រកាសថា កង​រក្សា​សន្តិភាព​២​នាក់​ដំបូង​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 ដោយ​ក្នុងនោះ​មាន​ម្នាក់​ជា​ជនជាតិ​កម្ពុជា​

អគ្គលេខាធិការ​លោក Antonio Guterres កាលពី​ថ្ងៃ​សុក្រ​បានប្រកាស​អំពី​ការស្លាប់​របស់​កង​ថែរក្សា​សន្តិភាព​ពីរ​នាក់​ដំបូង​របស់​អង្គការសហប្រជាជាតិ​ដោយសារ​ជំងឺ COVID-19​។​

​លោក​បានធ្វើ​ការប្រកាស​បែបនេះ​នៅក្នុង​ពិធី​មួយ​ដែល​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​កង​រក្សា​សន្តិភាព UN ដោយ​និយាយថា កង​រក្សា​សន្តិភាព​ដែល​បានទទួល​មរណភាព​ទាំងពីរ​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​គឺ​កំពុង​បម្រើការ​នៅក្នុង​ប្រទេស​ម៉ាលី​។ UN និយាយថា ម្នាក់​គឺ​មកពី​ប្រទេស​កម្ពុជា​និង​ម្នាក់ទៀត​មកពី​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​។​

​លោក Guterres និយាយទៀតថា ជំងឺ​រាតត្បាត​នេះ​បាន​ផ្លាស់ប្តូរ​ស្ទើរតែ​គ្រប់យ៉ាង​ប៉ុន្តែ​មិនបាន​ផ្លាស់ប្តូរ​សេវាកម្ម ការ​ពលី​និង​ភាពមិន​អាត្មានិយម​របស់​បុរស​និង​ស្ត្រី​ជាង​៩៥,០០០​នាក់​ដែល​កំពុង​បម្រើការ​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ចំនួន​១៣​បេសកកម្ម​នៅ​ជុំវិញ​ពិភពលោក​ទេ​។​

​យោងតាម​នាយកដ្ឋាន​ថែរក្សា​សន្តិភាព UN បាន​ឲ្យ​ដឹងថា មាន​ករណី​ជំងឺ COVID-19 ចំនួន​១៣៧​ករណី​ដែល​ត្រូវបាន​បញ្ជាក់​នៅក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់ UN ដែល​គិត​ត្រឹម​ពេលនេះ ករណី​ច្រើន​បំផុត​គឺ​នៅក្នុង​ប្រទេស​ម៉ាលី​ដែលមាន​៩០​ករណី​៕


Related posts

Leave a Comment