Covid​អើយ​សាហាវ​ពេក​ហើយ​! ទប់ទឹក​ភ្នែក​មិន​ជាប់ ពេល​អាន​សំបុត្រ​ចុងក្រោយ របស់​ប្អូនស្រី វី ឌី​ណែ​ត ផ្ញើ​ជូន​ម្ដាយ មុន​ពេល​ស្លា.ប់ ដោយ​រៀបរាប់​កម្សត់​ថា​…

គេ​នៅ​ចាំបាន​ថា ម្ដាយ​របស់​តារាចម្រៀង វី ឌី​ណែ​ត ត្រូវបាន​រកឃើញ វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ហើយ​ត្រូវបាន ក្រុមគ្រូពេទ្យ​យក​ឡានពេទ្យ​មក​ដឹក ទៅ​សម្រាក​ព្យាបាល​នៅ​ថ្ងៃ​ជាមួយគ្នា​នោះ​ផងដែរ។

ក្រោយ​សម្រាក​ព្យាបាល​មួយរយៈ ស្រាប់តែ​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ តារាចម្រៀង វី ឌី​ណែ​ត បាន​បញ្ជាក់​ពី​ស្ថានភាព​ដ៏​គួរ​ឲ្យ​បារម្ភ​របស់​ម្ដាយ​ខ្លួន​ថា «​អ្វី ដែល​កាន់តែ​គួរ​បារម្ភ គឺ​ម៉ាក់​របស់ខ្ញុំ​ពេលនេះ​គាត់​ធ្វើទុក្ខ​ខ្លាំងណាស់ ហើយ​ពេលនេះ​គេ​បាន​ប្ដូរ​គាត់​ទៅ​សង្គ្រោះបន្ទាន់​ហើយ​សូម​ទេវតា តាម​ថែរក្សា​ពួកគាត់​ផង ហើយក៏​សូម​អរគុណ​ដល់​បង​បង​ក្រុមគ្រូពេទ្យ​ជំនាន់ ដែល​បាន​យកចិត្តទុកដាក់​ព្យាបាល​ពួកគាត់​ក៏ដូចជា​ខ្ញុំ សូម​កម្លាំងចិត្ត​ឲ្យ​ម៉ាក់​ខ្ញុំ​ផង»។

បន្ទាប់ពី​បួងសួង មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១​នេះ តារា​ចម្រៀង វី ឌី​ណែ​ត បាន​ជូនដំណឹង​ដ៏​សោកសៅ ជុំវិញ​មរណភាព​ម្ដាយ​របស់​ខ្លួន ហើយ​ពេលនោះ ​​តារា​ចម្រៀង​មួយ​ចំនួន ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ជា​បន្តបន្ទាប់​ផងដែរ​។​

អ្វី​ ដែល​កាន់តែ​ខ្លោចចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ មុន​ពេល​ម្ដាយ​ទទួលមរណភាព ប្អូន​ស្រី​របស់​តារាចម្រៀង វី ឌី​ណែ​ត បាន​ផ្ញើ​សំបុត្រ​ចុងក្រោយ​មួយ ជូន​អ្នក​ម្ដាយ ដែល​កំពុង​សង្គ្រោះ​បន្ទាន់​នោះ។

តែ គួរ​ឲ្យ​ស្ដាយ​ម្ដាយ​របស់​នាង មិន​អាច​អាន​បាន​នោះ​ឡើយ។ ប្អូនស្រី​របស់​តារា​ចម្រៀង វី ឌី​ណែ​ត ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Lida Vy» បាន​បង្ហោះ​សំបុត្រ​ចុងក្រោយ​ផ្ញើ​ជូន​ម្ដាយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ អម​ដោយ​សារ​យ៉ាង​កម្សត់​ថា «​អ្វី ​ដែល​ឈឺចិត្ត​បំផុត ពេល​ម្ដាយ​ឈឺ​មិន​អាច​សូម្បីតែ​មើលថែ និង​មើល​មុខ​ម៉ាក់ សំបុត្រ​ដែល​ផ្ញើ​អោយ​ម៉ាក់​ ក៏​ម៉ាក់​មិន​អាច​អាន ដឹង ឮ​អ្វី​ទាំងអស់ Covid​អើយ​សាហាវ​ពេក​ហើយ»។

ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថា​តើ ​សំបុត្រ​ចុងក្រោយ ដែល​ប្អូនស្រី​របស់​តារា​ចម្រៀង វី ឌី​ណែ​ត ផ្ញើ​ទៅ​ម្ដាយ មុន​ពេល​ទទួលមរណភាព មាន​ខ្លឹមសារ​រំជួលចិត្ត​ប៉ុណ្ណា កម្សត់​ប៉ុណ្ណា សូម​ប្រិយមិត្ត អាន​លិខិត​នោះ​ ដូច​ខាង​ក្រោម​នេះ ទាំង​អស់​គ្នា ៖

Related posts

Leave a Comment