គេនៅចាំបានថា អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយគិតមកដល់ពេលនេះ មានរយៈពេល៦ខែមកហើយ ហើយទើបតែមានដំណឹងល្អ កាលពីពេលថ្មីៗនេះ។
រំលឹកពេលរៀបការហើយថ្មោងថ្មីនោះ, អ្នកនាង Love Riya និងស្វាមី បានធ្វើការឡាយលក់ផលិតផល។ ពេលកំពុងឡាយលក់សុខៗនោះ អ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើល និងរំភើបស្ទើរហោះនោះ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ចូលខំមិនជូនពរ ខណៈកន្លងមកលោកជំទាវ ធ្លាប់សរសើរLove Riyaថាមិនចេះជេរនោះ។
លោកជំទាវ បានចូលខំមិនជូនពរគូស្វាមីភរិយាថ្មី ដូច្នេះថា «មីងសូមជូនពរដល់ក្មួយទាំង២ ក្នុងជីវិតអាពាហ៍ពិពាហ៍ឲ្យស្រឡាញ់គ្នាដល់ចាស់ព្រឹទ្ធ ចាស់ព្រេង»។ ជាការឆ្លើយតបចំពោះពាក្យពេចន៍ជូនពររបស់លោកជំទាវនោះ, Love Riyaបានបង្ហោះអារម្មណ៍សប្បាយរីករាយ និងធ្វើការជូនពរលោកជំទាវត្រឡប់ទៅវិញផងដែរ។
បន្ថែមលើនេះ នៅពេលនោះ Love Riya ក៏បានបញ្ជាក់ពីបំណងរបស់ខ្លួន ពីការទៅជួបលោកជំទាវហ៊ុន ស៊ីណាត ដើម្បីសុំពរជ័យ មុនពេលរៀបការផងដែរ តែលោកជំទាវរវល់។ ទោះយ៉ាងណា ពេលនេះ បំណងប្រាថ្នារបស់អ្នកនាងLove Riyaបានសម្រេចហើយ ដោយនាង រួមទាំងស្វាមី និងកូនស្រី បានទៅដល់ផ្ទះលោកជំទាវ។
លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះរូបថត អមដោយសារបញ្ជាក់ដូច្នេះថា «តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់ក្មួយស្រី Love Biya និងស្វាមី បានជួយថវិកា2000ដុល្លារ ដល់កុមារកំព្រា ដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សូមជូនពរដល់ក្មួយទាំងពីរឲ្យជីវិតអាពាហ៍ពិពាហ៍នេះស្រឡាញ់គ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេង និងរកទទួលទានមានបានហេង ហេង៕ 11.6.2022»។
ដោយឡែកLove Riyaក៏បានបញ្ជាក់ដែរថា «ថ្ងៃនេះនាងខ្ញុំព្រមទាំងស្វាមីពិតជារីករាយខ្លាំងមែនទែនដែលបានមានឱកាសចូលសួរសុខទុក្ខអ្នកម៉ាក់ ហ៊ុន ស៊ីណាត និងបានធ្វើបុណ្យចូលជាបច្ច័យបន្តិចបន្តួចដល់ក្មេងកំព្រា ដែលអ្នកម៉ាកគឺជាអ្នកមើលថែផ្ទាល់ផងដែរ
កូនៗនិងចៅសូមគោរពជូនពរអ្នកម្ដាយ សូមអោយជួបតែសុខ សំណាងល្អ និងរាល់ការធ្វើដំណើរទៅណាមកណាសូមអោយជួបតែសុខសុវត្ថិភាពតាមផ្លូវជារៀងរហូត ជាពិសេសសូមអោយម៉ាក់មានសុខភាពល្អ និងអាយុវែង គង់ជាម្លប់ដល់កូនចៅអោយបានយូរអង្វែងផងណា11 06 2022»៕