ស្ដែងៗ! ល្បី​ថា​ទិញ​ហើយ​ហេង, ពូចក់ និង​ភរិយា​ ដឹកដៃ​គ្នា ទៅ​ទិញ​មាស​ពេជ្រ នៅ​ហាង ទ្រី ដាណា មក​ដល់​ផ្ទះ​វិញ​ ស្រាប់តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ Admin ជីងចក់ និង​ភរិយា បានបង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើល​នៅផ្ទះ​របស់​អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ដើម្បី​ចុះ​កុងត្រា​ការងារ​ជាមួយ​លុយ​ដុល្លារ​ទាំង​បាច់ៗ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រាសី​ឡើង​បែបនេះ ​កាលពីចុងឆ្នាំ២០២១​ អ្នកនាង ផល្លា បាន​បង្ហោះ​សារ​យ៉ាង​មានន័យថា «​អំណាច​នៃ​សំពាយ​បុណ្យ និង​សំពាយ​បាប​របស់​យើង​មាន​រៀង​ៗ​ខ្លួន ប្រជែង​អ្វី​អាច​ប្រជែង​បាន តែ​ចង់​ប្រជែង​នឹង​ព្រេងវាសនា គឺ​ប្រជែង​មិន​បានទេ វាសនា​មនុស្ស​មើលមិនឃើញ​ទេ ហេតុនេះ​រស់នៅ​ត្រូវ​សាង​កុសល​អោយ​ច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សន្សំ​សុខ​អោយ​ច្រើន ហើយ​កុំ​កំណាញ់​ត្រឹម​ពាក្យ​លើកទឹកចិត្ត​ដល់​គ្នា បើ​ឃើញ​គេ​បាន​ល្អ គួរ​លើកទឹកចិត្ត​គេ នោះ អ្នក​នឹង​បាន​ទាំង​បុណ្យ​ផង បាន​មិត្តភាព​ផង បាន​ទាំង​ការ​គោរព​ស្រលាញ់ និង​បាន​ជួយ​ពង្រីក​សេចក្តី​ល្អ​របស់​អ្នកផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា រាសី​ឡើង​ប៉ុន​នេះ ទំនងជា​មិនទាន់​គ្រប់គ្រាន់​នោះទេ ព្រោះ​កន្លងមក​ល្បី​ថា ទិញ​មាស​ពេជ្រ អ្នកស្រី ទ្រី ដា​ណា ហេង​ហេង​នោះ ទើប​នៅ​ថ្ងៃទី​១០ ខែមិថុនា ពូ​ចក់ និង​ភរិយា បាន​ដឹក​ដៃ​គ្នា​ទៅ​ទិញ ស្រាប់តែ​ឃើញ​ភ្ញៀវ​ចេញចូល​ដូច​ផ្សារ​ទំនើប ក៏​លាន់មាត់​ថា ឮ​១០​ដង មិន​ស្មើ​បាន​ឃើញ​មួយដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​នោះ អ្នកនាង ទ្រិ​ញ ផល្លា បាន​រៀបរាប់​ដូច្នេះ​ថា «​លឺ​ដប់​ដង មិន​ស្មើ​បាន​ទៅ​មួយដង ភ្ញៀវ​ពេញ​ហាង ភ្ញៀវ​ចេញចូល ដូច​ផ្សារ​ទំនើប​ចឹ​ង​លោក​អើយ មក​ទិញ​លក្ខណៈ​គ្រួសា​រម៉ង ដោយសារតែ​មាស​សុទ្ធ ពេជ្រ​សុទ្ធ សេ​វា​កម្ម​ល្អ អ្វី​ដែល​សំខាន់​នឹង​គឺ​ទិញ​ហើយ​ដឹង​តែ​ហេង​ៗ​ម៉​ង បើ​មាន​សំណាងល្អ បាន​ជួប​បងស្រី​ទ្រី​ដា​ណា​ទៀត​រឹតតែ​ហេងៗ ជោគជ័យ​គ្រប់​ភារកិច្ច​ម៉​ង​ទ្រី ដា​ណា Dana Try»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក អ្នកស្រី ទ្រី ដា​ណា ក៏បាន​បង្ហោះ​រូបថត អម​ដោយសារ​បញ្ជាក់​ដែរថា «​សូម​អរគុណ​អូន​សម្លាញ់​និង​ពូក​ចក់ ដែល​បានមក​គាំទ្រ​មាស ​និង​ពេជ្រ​នៅ​ហាង​របស់​ចែ​ដា​ណា​ជូនពរ​ហេងៗ​ណា​»​។ ជាការ​ឆ្លើយតប អ្នកនាង ផល្លា បាន​បញ្ជាក់​ថា «​បាន​របស់​ស្រលាញ់​ហើយ មកវិញ​ហេងៗ​ទៀត សប្បាយចិត្ត​ណាស់​បងស្រី​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment