ញាក់​សាច់! លោកជំទាវ ហ៊ុន ស៊ី​ណាត​ ស្ងើចសរសើរ, ​ម្កុដ​ពេជ្រ ​ផ្ដួចផ្ដើម​គំនិត​កែច្នៃ​ដោយ​កូនខ្មែរ ប្រើ​ពេល​៣​ខែ ​មាន​តម្លៃ​រហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២​កន្លង​ទៅនេះ​, កម្មវិធី​បើក​បង្ហាញ​ម្កុដ​ពេជ្រ ដ៏​អស្ចារ្យ​ដល់​បវរកញ្ញា ចក្រ​វា​ឡ​កម្ពុជា Miss Universe Cambodia 2022 ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោកជំទាវ ហ៊ុន ស៊ី​ណាត និង​លោកជំទាវ ឈា សេង​អ៊ី​ម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ម្កុដ​ពេជ្រ​ដ៏​ស្រស់ស្អាត និង​អស្ចារ្យ​នេះ ជា​ការ​ឧបត្ថម្ភ​របស់​លោក​ចិន​សំណាង ម្ចាស់​ហាង​មាស​ពេជ្រ CSNJ ហើយ​ក្នុងឱកាស​នោះ លោក​បាន​និយាយថា ការ​ធ្វើ​ម្កុដ​នេះ គឺ​ដើម្បី​ជួយ​លើកស្ទួយ​ដល់​បវរកញ្ញា​កម្ពុជា​ឲ្យ​មាន​ភាព​រីកចម្រើន​ទៅកាន់​ពិភពលោក និង​ចង់​បង្ហាញ​ពី​ត្បូង​ដ៏​មានតម្លៃ​គឺ​ត្បូង​រតនគីរី​របស់​ខ្មែរ​យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បន្តទៀតថា ម្កុដ​នេះ​គឺ​ធ្វើ​រយៈពេល​បី​ខែ ដែល​គូ​ដោយ​ជនជាតិ​ឥណ្ឌា ដាំ​ត្បូង​រចនា​ដោយ​ជនជាតិ​អ៊ីតាលី ផ្តួចផ្តើម​គំនិត​ដោយ​កែច្នៃ​កូន​ខ្មែរ​គឺ​លោក​ចិន​សំណាង​ផ្ទាល់​តែម្តង ហើយ​ម្កុដ​នេះ មាន​ត្បូង​រតនគីរី​និង​ត្បូង​ពេជ្រ ដែលមាន​តម្លៃ​រហូតដល់ មានតម្លៃ 180000$ ( ដប់​ប្រាំបី​ម៉ឺន​ដុល្លារ ) ដែលជា​ការឧបត្ថម្ភ​ដោយ លោក ចិន សំណាង ម្ចាស់​ហាង​មាស​ពេជ្រ CSNJ ! ចំពោះ​បេ​ក្ខ​នារី​ទាំង​២០​នាក់​ទទួល​បាន​ចិញ្ចៀន​ពេជ្រ​ម្នាក់​១​វង់ និង​អ្នក​ជាប់​លេខ​១​ទទួល​បាន​ថវិកា​​ចំនួន ៥០០០$ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ឱកាស​នោះដែរ ​លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​មាន​ប្រសាសន៍​​ ​​កោតសរសើរ​ដល់​លោក​ចិន សំណាង ដែល​បាន​ជួយ​លើកស្ទួយ​ដល់​វិស័យ​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​និង​ត្បូង​រតនគីរី​របស់​ខ្មែរ ជាពិសេស​លោកជំទាវ សូម​ផ្តាំផ្ញើ​សូម​អោយ​កូនៗ​ដែល​ជា​បវរកញ្ញា​ទាំងអស់ ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បីអោយ​បានទទួល​បាន​ភាព​ជោគជ័យ​នៅ​ថ្ងៃ​ប្រកួត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្រោយពី​ចូលរួម​ពិធី​នោះ​រួចមក លោកជំទាវ​ចិត្តធម៌​រូប​នេះ បាន​លើក​ឡើង​ដែរ​ថា «​មិន​ទាន់បាន​ផុស​ក្នុង​កម្មវិធី​បើក​បង្ហាញ​ម្កុដ​ពេជ្រ ដ៏​អស្ចារ្យ​សម្រាប់​បវរកញ្ញា ចក្រ​វា​ឡ​កម្ពុជា Miss Universe Cambodia 2022 ដែល​ឧបត្ថម្ភ​ដោយ កូនប្រុស ចិន សំណាង ម្ចាស់​ហាង​មាស​ពេជ្រ CSNJ ក្នុងតម្លៃ​ម្កុដ 180000 ដុល្លារ​ដែល​ធ្វើ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​សូម​ជូនពរ​ដល់​ក្មួយៗ​បវរកញ្ញា ចក្រ​វា​ឡ ទាំងអស់​សូម​ឲ្យ​បាន​ជោគជ័យ​ហើយ​ទទួលបាន​ម្កុដ​ពេជ្រ​នេះ​កុំបី​ខាន​ឡើយ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment