ទប់យូរហើយ! ប្រពន្ធ​លោក​សុវណ្ណ រិទ្ធី ទម្លាយ​អារម្មណ៍​លាក់​ទុក​កន្លះ​ឆ្នាំហើយ​អ្នក​ទី​៣​អ្នក​នាង​ប្រាប់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​តាម​ដាន​ព័ត៌មាន​ជីវិត​គ្រួសារ​បុគ្គល​ល្បីៗ​មួយ​ចំនួន​ច្បាស់​ជា​បាន​ជ្រាប​រួចមកហើយ​ថា តាំងពី​លោក​សុវណ្ណ រិទ្ធី ចេញពី​ពន្ធនាគារ​មក​រយៈពេល​ប្រមាណ​កន្លះ​ឆ្នាំ​មក​ហើយ រូបលោក​មិនទាន់​ទៅ​ជួប​ភរិយា​នៅឡើយ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រការនេះ ហើយ​ទើប​ធ្វើ​ឲ្យ​ភរិយា​របស់​លោក​អ្នកនា​ង​មាស សុជាតា មាន​អារម្មណ៍​សោកសៅ​ជា​ពន់ពេក ហើយ​តែងតែ​បង្ហោះ​សារ​បង្ហាញ​ពី​ការ​ពិបាកចិត្ត ក៏​ដូច​ចែករំលែក​សារ និង​រូបភាព​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជី​វីត​គ្រួសារ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​កត់សម្គាល់​ទោះបីជា​ការរង់ចាំ​យូរ​បែបណា លំបាក​បែប​ណា​ក៏​អ្នកនាង​មិនដែល​ប្រើ​សម្ដី​ប៉ះពាល់​ដល់​កិត្តិយស​ស្វាមី​នោះ​ដែរ គ្រាន់តែ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ អ្នកនាង​អត់​ទ្រាំលែងបាន ទើប​ប្រកាស​ឲ្យ​លោក​សុវណ្ណ រិទ្ធី មក​ដោះស្រាយ​ជាមួយ​ខ្លួន​ជាបន្ទាន់ ដោយ​លែង​ប្រើ​សម្ដី​បងៗ​ពេញៗ​មាត់ ដូច​មុន​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មកទៀត អ្នកនាង​ក៏​ទម្លាយ​រូប​នារី​ម្នាក់ ទើប​លោក​សុវណ្ណ រិទ្ធី ចេញមុខ​បកស្រាយ​រឿងរ៉ាវ​ទាំងនោះ ទាំង​អួល​ដើម​.​ក​។ នៅក្នុងពេល​ឡាយ​នោះ អ្នកនាង មាស សុជាតា ក៏បាន​ចូល​ទៅ​ទស្សនា​ផងដែរ ហើយ​លើក​ជា​សំណួរ​ជាច្រើន ប៉ុន្តែ​មិនទាន់​ត្រូវ​បាន​លោក​សុវណ្ណ រិទ្ធី ក៏​ធ្វើការ​ឆ្លើយតប​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​យប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ អ្នកនាង​បានធ្វើការ​ឡាយ​បកស្រាយ ទម្លាយ​រឿង​លាក់​ទុក​ក្នុង​ចិត្ត​រយៈពេល​កន្លះ​ឆ្នាំ ព្រមទាំង​​លើក​ជា​សំណួរ​ទៅកាន់​លោក​សុវណ្ណ រិទ្ធី ដូចដែល​អ្នកនាង​ធ្លាប់​ចូល​ទៅ​សួរ ពេល​លោក​សុវណ្ណ រិទ្ធី កំពុង​ឡាយ​បកស្រាយ​នោះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​ឡាយ​នោះ អ្នកនាង មាស សុជាតា បាន​លើក​ជា​សំណួរ​ទៅ​កាន់​ស្វាមី​របស់​ខ្លួន​ថា ​ទី​១ ពេល​ចេញពី​ពន្ធនាគារ​រហូតដល់​ឥឡូវ រយៈពេល​៦​ខែ​ហើយ ហេតុអ្វី​មិន​មក​ផ្ទះ​ជួប​ខ្លួន និង​កូន សំណួរ​ទី​២​ហេតុអ្វី​បាន​ជា​ទៅ​បួស អត់​ប្រាប់​ខ្លួន និង​កូន​។ សំណួរ​ទី​៣ ដឹង​ថា ខ្លួន​ឈឺ ត្រូវការ​លុយ​ព្យាបាល ហេតុអ្វី មិន​រវល់​ជាមួយ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្នកនាង មាស ជាតា ក៏បាន​បកស្រាយ​នូវ​រឿង​លោក​សុវណ្ណ រិទ្ធី និយាយ​ពេល​បកស្រាយ​ថា លុយ​ទឹកដោះគោ​លោក​ឲ្យ​កូន​រាល់​ខែ​នោះ អ្នកនាង​មាស សុជាតា បញ្ជាក់​ថា ទើបនឹង​ឲ្យ​១​ខែក្រោយ​ទេ ហើយ​ឲ្យ​ទាល់តែ​ខ្លួន​ទា​ទៀត បាន​ឲ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​នេះ អ្នកនាង​បាន​លើក​ជា​សំណួរ​ថា ក្នុងនាម​ជា​ឪពុក​គេ​មួយ​រូប គ្រាន់តែ​រឿង​លុយ​ទឹកដោះគោ​ក៏​យក​មក​និយាយ​នៅ​ក្នុង​ឡាយ ក្នុងនាម​ជា​ឪពុក​ដែល​ត្រូវ​ចិញ្ចឹម​កូន ហេតុអ្វី​លើក​រឿង​នេះ​មក​និយាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ​លើក​ឡើង​ទៀត​ថា ៖​ «​បង​ឯង​យល់​អារម្មណ៍​អត់ មនុស្ស​ស្រី​ម្នាក់ ពេល​ប្ដី​មាន​បញ្ហា ពពោះ ចិញ្ចឹម​កូន​បង​១​ទៀត បង​ឯង​យល់​អារម្មណ៍​ហ្នឹង​អត់ ហើយ​រង់ចាំ​ប្ដី​ចេញ​មក​នៀក​។ ថ្ងៃ ដែល​បង​កាត់.ទោស អូន​សប្បាយចិត្ត​ណាស់ អូន​ថា បាន​ជួប​បងហើយ ប៉ុន្តែ​អ្វីដែល​អូន​នឹកស្មាន​មិន​ដល់ គឺ​បង​ចេញមក បង​ទៅ​បាត់​រហូតមកដល់​ថ្ងៃ​ហ្នឹង ម៉ោង​ហ្នឹង ពេល​ហ្នឹង គឺ​បងអត់​មក​ផ្ទះ​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ប្រាប់​ទាំង​អួល​ដើម​.​ក​ទៀតថា នេះ​ជា​អារម្មណ៍​របស់ខ្លួន ហើយ​ខ្លួន​បាន​ទប់​អារម្មណ៍​មួយ​នេះ​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ​។ រយៈពេល​កន្លះ​ឆ្នាំ​ហើយ​ដែល​ខ្លួន​អត់​និយាយ ប៉ុន្តែ​សូម្បីតែ​ដំណឹង​ស្វាមី​នៅឯណា ធ្វើ​អី ក៏​ខ្លួន​អត់​ដែល​ដឹង​នោះដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ អ្នកនាង មាស សុជាតា ក៏បាន​លើកឡើង​បន្តិច​ពាក់ព័ន្ធ​​រឿងរ៉ាវ​​​មុន​ពេល​លោក​សុវណ្ណ រិទ្ធី ចូល​ពន្ធនាគារ​ថា​ អ្នកនាង មាន​ជម្លោះ​គ្រួសារ​តិចតួច ជាមួយ​គ្រួសារ​លោក​សុវណ្ណ រិទ្ធី តែ​អ្នកនាង​សុំ​មិន​និយាយ​លម្អិត​រឿង​នេះ​នោះ​ឡើយ។ ចំពោះ​រឿង​អ្នក​ទី​៣ អ្នកនាង​ក៏​មិនទាន់​និយាយ​នៅ​ពេល​នេះ​ដែរ ដោយសារ​ទុក​កិត្តិ​យក​ឲ្យ​ស្វាមី​។ ក្រោយឡាយចប់ អ្នកនាង បង្ហោះសារទៀតថា «ស្រីស្អាតកុំទាន់អរលឺនៅ ……»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment