ក្ដុកក្ដួល! សល់​១ថ្ងៃ​បុណ្យ​៧ថ្ងៃ​បងប្រុស ​តាំងចិត្ត​មក​ប្រឡង​ ដាក់​១​បទ​នេះ ណុប បា​យ៉ា​រិ​ទ្ធ ស្រក់​ទឹកភ្នែក​ ព្រោះតែ​…(​មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodina Idol រដូវ​កាល​ទី​៤ វគ្គ​Judge Audition​បាន​ឈាន​ដល់​សប្ដាហ៍​ទី​៦​ហើយ​នៅ​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​នេះ ជាមួយ​បេក្ខជន បេ​ក្ខ​នារី​មាន​សមត្ថភាព​ជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ចាប់អារម្មណ៍​បេក្ខជន​ម្នាក់​ឈ្មោះ វណ្ណ លី​ហួរ អាយុ​២៤​ឆ្នាំ មកពី​ខេត្ត​កណ្ដាល​ ទើបតែ​បាត់បង់​បងប្រុស​បង្កើត​ម្នាក់​រយៈពេល​៦​ថ្ងៃ​ ដោយសារ​ឆក់​ចរន្តអគ្គិសនី​ បាន​តាំងចិត្ត​ តស៊ូ​មក​ប្រឡង​ទាំង​កំពុង​កាន់ទុក្ខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​ដឹង​រឿងនេះ ភ្លាម គណៈកម្មការ ណុប បា​យ៉ា​រិ​ទ្ធ បាន​ធ្វើ​ការ​សរសើរ​ចំពោះ​ការ​ ធ្វើ​ចិត្តបាន តស៊ូ​មក​ប្រឡង​កម្មវិធី ដោយ​មិន​បោះបង់ ហើយ​ជា​ការ​ឆ្លើយតប បេក្ខជន​រូប​នេះ បាន​បញ្ជាក់​ថា បើ​តាម​តែ​អារម្មណ៍​របស់ខ្លួន​មិន​អាច​ធ្វើ​ចិត្ត​បានទេ ព្រោះ​កំពុង​មានទុក្ខ​ជា​ទម្ងន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា បេក្ខជន​រូបនេះ បាន​បញ្ជាក់ថា ដោយសារតែ​ក្រុមការងារ​ហង្ស​មាស បាន​លើកទឹកចិត្ត ហើយ​ក្រុម​គ្រួសារ​ថា បើ​នៅតែ​ចឹ​ង​ទៀត​ក៏​គ្មាន​បាន​អី​មកវិញ​ដែរ បង​ទៅ​កាន់​សុគតិភព​ហើយ ទើប​ធ្វើ​ឲ្យ​ខ្លួន​មាន​ទឹកចិត្ត​មក​ប្រឡង​វិញ​។ មុន​ចាប់ផ្ដើម​ច្រៀង​បេក្ខជនរូបនេះ បាន​បង្ហាញ​ជំនឿរ​ថា បងប្រុស​ខ្លួន នឹង​នៅ​ក្បែរ​ខ្លួន ដើម្បី​លើកទឹកចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​កំពុង​ច្រៀង​បទ​«​គេង​» ដែលជា​បទ​បែប​ស្នេហា​នោះ បែរជា​ស្ដាប់​ទៅ​ហាក់​មាន​អារម្មណ៍​ថា ប្អូន​កំពុង​បំពេ​របង​ទៅ​វិញ ទើប​ធ្វើ​ឲ្យ​តារា​ចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ ដែល​ធ្លាប់​បាត់បង់​សាច់ញាតិ​ដែរ​នោះ ទប់ចិត្ត​មិន​ជាប់​ រំជួលចិត្ត​ស្រក់​ទឹក​ភ្នែក​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ច្រៀង​ចប់ ដល់​វេន​បញ្ចេញមតិ​នោះ ណុប បា​យ៉ា​រិ​ទ្ធ ក៏បាន​និយាយ​សរសើរ​ទាំង​អួល​ដើម​.​ក រហូត​ស្រក់ទឹក​ភ្នែក​ម្ដង​ទៀត​ផង​ដែរ​។ ចុងក្រោយ ដោយសារតែ​បេក្ខជន​ម្នាក់​នេះ ធ្វើ​បាន​ល្អ​ទាំង​កំពុង​កាន់​ទុក្ខ​ផង​នោះ គណៈកម្មការ​ទាំង​៤​នាក់ បាន​ផ្ដល់​«Yes»​ឲ្យ​ព្រម​ៗ​គ្នា​តែម្ដង​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment