គ្មានអ្នកយល់អារម្មណ៍នេះ! Cambodian Idolកំពុង​ដំណើរការ, សុខ ស៊ីឡាលីន ស្រក់​ទឹក​ភ្នែក​ នឹក​ឃើញ​ដល់​ឪពុក​បាត់បង់​ជីវិត​ ព្រោះតែ…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅ​ចាំបានថា លោក​ឪពុក តារាចម្រៀង សុខ សីឡាលីន បានទទួលមរណភាព កាលពីយប់ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ ដោយសារតែជំងឺប្រចាំកាយ ធ្វើឲ្យនាងសោកសង្រេងជាពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​សប្ដាហ៍​មុន នៅ​ក្នុង​កម្មវិធីCambodian Idolរដូវកាលទី៤វគ្គJudge Audition សប្ដាហ៍ទី៤ ពេល​បេក្ខជន​ម្នាក់​ឈ្មោះ​ ណាន វី​សារ ​ច្រៀង​ចប់, តារា​ចម្រៀង សុខ សីឡា​លីន រលីងរលោង​ទឹកភ្នែក រៀបរាប់​ថា​ និយាយ​ត្រង់ ក្នុង​ជីវិត​ខ្លួន​ក្រៅពី​ប៉ា​ម្នាក់ មិនដែល​មាន​បុរស​ណា​ម្នាក់​ផ្ដល់​ភាព​កក់ក្ដៅ សូម្បីតែ​បងប្រុស ក៏​អត់​សូវ​ផ្ដល់​ភាព​កក់ក្ដៅ​ដែរ​ ហើយក៏​កម្រ​មាន​បុរស​ណា​និយាយ​ពាក្យ​លួងលោម​ផ្អែមល្ហែម ក្នុង​ន័យ​លើកទឹកចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សប្ដាហ៍​ទី​៦ ពេល​មាន​បេក្ខជន​មួយចំនួន បាន​ឡើង​បង្ហាញ​សមត្ថភាព​ជាមួយនឹង​ហ្គី​តា​របស់​ពួកគេ​នោះ បានធ្វើ​ឲ្យ​សុខ ស៊ី​ឡា​លីន ជា​គណៈកម្មការ​នឹករលឹក​ដល់​ឪពុក​របស់ខ្លួន ដែលជា​តន្ត្រីករ កាន់​ហ្គី​តា​សូ​ឡូ ខ្លាំងណាស់ ក៏​បង្ហោះ​សារ​ទាំង​រំជួលចិត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​រូបថត​ឪពុក​របស់​ខ្លួន​ពេល​នៅ​មាន​ជីវិត សុខ ស៊ី​ឡា​លីន រៀបរាប់​អម​ដោយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ថា «​រូបភាព​លោកឪពុក​គ្រប់យ៉ាង ការបណ្ដុះបណ្ដាល​គ្រប់យ៉ាង តាំងពី​យើង​នៅ​ក្រលំបាក ដែល​កូន​ខំតស៊ូ​មកដល់ពេលនេះ បែរជា​លោក​ឪពុក​ទៅ​ចោល​កូន តែ​កូន​ក៏​អស់ចិត្ត​ព្រោះ​កូន​ប្រណី​ប​ត្តិ​មើលថែ​លោក​គ្រប់យ៉ាង​កូន​ព្យាយាម​អស់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកឪពុក​ទិ​ត្យ សុផាត តន្ត្រីករ កាន់​ហ្គី​តា​សូ​ឡូ 28-01-22 5​ខែ​ហើយ​ដែល​បាត់​លោក​ពីក្នុងផ្ទះ​យើង​ទៅ​យប់​រឹតតែ​ធ្វើអោយ​កូន​នឹក​លោក​ខ្លាំង​ណាស់​ពេល​មាន​បេក្ខជន​Cambodian idol​លេង​ហ្គី​តា​បាន​យ៉ាង​ល្អ មានតែ​វិញ្ញាណក្ខន្ធ​លោកឪពុក​ទេ ដែល​យល់​ពី​អារម្មណ៍​កូន​គ្មាន​អ្នកផ្សេង​អាច​យល់បាន​»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment