ក្ដុកក្ដួលពេញឆាក! ហ្វេ​ន ឆន សុវណ្ណ​រាជ ច្រៀង​បទ នី រតនា ធ្វើ​ឲ្យ សុខ ស៊ី​ឡា​លីន យំ​ឡើង​ដង្ហក់ ព្រោះតែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខជន​ម្នាក់ ឈ្មោះ លី ប៊ី​លី អះអាង​ថា ជា​ហ្វេ​ន​របស់​តារា​ចម្រៀង ឆន សុវណ្ណ​រាជ បាន​លើក​យក​បទ​ចម្រៀង​១​បទ​របស់ លោក នី រតនា មក​ធ្វើការ​បកស្រាយ​នៅ​ក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤ សប្ដាហ៍​ទី​៦ ធ្វើ​ឲ្យ​តារា​ចម្រៀង សុខ ស៊ី​ឡា​លីន យំ​ឡើង​ដង្ហក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខជន អាយុ​២០​ឆ្នាំ មកពី​ខេត្តសៀមរាប​រូបនេះ បាន​លើកយក​បទ​ចម្រៀង​១​បទ មាន​ចំណងជើង​ថា «|​មនុស្ស​ប្រុស​ពេល​យំ​អាក្រក់​មើល​ខ្លាំងណាស់​» មក​បង្ហាញ​សមត្ថភាព កាលពី​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ បាន​យ៉ាង​ល្អ ជាមួយ​នឹង​ការ​ដេញ​ហ្គី​តា​យ៉ាង​ស្ទាក់​ជំនាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​កំពុងតែ​ច្រៀង​នោះ បាន​ធ្វើ​ឲ្យ​គណៈកម្មការ សុខ ស៊ី​ឡា​លីន រំជួលចិត្ត​ស្រក់​ទឹកភ្នែក​បាត់ទៅហើយ ហើយ​ពេល​ច្រៀង​ចប់ តារា​ចម្រៀង ដែល​ទើប​បាត់បង់​ឪពុក​រយៈពេល​៥​ខែ​រូប​នេះ បាន​យំ​ដង្ហក់​រៀបរាប់​ថា ខ្លួន​ស្រឡាញ់​​​បុរស​ចេះ​លេង​ហ្គី​តា ហើយ​១​ទៀត ការ​លេង​ហ្គី​តា បាន​យ៉ាង​ល្អ​នេះ ធ្វើ​ឲ្យ​ខ្លួន​នឹក​ដល់​ប៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​គណៈកម្មការ​ទាំង​៤​នាក់​សរសើរ​មិន​ដាច់​ពី​មាត់​រួចមក ក៏បាន​សម្រេច​ផ្ដល់​ «យេ​ស» ​ដល់​បេក្ខជន​លី ប៊ី​លី ធ្វើ​ឲ្យ​រូបគេ​បាន​សំបុត្រ​មាស អាច​ឈាន​ទៅ​វគ្គ​បន្ត​ទៀត ដើម្បី​ឈោង​ចាប់​ក្ដី​ស្រមៃ​របស់​ខ្លួន​​នៅ​ពេល​ខាង​មុខ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ សុខ ស៊ី​ឡា​លីន នៅ​មិនទាន់​អស់ចិត្ត​នោះឡើយ ដោយនៅ​យប់​ថ្ងៃ​ដដែល​នោះ បាន​បង្ហោះ​រូបថត​ជាមួយ​ឪពុក​របស់ខ្លួន​ជាច្រើន​សន្លឹក ហើយ​រៀបរាប់​ទឹក​ទឹកភ្នែក​ថា «​រូបភាព​លោកឪពុក​គ្រប់យ៉ាង ការបណ្ដុះបណ្ដាល​គ្រប់យ៉ាង តាំងពី​យើង​នៅ​ក្រលំបាក ដែល​កូន​ខំតស៊ូ​មកដល់ពេលនេះ បែរជា​លោក​ឪពុក​ទៅ​ចោល​កូន តែ​កូន​ក៏​អស់ចិត្ត​ព្រោះ​កូន​ប្រណី​ប​ត្តិ​មើលថែ​លោក​គ្រប់យ៉ាង​កូន​ព្យាយាម​អស់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឪពុក​ទិ​ត្យ សុផាត តន្ត្រីករ កាន់​ហ្គី​តា​សូ​ឡូ 28-01-22 5​ខែ​ហើយ​ដែល​បាត់​លោក​ពីក្នុងផ្ទះ​យើង​ទៅ​យប់​រឹតតែ​ធ្វើអោយ​កូន​នឹក​លោក​ខ្លាំង​ណាស់​ពេល​មាន​បេក្ខជន​Cambodian idol​លេង​ហ្គី​តា​បាន​យ៉ាង​ល្អ មានតែ​វិញ្ញាណក្ខន្ធ​លោកឪពុក​ទេ ដែល​យល់​ពី​អារម្មណ៍​កូន​គ្មាន​អ្នកផ្សេង​អាច​យល់បាន»៕​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment