ស្អាតដូចគំនូរ! ស្រីអ៊ីត​ ដាក់​ប៉ុន្មាន​ប៉ុស្ដិ៍​ជាមួយ​ កូនស្រី មើល​មួយ​ភ្លែត​ស្មានតែ​កូនភ្លោះ​ រហូត​មាន​ការ​លើក​ឡើង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ ប្រាកដជា ​បាន​ដឹង​ខ្លះ​ហើយពី​ខ្សែ​ជីវិត​របស់​ តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN​អ្នកនាង សេន ចិន្តា ហៅ ស្រី​អ៊ី​ត ​ដោយ​នាង​ បានសម្រេច​លែងលះ​ដាច់ស្រេច​ជាមួយ​អតីត​ស្វាមី​ជា​គ្រូបង្រៀន ​បន្សល់​ទុក​កូន​ស្រី​ម្នាក់​ក្នុង​បន្ទុក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​​លែងលះ​​ជាមួយ​​​ស្វាមី និង​អោបក្រសោប​យក​កូនស្រី​បណ្ដូលចិត្ត​មក​ចិញ្ចឹម​បីបាច់​ថែទាំ​យ៉ាង​យកចិត្ត​ដាក់​តែ​ម្នាក់ឯង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ,​ ​ពេល​នេះ ​កូនស្រី​បណ្ដូលចិត្ត​របស់ ស្រី​អ៊ី​ត ​​ឈ្មោះថា ង៉ា ស្រី​ណាន ​​កំពុង​ទទួល​ការ​ទំនុកបម្រុង​ និង​ត្រួសត្រាយ​ផ្លូវ​បាន​យ៉ាង​ល្អប្រសើរ​ពី​សំណាក់​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​លើ​វិថី​សិល្បៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ង៉ា ស្រី​ណាន ពេល​ស្ថិត​ក្នុង​អាយុប្រមាណ​១៥​ឆ្នាំ នាង​ក៏បាន​ចូល​ប្រឡង​ចម្រៀង​បញ្ចេញ​សមត្ថភាព​នៅក្នុង​កម្មវិធី Xfactor Cambodia កាលពី​កំឡុង​ឆ្នាំ​២០១៩​ថែម​ទៀត​ផង ហើយ​កាលនោះ​នាង​តូច​រូបនេះ ក៏​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ ដោយសារតែ​នាង​មាន​ទឹកដម​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​បំពេ​អារម្មណ៍​អ្នក​ស្ដាប់​នោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ដោយឡែក បើ​គិត​មកទល់​បច្ចុប្បន្ន ង៉ា ស្រី​ណាន​ មាន​អាយុ​១៨​ឆ្នាំ ​កំពុង​ពេញវ័យ​លូតលាស់​ពេញរូបពេញរាង​ស្រស់ស្អាត​មិន​ចាញ់​អ្នក​ម្ដាយ​ឡើយ ពោល​គឺ​រូប​សម្រស់​ស្អាត​ប្លែក​ជាង​ពី​ក្មេង​សឹងតែ ៣៦០​ដឺ​ក្រេ មាន​សម្បុរ​ស​ថ្លា ទម្រង់​មុខគួរ​ឱ្យ​ស្រឡាញ់ ជាពិសេស​មាន​រូបរាង​ស្រ​ឡូ​ន​ស្អាត​ដូច​ទាក់ទាញ​ដូច​តារា​ម៉ូ​ដែល តុបតែង​ខ្លួន​ស៊ី​វិ​ល័យ​ស្រស់ស្អាត​ខ្លាំង អន្ទង​ចិត្ត​កំលោះ​ៗ​ឱ្យ​លង់​ស្នេហ៍​មិនតិច​នោះឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​ការងារ​សិល្បៈ​វិញ មិន​ថា​សម្ដែង ឬ​ច្រៀង​ឡើយ ស្រី​ស្អាត​មាន​រូបឆោម​ស្រស់​បែប​ធម្មជាតិ ង៉ា ស្រី​ណាន តែងតែ​ធ្វើបាន​យ៉ាង​ល្អ ហើយ​រមែង​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​មិន​ដាច់​ពី​មហាជន ដែល​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​របស់​នាង​ល្បី​សុំ​សាយ​មិន​ចាញ់​ម្ដាយ​នោះឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗនេះ ណាន ណាន មានឱកាសថតសម្ដែងនៅស្ថានីយទូរទស្សន៍CNC ហើយស្រីអ៊ីត ជាម្ដាយ បានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយគ្នា មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ មើលមួយភ្លែតដូចបងប្អូនអញ្ចឹង រហូតដល់អ្នកខ្លះស្មានតែកូនភ្លោះទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បង្ហោះភ្ជាប់ជាមួយរូបថតដ៏ស្រស់ស្អាតឈរបង្អួតរាងនៅពីមុរថយន្តពណ៌លឿងប៉ុន្មានសន្លឹក ស្រីអ៊ីត បានបញ្ជាក់ថា «ចប់ដោយជោគជ័យ អរគុណដល់បងប្រុសសឿន នឹងCNC តែងតែផ្ដល់កិត្តិយសដល់កូនស្រីរបស់នាងខ្ញុំ ណាន ណាន សូមជូនពរអោយជោគជ័យគ្រប់ភាកិច្ច រលូនទៅមុខ ហេង ហេង 12.6.2022»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ មានការលើកសរសើរថា «ម៉ែវាបានកូនស្រីមួយស្រស់ស្អាតខ្លាំងណាស់, កូនស្រីស្អាតណាស់, កាន់តែធំច្រៀងកាន់តែពីរោះ, ម៉ែ និងកូនស្រដៀងគ្នា, មើលមួយភ្លែតស្មានតែកូនភ្លោះ, ស្រស់ស្អាតណាស់បងស្រី និងក្មួយស្រី»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment