ដល់​.​ក​! នារី​រូប​ស្រស់ ​ជិះ​រថយន្ត​ទំនើប​ចាក់​សាំង​អស់​៤០​ដុល្លារ​មិនបាន​ឲ្យ​ប្រាក់, ម្ចាស់​ការ៉ាស់​ ប្រកាស​ក្ដែង​ៗ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង​ស្ដីពី តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ​២០២២ ដោយ​ក្នុង​នោះ – ម៉ា​ស៊ូ​ត ៦ ១០០​រៀល ក្នុង​មួយ​លីត្រ – សាំង​ធម្មតា ៥ ៨០០ រៀល ក្នុង​មួយ​លីត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​ក្រសួង​ចេញ​តម្លៃ​ប្រេងឥន្ធនៈ​ថ្មី មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់តែ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «TotalEnergies ChhukVa តូ​តា​ល់​អេ​នើ​ជី ឈូក​វ៉ា​» បាន​ទម្លាយ​រូបថត​អតិថិជន​របស់​ខ្លួន​ជាច្រើន​សន្លឹក ដែល​ចាក់​សាំង​ហើយ​ មិន​ទូទាត់​លុយ​ឲ្យ​នោះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ម្ចាស់​រថយន្ត ជានា​រី​ដ៏​ស្រស់​ស្អាត​នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ បាន​ទទូច​ថា «​សូម​អញ្ជើញ​អ្នកនាង​ដ៏​ស្រស់​ស្អាត​ដែល​បើកឡាន​ស្លាក​លេខ កម្ពុជា CH.TREA9 ដែល​បាន​ចាក់​សាំង​នៅ​ស្ថានីយ TotalEnergies ChhukVa សូម​មក​ទូទាត់​ថ្លៃ​សាំង 40$ ដែល​បាន​ចាក់​នៅ​ថ្ងែ​ទី 13/06/2022 វេលា​ម៉ោង 12:17​នាទី​ថ្ងៃត្រង់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ​បាន​ស្នើ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ខាងលើ​ថា «​សុជីវធម៌​ក្នុងនាម​ជា​អ្នករកស៊ី​សំខាន់​ណាស់ ទាស់ខុស​អី បិទបាំង​ស្លាក​លេខ​រថយន្ត​គេ​សិន​ទៅ បើ​គេ​មិន​ទៅ​បង់ ឬ​រក​ម្ចាស់​មិនឃើញ ចាំ​បង្ហាញ​ទូទៅ ព្រោះ​ជួនកាល​អាច​ថា​គាត់​ភ្លេច ជា​កំហុស​ដោយ​អចេតនា​កើតឡើង​ក៏​ថា​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ខ្លួនឯង​ក៏​ធ្លាប់​ដែរ ម្ចាស់កា​រ៉ា​ស់​ក៏​មិន​បង្ហោះ ប៉ុន្តែ​គាត់​ទុកពេល​ឱ្យ​៣​ថ្ងៃ បើ​មិន​ទៅ​បង់ គាត់​នឹង​បង្ហោះ​លើកទីមួយ ដោយ​បិទបាំង​ស្លាក​លេខ និង​មុខ រួច​គាត់​ទុកពេល​ឱ្យ​៥​ថ្ងៃ ប​ល​ក្នុងពេល​៥​ថ្ងៃ​អត់​ឃើញ​ទៅ​បង់​ទៀត ទើប​គាត់​បង្ហោះ​ស្លាក​លេខ​ឡាន ដើម្បី​រក​ម្ចាស់​។​ ភាគី​កា​រ៉ា​ស់​ធ្វើបែបនេះ​មិន​សម​ទាល់តែសោះ កិត្តិយស​គេ​សំខាន់​ណាស់ កា​រ៉ា​ស់បែប​នេះ ខ្ញុំ​ស្បថ មិន​ចូល​ចាក់​អស់​មួយជីវិត​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment