សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសម្នាក់ផងដែរ។
ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៧។ អ្នកនាង បានផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ ដោយនៅឆ្នាំ ១៩៩៩-២០០៥ បានចាប់ផ្ដើមអាជីពតន្ត្រីក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ហើយនៅឆ្នាំ២០០៦-២០០៧ នាងឈរជើងនៅផលិតកម្មU2 Entertantment Production។
ក្រោយមក នៅឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា ក៏បានចូលរួមក្នុងផលិតកម្ម Rock Musicហើយនៅចុងឆ្នាំ២០០៨ នាងក៏ចាកចេញ ពីផលិតកម្ម Rock ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស រហូតមកដល់បច្ចុប្បន្ន។
ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្ររបស់ខ្លួនលើកសរសើរមិនដាច់ពីមាត់ថា ស្អាត ពូកែ ច្រៀងពីរោះ គួរឲ្យស្រលាញ់ ហើយតែងតែ ដាស់តឿន ហ្វេន អ្នកគាំទ្រ អោយខំប្រឹងប្រែងសិក្សា ធ្វើជាកូនល្អ ជាសិស្សពូកែ។ ឱក សុគន្ធកញ្ញា ពិតជាសក្ដិសមជាកំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជាណាស់ ដោយអ្នកនាង មិនមែនចេះតែច្រៀងមួយមុខទេ, ចេះរបាំបុរាណខ្មែរជាច្រើនទៀត។
ឱក សុគន្ធកញ្ញា ជា តារាស្រី ដែលរក្សាភាពអត់ធ្មត់បានល្អបំផុត មិនចូលចិត្តតបត មិនចូលចិត្តប្រកែកវែកញែករកខុសត្រូវ គ្រប់យ៉ាងគឺទុកអោយពេលវេលាជាអ្នកបកស្រាយ ស្ងប់ស្ងាត់ នឹងន មិនថាមានព្យុះភ្លៀងយ៉ាងណា ក៏អាចឆ្លងកាត់បាន បែបនេះហើយទើបគាត់អាចឈរជើងជាកំពូលតារាបានមកដល់សព្វថ្ងៃ តារាស្រីដែលមានអត្តចរិតថ្លៃថ្នូរ និងគួរអោយគោរព។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ អ្នកគាំទ្រ បានបង្ហោះវីដេអូ កាលពីនាងនៅអាយុ១៧ឆ្នាំ ឡើងច្រៀងលើឆាកតន្ត្រីមួយ ហើយឃើញថា ការនិយាយស្ដីមិនលះដូចបច្ចុប្បន្នឡើយ លក្ខណៈអៀនៗ។ ចំណែករូបរាងវិញឡើងស្លីម, ការតុបតែងខ្លួនទៀតសោតរឹតតែខុសពីពេលបច្ចុប្បន្ន។
ចំពោះទឹកដមសំនៀងនៅពេលនោះវិញ ក៏មិនសូវពីរោះដូចបច្ចុប្បន្នដែរ ខណៈការច្រៀងវិញ ហាក់ដូចរាប់ៗអញ្ចឹង។ តែអ្នកគាំទ្ររបស់នាង លើកឡើងថា សំឡេងប៉ុណ្ណឹងកាលជំនាន់នោះ គឺពីរោះហើយ។ ចំណែកការតុបតែងខ្លួនរឹតតែឆ្ងាយពីបច្ចុប្បន្ន៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖