ភ្នំពេញ ៖ តារាច្រៀងស្រី ម៉ូលីកា បានប្រកាសទទួលស្គាល់ថា ពេលនេះនាងស្កប់ស្កល់ពេញចិត្តនូវរូបសម្រស់របស់ខ្លួន ព្រោះនៅឆ្នាំ២០២២នេះ ទាំងផ្ទៃមុខ ដងខ្លួន និងរូបរាងគឺដូចអ្វីដែលនាងមានក្ដីស្រមៃចង់បានពីមុនព្រោះស្វាមីពេញចិត្ត និងស្រលាញ់នាងខ្លាំង ហើយមិត្តភក្ដិនៅជុំវិញខ្លួនពួកគេក៏លាន់មាត់ថា នាងកើនតែអាយុពីមួយឆ្នាំទៅមួយឆ្នាំ តែរូបសម្រស់ក្មេងជាងវ័យ។
ទោះជាយ៉ាងណាជុំវិញការប្រែប្រួលរូបឆោមកាន់តែទាក់ទាញប្លែកនារយៈពេលចុងក្រោយនេះ ម៉ូលីកា សារភាពថា នាងមានអ្នកនៅក្រោយខ្នងបានជាធ្វើ ឲ្យនាងមានទំនុកចិត្តខ្ពស់ដល់ម្ល៉ឹង។ ម៉ូលីកា និយាយដោយមិនលាក់លៀមថា សម្រស់នាងពេលនេះ នាងមានអារម្មណ៍ជឿជាក់ខ្លាំងនោះគឺដោយសារ តែនាងទៅទទួលសេវាកម្មរក្សាសម្ផស្ស។ នាងសូមសរសើរលោកដុកទ័រKim Eng Mam Ostebo (Camille)ដែលធ្វើឲ្យសម្រស់របស់នាងពិតជាដូចអ្វីដែលប៉ងប្រាថ្នា។
អ្នកនាង អឿន ម៉ូលីកាបន្ថែមថា ទាំងគុណភាពសេវាកម្ម គឺនៅCrystal Clinicនេះនាងមានអារម្មណ៍ថា កក់ក្ដៅហើយមានទំនុកចិត្តបំផុតព្រោះគ្លីនិកនេះមានអ្នកជំនាញដែលពូកែៗនិងមានបទពិសោធន៍ត្រឹមត្រូវផ្នែកសម្ផស្សដែលកែហើយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនៃអតិថិជនដែលទៅទទួលសេវាកម្មនៅទីនោះឡើយ។
បើតាមរូបពីមុន ម៉ូលីកាកែច្រមុះនិងទម្រង់មុខនោះ គេឃើញនាងមានភាពប្រែប្រួលប្លែកដាច់ឆ្ងាយក្រោយពីវះកាត់កែរួចទើបធ្វើឲ្យនៅពាក់កណ្ដាលឆ្នាំ២០២២ នេះ ម៉ូលីកា ពេញចិត្តនូវសម្រស់របស់នាងកាន់តែខ្លាំងហើយធ្វើឲ្យអាជីវកម្មតាមOnlineរបស់នាងរឹតតែមានអតិថិជនគាំទ្រនាំឲ្យមុខជំនួញរបស់នា ងកាក់កបជាងមុនថែមទៀតក្រោយស្ថានភាពកូវីដស្ងប់ស្ងាត់វិញនេះ។
យ៉ាងណាមិញ ម៉ូលីកាសង្កត់ធ្ងន់ថា សម្រស់មិនអាចចាំបាននោះទេហេតុនេះនាងត្រូវតែរកអ្នកជំនាញរូបណា ដែលជាទីទំនុកចិត្តខ្ពស់ដើម្បីឲ្យខ្លួនឯងលែ ងមានក្ដីកង្វល់ពីរឿងខ្លាចមិនស្អាតទៀត។ តាមព័ត៌មានថាក្រៅពីម៉ូលីកា ក៏មានតារាល្បីៗមួយចំនួនទៀតបានទៅកែសម្ផស្សនៅCrystal Clinic នោះដែរ ជាក់ស្ដែងដូចជាថ្មីនេះ លេចឭថា ទេព បូព្រឹក្សបានទៅធ្វើច្រមុះនៅទីនោះផងដែរ ទើបធ្វើឲ្យសម្រស់នាងប្លែកជាងមុន។
សូមបញ្ជាក់ថា ម៉ូលីកា ដែលជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ស្ថិតក្នុងចំណោមកំពូលអ្នកលក់Online ដ៍លេចធ្លោម្នាក់នារយៈពលប៉ុន្មានឆ្នាំចុងក្រោយនេះដែលធ្វើឲ្យនាងប្រែប្រួលជីវភាពស្ទើរតែទាំងស្រុងដោយមានផ្ទះវិឡារស្អាតរស់នៅនិងជិះរថយន្ដទំនើបៗក្រោយនាងចាប់ដៃជាមួយតារាសម្ដែងហុងមានុណជាង២ឆ្នាំនិងទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជិត២ឆ្នាំ។
អតីតតារាRock រូបនេះក៏ធ្លាប់ ធ្វើកម្មវិធីសប្បុរសធ័មជាច្រើនលើកច្រើនសាតាម រយៈការជួយដល់សិល្បករអត់ទីពឹងនិងជនក្រីក្រមួយចំនួនទើបធ្វើឲ្យនាងមានការគាំទ្រនៅលើបណ្ដាញសង្គមរហូតមកដល់បច្ចុប្បន្ន៕