នោះ! កែវ វ​ល័​ក្ខ បង្ហោះ​សារ​ចំៗ​ដល់​អតីត​ស្វាមី​ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន មិន​ទទួលខុសត្រូវ​លើ…

គេនៅចាំបានថា លាន អា​ហ្វ្រី​ល​គីនីន ​បាន​ទទួល​ស្គាល់​កាលពី​ចុងឆ្នាំ​ ២០១៩ ​ថា​ លោក​ពិតជា​ឡើង​ឧកញ៉ា​មែន​។ ​អតីត​តារា​ប្រុស​រូបនេះ ​បច្ចុប្បន្ន​ បាន​ងាក​ទៅធ្វើ​ជំនួញ​រកស៊ី​ផ្នែក​អចលនទ្រព្យ​ ហើយ​លោក​ជិះ​រថយន្ដ​ទំនើបៗ​មិន​ចាញ់​ឧកញ៉ា​ល្បីឈ្មោះ​ផ្សេង​ទៀតឡើយ។

ទោះយ៉ាងណា ថ្មីៗនេះ អតីតពិធីករ លាន អាហ្វ្រីលគីនីន ធ្លាយរឿងអាស្រូវជំពាក់លុយគេរាប់ម៉ឺនដុល្លារ។ ប៉ុន្ដែម្ដងនេះ មាននារីម្នាក់ ដែលជាសង្សារបស់លោក បានចេញមុខឈឺឆ្អាល ហើយថែមទាំងព្រមានអ្នកចេះដឹងរឿងគេ ថាប្រយ័ត្នឲ្យសមត្ថ,កិច្ចចាប់ទៅវាស់កម្ពស់ទៀតផង។

មុននឹងមានដៃគូថ្មីនេះ លាន អាហ្វ្រីលគីនីន ​ជាអតីតស្វាមីរបស់ កែវ វ​ល័​ក្ខ។ ប៉ុន្តែពេលនេះ ពួកគេសុទ្ធ​តែមាន​ដៃគូ​ថ្មី​រៀងខ្លួន​ហើយ​ដែរ ប៉ុន្តែ​យ៉ាងណា កែវ វ​ល័​ក្ខ នៅតែ​កើតទុក្ខ​មិន​សុខចិត្ត​ដោយ​ថ្មីៗ​នេះ ​នាង​បាន​បង្ហោះ​សារ​ឌឺដង​ចំៗ​ដល់​អតីត​ស្វាមី​ផងដែរ។

ស្របពេល​អតីត​ស្វាមី លាន អា​ហ្វ្រី​ល​គីនីន កំពុង​រស់នៅ​ជាមួយ​អ្នក​មេម៉ាយ​រូប​ស្រស់​ជា​អ្នកលក់​អន​ឡាញ​យ៉ាង​មាន​ក្តី​សុខ​នោះ កែវ វ​ល័​ក្ខ បាន​បង្ហោះ​សារ​ដែល​មាន​អត្ថន័យ​ថា ​«​អ្នកដឹង​បានដឹង អ្នក​អត់​ដឹង​នៅតែ​អត់​ដឹង អា​អើយ​អា មិនដឹង​ជា​ជេរ​បែប​ណា​ឱ្យ អស់​កំហឹង​ដែរ​ខឹង នូវ​ទង្វើ​ថោកទាប​របស់​វា​(​កាតព្វកិច្ច​+​ទំនួល​ខុសត្រូវ​+​អាហារកិច្ច​) បី​ចំណុច​នឹង​មាន​ន័យ​យ៉ាង​ម៉េច​បងប្អូន​»​។ ​

គួរបញ្ជាក់​ផងដែរ​ថា​ ក្រោយ​រួមរស់​រយៈពេល​ជាង ១០​ឆ្នាំ​ដោយ​មិនមាន​ចំណង​អាពាហ៍ពិពាហ៍ កែវ វ​ល័​ក្ខ និង លាន អា​ហ្វ្រី​ល​គីនីន បាន​ចែកផ្លូវ​គ្នា​រៀងខ្លួន​ដោយ​បន្សល់​នូវ​កូនប្រុស​ស្រី​ចំនួន​បួន​នាក់​រស់នៅ​ជាមួយ កែវ វ​ល័​ក្ខ ជា​ម្តាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ​ពួកគេ​ទាំងពីរ​ក៏មាន​ដៃគូ​ថ្មី​រៀងខ្លួន​ដោយ កែវ វ​ល័​ក្ខ បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​កាលពី​ពាក់កណ្តាល​ខែមេសា​កន្លង​ទៅនេះ​ដោយមាន​ការចូលរួម​សាទរ​ពី​សំណាក់​សាច់ញាតិ​ជាច្រើន៕

Related posts

Leave a Comment