កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីម្ចាស់ការ៉ាស់សាំងមួយកន្លែង បានទម្លាយរូបថតអតិថិជនរបស់ខ្លួនជាច្រើនសន្លឹក ដែលចាក់សាំងហើយ មិនទូទាត់លុយឲ្យនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតម្ចាស់រថយន្ត ជានារីដ៏ស្រស់ស្អាត កាលពីរសៀលថ្ងៃទី១៣ ខែមិថុនានេះ ទំព័រហ្វេសប៊ុកខាងលើ បានទទូចថា «សូមអញ្ជើញអ្នកនាងដ៏ស្រស់ស្អាតដែលបើកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់»។
ងាកមកស្ត្រីខាងលើ, ក្រោយឃើញការបង្ហោះនេះរួចមក និងមានអ្នកបញ្ចេញមតិ ជាមួយនឹងការស៊ែរព្រោងព្រាតនោះ បានឡាយវីដេអូ ប្រតិកម្មធ្ងន់ៗថា «ខ្លួនអត់វេរលុយ ដោយសារចង់ជួបផ្ទាល់, ម្ចាស់ការ៉ាស់សាំងនឹងចង់ល្បី បើមិនចង់ល្បីមិនមែនយកគេមកធ្វើប្រធានបទ ពេញបណ្ដាញសង្គមនោះទេ។ ត្រឹមលុយ៤០ដុល្លារ យកទៅធ្វើប្រធានបទឲ្យខ្លួនខូចឈ្មោះ ហើយអ្នកបញ្ចេញបញ្ចូលយោបល់ អ្នកយកគេទៅធ្វើប្រធានបទ, អ្នកដាក់Captionមកសុទ្ធតែគេចង់បាន, ខ្លួនជិះឡានតម្លៃ៧ម៉ឺនដុល្លារ រឿងអីអត់លុយ៤០ដុល្លារ ចាក់សាំង មុនឹងស៊ែរគេចេះយកខួរក្បាលមកគិតផង។
បន្ថែមលើនេះ ស្ត្រីជាម្ចាស់រថយន្តខាងលើ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានតារាញូស៍ ហើយរៀបរាប់ថា «ថ្ងៃ ដែលខ្ញុំចូលចាក់សាំងហ្នឹង គឺខ្ញុំចូលចាក់សាំង បន្ទាប់មកទៀត ខ្ញុំចាក់សាំងបណ្តើរ ខ្ញុំជាប់និយាយទូរសព្ទបណ្តើរ នៅពេលដែលខ្ញុំបញ្ឆេះឡាន គឺខ្ញុំបាននិយាយទូរសព្ទជាមួយ កូនចៅរបស់ខ្ញុំនៅកន្លែងអ៊ីចឹង
ខ្ញុំនិយាយជាមួយគាត់បណ្តើរ ព្រោះទូរស័ព្ទរបស់ខ្ញុំមានពីរគ្រឿង ខ្ញុំនិយាយជាមួយគាត់ហ្នឹងគឺ ខ្ញុំ connect ជាមួយ Bluetooth ឡាន ទី១ ហើយទី២ អាទូរស័ព្ទមួយទៀត គឺខ្ញុំបានចុច ដោយសារពេលហ្នឹង គឺខ្ញុំត្រូវរៀបអីវ៉ាន់ដាក់ឲ្យម៉ូយ ខ្ញុំត្រូវឆាតទៅកូនចៅខ្ញុំថាដាក់អីវ៉ាន់ទៅខាងណាៗ ចំនួនប៉ុន្មានកេះៗ ដាក់ទីតាំងណា លេខទូរស័ព្ទណាអ៊ីចឹង ហើយខ្ញុំក៏បានភ្លេចឲ្យលុយគេមែន ដោយសារតែរាល់ដងគឺខ្ញុំអត់ដែលចាក់សាំងគឺ PAY លុយទេ គឺខ្ញុំ PAY តាម ABA
សូមបងប្អូនមហាជនទាំងអស់កុំ តែតែ ស្ករស្ករពេក ខ្ញុំសួរបងប្អូនថាអ៊ីចេះ ខ្ញុំមានលុយទិញឡានជិះប៉ុណ្ណឹង តម្លៃប៉ុណ្ណឹង មុខមាត់ខ្ញុំប៉ុណ្ណឹង តើខ្ញុំទៅលក់មុខខ្ញុំត្រឹមតែលុយ 40 $ ហ្នឹងមែន ខ្ញុំមិនភ្លើដល់ថ្នាក់ខ្ញុំមិនដឹងថា ហ្គារ៉ាសសាំងមួយៗគេមិនមាន កាមេរ៉ាដែរ ប្រហែលកន្លែងខ្ញុំរកស៊ីតូចមួយក៏ខ្ញុំមានកាមេរ៉ាដែរ…»។
ក្រោយឃើញការឆ្លើយតបរបស់ស្ត្រីខាងលើតាមរយៈព័ត៌មានតារាញូស៍នោះ លោកជំទាវ ហ៊ុន ស៊ីណាត កាលពីយប់ថ្ងៃទី១៤ ខែមិថុនា បានលើកឡើងថា «មនុស្សដូចនាងធ្វើខុសហើយមិនទទួលខុសចេញវីដេអូមកហើយនិយាយឡូយទៀតអ្នកមានខ្លះគេអត់និយាយឡូយអញ្ចឹងទេ.គេគោរពសីលធម៌ការនិយាយស្ដីរបស់គេខ្លាំងណាស់
តែអ្នកមានខ្លះធ្វើខុសហើយមិនទទួលខុសជាក់ស្ដែងដូចនាងនេះអញ្ចឹងខ្ញុំនិយាយនេះក្នុងន័យស្ថាបនាទេចំពោះបុគ្គលអ្នកមានខ្លះដែលមានសម្ភារៈនិយមដែលតាំងខ្លួនឯងមិនចេះខុស.៕ម្យ៉ាងទៀតប្រាប់នាងថាអ្នករងគ្រោះពិតនោះគឺបុគ្គលិកចាក់ប្រេងទៅវិញទេព្រោះបើរកនាងឯងមិនឃើញទេគឺគាត់និងត្រូវកាត់ប្រាក់ខែសងថៅកែវិញ»៕