បន្ទន់​ឥរិយាបថហើយ! ក្រោយ​លោក​ជំទាវ ​ហ៊ុន ស៊ីណាត ប្រ តិ ក ម្ម, ម៉ាក់ ចន្ទ្រា ដេក​គិត​មួយ​យប់​ ​​​ឃើញ​ថា…(មាន​វីដេអូ)

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកជំនួញ​ផ្នែក​អន​ឡាញ ដែល​គេ​ស្គាល់​ថា ម៉ាក់ ចន្ទ្រា បាន​ទៅ​ចាក់​សាំង​នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង និង​បាន​ភ្លេច​បង់លុយ​ឲ្យ​បុគ្គលិក​ផ្នែក​ចាក់​សាំង រួច​ជិះ​រថយន្ត​ទំនើប​របស់​ខ្លួន​ចេញទៅ​បាត់។

មិនយូរប៉ុន្មាន ខាង​កា​រ៉ា​ស់​សាំង បាន​បង្ហោះ​រូបថត​ម្ចាស់​រថយន្ត អម​ដោយ​សារ​អំពាវនាវ​ថា «​សូម​អញ្ជើញ​អ្នកនាង​ដ៏​ស្រស់​ស្អាត​ដែល​បើកឡាន​ស្លាក​លេខ កម្ពុជា CH.TREA9 ដែល​បាន​ចាក់​សាំង​នៅ​ស្ថានីយ TotalEnergies ChhukVa សូម​មក​ទូទាត់​ថ្លៃ​សាំង 40$ ដែល​បាន​ចាក់​នៅ​ថ្ងែ​ទី 13/06/2022 វេលា​ម៉ោង 12:17​នាទី​ថ្ងៃត្រង់​»​។​

ក្រោយពី​ឃើញបែបនេះ ស្ត្រី​ខាងលើ បាន​ឡាយ​វីដេអូ​ប្រតិកម្ម​ៗ​ខ្លាំង ដោយ​លើក​ឡើង​ថា ខ្លួន​អត់​វេរ​លុយ ដោយសារ​ចង់​ជួប​ផ្ទាល់​, ម្ចាស់​កា​រ៉ា​ស់​សាំង​នឹង​ចង់​ល្បី បើ​មិន​ចង់​ល្បី​មិនមែន​យក​គេ​មក​ធ្វើ​ប្រធានបទ ពេញ​បណ្ដាញ​សង្គម​នោះទេ​។

អ្នកស្រី​ថា ត្រឹម​លុយ​៤០​ដុល្លារ យក​ទៅ​ធ្វើ​ប្រធានបទ​ឲ្យ​ខ្លួន​ខូច​ឈ្មោះ ហើយ​អ្នក​បញ្ចេញបញ្ចូល​យោបល់ អ្នកយក​គេ​ទៅ​ធ្វើ​ប្រធានបទ​, អ្នក​ដាក់​Caption​មក​សុទ្ធតែ​គេ​ចង់បាន​, ខ្លួន​ជិះឡាន​តម្លៃ​៧​ម៉ឺន​ដុល្លារ រឿង​អី​អត់លុយ​៤០​ដុល្លារ ចាក់​សាំង មុននឹង​ស៊ែរ​គេ​ចេះ​យក​ខួរក្បាល​មក​គិត​ផង។

លើសពីនេះ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​តារា​ញូ​ស៍ អ្នកជំនួញ​ខាងលើ​អន​ឡាញ​ខាងលើ ក៏បាន​ប្រតិកម្ម​ខ្លាំងៗ​ផង​ដែរ រហូត​លោកជំទាវ ហ៊ុន ស៊ី​ណាត ឮ​សម្ដី​នោះ​ហើយ ទ្រាំ​មិនបាន ចេញ​សារ​ឆ្លើយតប​ទៅវិញ​ផង​ដែរ។

ទោះយ៉ាងណា ពេលនេះ ស្ត្រី​ខាងលើ​នោះ បាន​បន្ទន់​ឥរិយាបថ​វិញ ហើយ​បាន​ប្រាប់​សារព័ត៌មាន​តារា​ញូ​ស៍​ថា បន្ទាប់ពី​ពិចារណា​អស់​មួយ​យប់​ទៅ ឃើញ​ថា ខ្លួន​មិន​គួរណា​ឲ្យ​រឿង​តូច ក្លាយ​ជា​រឿង​ធំ​បែបនេះ​។ ខ្លួន​មិន​ចង់​ល្បី​ក្នុង​រូបភាព​អវិជ្ជមាន​នោះ​ទេ តែ​​​របាំង​កើតឡើង​ដោយសារ​ការ​ខឹង​មួយ​ឆាវ​ធ្វើ​ឲ្យ​ខ្លួន​បាត់បង់​ការពិចារណា។

អ្នកស្រី​ថា ​សាក​គិត​មើល បើ​ខាង​កា​រ៉ា​ស់​សាំង​គេ​បង្ហោះ​យើង​ហើយ ហើយ​យើង​ក៏បាន​បា,ញ់​លុយ​ទៅ​សង​គេ​ដែរ ហេតុអ្វី​មិន​បញ្ចប់​រឿង​ត្រឹមហ្នឹង​។ ខ្លួន​ពិតជា​សោកស្ដាយ​។​ ខ្លួន​ចង់​បិទ​បញ្ចប់​រឿង​ហ្នឹង​ប៉ុណ្ណឹង និង​សុំ​ការយោគយល់​ពី​បងប្អូន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់ ក៏​ដូច​សុំទោស​ដល់​ក្រុមការងារ​ខាង​កា​រ៉ា​ស់​សាំង​ផង​ដែរ ចំពោះ​ភាព​ខុស​ឆ្គង​មួយគ្រា​នេះ​។

ស្ត្រី​ខាងលើ បានបញ្ជាក់​ជំហរ​ជាថ្មី​ថា ខ្លួន​ពិតជា​គ្មាន​បំណង​ណាមួយ មិន​បង់លុយ​ថ្លៃ​សាំង​នោះ​ទេ ព្រោះ​កន្លែង​នេះ ខ្លួន​បាន​ចាក់​ជាប្រចាំ​នា​ពេល​កន្លងមក តែ​ដោយសារ​ពេលនោះ ខ្លួន​មមាញឹក​ខ្លាំង​ពេក​ភ្លេចភ្លាំង​មួយគ្រា ធ្វើ​ឲ្យ​កើតជា​បញ្ហា​បែបនេះ។

អ្នកស្រី​បន្ត​ថា ម្យ៉ាង​ការវា.យប្រ.ហារ​ដោយ​ពាក្យសម្ដី​ពី​គ្រប់គ្នា​មក​លើ​​​អ្នកស្រី បាន​ក្លាយ​ជា​ទា.រុណ.កម្ម​ផ្លូវចិត្ត​សម្រាប់​អ្នកស្រី អ្នកស្រី​ស្ទើរ​តែ​មាន​ជំងឺ​ថប់​អារម្មណ៍​ទៅហើយ​ ពេល​ឃើញ​សម្ដី​ប្រ,មា,ថ​នានា​។ ដូច្នេះ​អ្នកស្រី ចង់​រស់​ជា​សុខ​ដូច​ពីមុន រកស៊ី​ដោយ​ភាពស្ងប់ស្ងាត់​ផង​ចុះ។​

បន្ថែម​លើ​នេះ ស្ត្រី​ខាងលើ បាន​បង្ហោះ​សារ​សុំ​ទោស​​មហាជន​ បែប​បញ្ឈឺ​​​​ថា «​ខ្ញុំ​ជា​ម្ចាស់​រថយន្ត ខ្ញុំ​បានជា​មាន​កំហុស​មួយ​ដែល​​ខ្ញុំ​បាន​ភ្លេច​បង់លុយ​ថ្លៃ​ចាក់​សាំង​គេ​ហើយ​ តែ​ខ្ញុំ​ក៏​សង្ឃឹមថា​ បងប្អូន​មហាជន​នឹង​សប្បាយចិត្ត គេង​លក់​ស្រួល និង​ហូបបាយ​ឆ្ងាញ់ ​ដែល​បាន​ខំ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​ខ្លួន​មក​តាម​ជាន់​ខ្ញុំ​ពន្លិច​ថែម​ សូម​អរគុណ​

ខ្ញុំ​ជា​ម្ចាស់​រថយន្ត​បាន​ត្រឹម​ធ្វើ​ការ​សុំ​ទោស​ដល់​មហាជន​ទាំងអស់​ទេ ​ពេលនេះ​ហើយយក៏សង្ឃឹមថា​ថ្ងៃក្រោយ ​ពេល​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ជួប​រឿង​បែប​នឹង​ ត្រូវ​បាន​គេ​ជេរ​ដៀ.ល​ទាំង​មិន​យល់​ពី​ហេតុផល​យើង​សោះ​ អ្នក​ទាំង​អស់​គ្នា​នឹង​យល់​អារម្មណ៍​មួយ​នឹង​»៕






Related posts

Leave a Comment