មក​ដឹង​មូល​ហេតុ! ពេល​ឡើង​ឆាក សយ វុត្ថា ​ឃើញ​គណៈកម្មការ​ដូច​ឃើញ​ស.ត្វ​ច.ម្លែក ​ដល់​មហាជន​រិះ.គន់ ទើប​ធ្លាយ​ការពិត​ថា…(មានវីដេអូ)

កម្មវិធី​ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានបញ្ចប់វគ្គJudge Audition នៅក្នុងសប្ដាហ៍ទី៦ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ត្រៀមចូលដល់វគ្គ Theater Round ជុំទី1នៅថ្ងៃអាទិត្យ១៩ ខែមិថុនា ខាងមុខនេះ។

នៅ​ក្នុង​វគ្គJudge Audition សប្ដាហ៍ទី៦នេះ ​បាន​ចម្រាញ់​បេក្ខជន​ បេក្ខនារីមានសមត្ថភាពចំនួន២១នាក់ ខណៈ​សប្ដាហ៍​ទី​១ បាន​បេក្ខជន​១៨​រូប​, សប្ដាហ៍​ទី​២ ចំនួន​២១​រូប​, សប្ដាហ៍​ទី​៣ ចំនួន​២៣​រូប, ​​សប្ដាហ៍​ទី​៤ ​​បាន​២៣​រូប, សប្ដាហ៍ទី៥ ចំនួន២៣រូប។ ដូច្នេះ សរុបទាំង៦សប្ដាហ៍ចម្រាញ់បានបេក្ខជន បេក្ខនារីសរុបចំនួន១២៩រូប។

និយាយ​ពី​បេក្ខជន​ចុងក្រោយ ក្នុង​វគ្គ​Judge Audition សប្ដាហ៍​ទី​៦​ឈ្មោះ សយ វុត្ថា អាយុ​៣២​ឆ្នាំ បាន​ឡើងមក​បង្ហាញ​សមត្ថភាព ដោយ​ច្រៀង​បទ «​ចុ,ក​ដូច​គេ​បុ,ក​មួយ​កាំ,បិត​» បាន​យ៉ាង​ពីរោះ​រណ្ដំ គ្រាន់​តែ​មាន​បញ្ហា​ចង្វាក់​បន្តិចបន្តួច ហើយ​ត្រូវ​គណៈកម្មការ​សរសើរ រួច​ផ្ដល់​យេ​ស​ទាំង​អស់គ្នា​។ តែ​មុននឹង​បង្ហាញ​សមត្ថភាព អ្នកទស្សនា​បាន​មើល​ឃើញ​ចំណុច​មួយ​ចំនួន ហើយ​ស្នើ​ឲ្យ​កែប្រែ​បន្ទាន់។

មុននឹង​បង្ហាញ​សមត្ថភាព បេក្ខជន​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​ដើរមក​ចំពោះមុខ​គណៈកម្មការ ហើយ​ធ្វើ​ដូចជា​ភ្ញាក់ផ្អើល​ពេល​ឃើញ​Coach​ទាំង​៤​នាក់ដូចឃើញសត្វចម្លែក ជាមួយនឹង​កាយវិការ​ឆ្គង​ៗ ដោយ​ចំណុច​ទាំងនេះ ត្រូវបាន​អ្នកទស្សនា​ថា ជាការ​ខ្វះ​សុជីវធម៌​នៅក្នុង​ខ្លួន​។​

ដោយ​ឃើញបែបនេះ ពួកគេ លើកឡើងថា «​សំឡេង​ពីរោះ​ហើយ​បង តែ​សូម​កែលម្អ​នៅត្រង់​កាយវិការ និង​អត្តចរិត​បង​នៅ​វគ្គ​ក្រោយ​, ចង់​ធ្វើជា​Idol​របស់​មហាជន ចម្រៀង និង​អត្តចរិត ត្រូវ​យោងគ្នា មិនអាច​ខ្វះ​មួយណា​បានឡើយ​ប្អូន ដឹង​នៅ​?,

សំឡេង​ពីរោះ តែ​ជោរ​បន្តិច ខ្វះ​សីលធម៌​បន្តិច គាត់​ចង់​លេងសើច តែ​រាង​ឆ្គង​បន្តិច កុំ​ជោរ​ពេក​ប្រូ​, អត្តចរិត​គាត់​មិនល្អ​ទេ លេង​ហួស​ពាក្យ​គួរសម​, ធ្វើ​ចរិត​មិនល្អ​សោះ​No, ពីរោះ​ខ្លាំងណាស់ តែ​ចរិត​រាង​មិន​សមរម្យ​បន្តិច​, សំឡេង​មធ្យម ចរិត​វិញ​ចប់​, ខ្វះ​សីលធម៌​»​។

ក្រោយមហាជនមួយចំនួនរិះគន់រួចមក, បេក្ខជនខាងលើ ចេញសារសុំទោស​មហាជន ដោយលើកហេតុផលថា «ខ្ញុំបាទសយ វត្ថា(សេរីយុទ្ធ) ខ្ញុំសូមលើកម្រាមដៃពីចម្ងាយសុំទោស ក៏ដូចជាសូមអធ្យាស្រ័យពីសំណាក់​ពុកម៉ែបងប្អូនមហាជនផងចំពោះកំហុសឆ្គង ដែលខ្ញុំបានសាង​ វាគ្រាន់តែ​ជាការលេងសើចដើម្បីបំបាត់ភាពភ័យរបស់ខ្ញុំតែប៉ុណ្ណោះ ដោយការភ័យនេះហើយទើបធ្វើឱ្យខ្ញុំបាទមានការភ្លេចភ្លាំងនូវចំណុចនេះ។ ជាចុងក្រោយសង្ឃឹមថា ម៉ែបងប្អូនមហាជនហ្នឹងអាជាស្រ័យដល់រូបខ្ញុំបាទផងចុះ»៕


Related posts

Leave a Comment