តារាសម្ដែងប្រុសដ៏ល្បីល្បាញកាលពីជាង១០ឆ្នាំមុន លោក ឡុង វីរៈយុទ្ធ ហៅនាយភូ បានបាត់ដំណឹងសូន្យឈឹងពីពិភពសិល្បៈ មិនថា នៅលើកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គមទេ ពោល គឺមិនដែលមានអ្នកបានឃើញវត្តមានរបស់លោកឡើយ បើទោះបីជាប្រជាប្រិយភាព និងការគាំទ្ររបស់លោកនៅតែមានក្ដី។
លោក ឡុង វីរៈយុទ្ធ ហៅ នាយភូ ជាតារាសម្ដែងមួយរូបដែលអាចនិយាយបានថា មានទេពកោសល្យខ្ពស់ សម្ដែងបានល្អក្នុងចំណោមតារាប្រុសដទៃទៀតរួមជំនាន់ជាមួយលោក ដែលមានដុងពីធម្មជាតិ មិនថាការនិយាយ ការសើច ទម្រង់មុខ ឬតួអង្គអ្នកមានអ្នកក្រ គឺលោករក្សាជំហរសម្ដែងបានយ៉ាងល្អ។
រឿងដែលលោកបានសម្ដែងភាគច្រើន គឺទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកទស្សនា ជាពិសេសគឺរឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា», «ភូមិខ្ញុំស្រស់ឆើតឆាយ» ដែលចាប់ដៃគូរដ៏សាកសមជាមួយតួឯកស្រី សុខ សុម៉ាវត្តី កាលពីកំឡុងឆ្នាំ២០១២ ក៏ផ្ទុះកក្រើកតាមកញ្ចក់ទូរទស្សន៍។
ទោះយ៉ាងណា មកដល់ពេលនេះ លោក ឡុង វីរៈយុទ្ធ បែរជាបាត់ដំណឹងសូន្យឈឹង ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសទស្សនិកជនដែលនិយមគាំទ្រលោក ជាច្រើនក៏មានការងឿងឆ្ងល់ជាខ្លាំងផងដែរ។
ជាក់ស្ដែងទំព័រហ្វេសប៊ុក គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ ក៏លើកឡើងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ អេតមីន នៅតែហ៊ានរក្សាសំដីខ្លួនឯងថា មិនទាន់មានតារាសម្ដែងប្រុសខ្មែរជំនាន់ថ្មីយើងមួយណាអាចធ្វើបានល្អជាងគាត់នៅឡើយនោះទេ ។
បង ភូ ម្នាក់នេះ សម្ដែងបានយ៉ាងធម្មជាតិបំផុត មិនថាការនិយាយការសើច ទម្រង់មុខ ការដើរអង្គុយ តួអង្គអ្នកមានអ្នកក្រគឺគាត់រក្សាជំហរសម្ដែងបានយ៉ាងល្អ មើលហើយមិនសាំភ្នែកនោះឡើងចំណុចពិសេសគឺអោយតែចេញឈុតគាត់ដឹងតែចង់សើចតែម្ដង ប៉ុន្ដែមកដល់ពេលនេះបាត់មុខឈឹងតែម្ដង» ។
បន្ថែមលើនេះ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ទំព័រហ្វេសប៊ុកខាងលើ បានបន្តបង្ហោះរូបថតលោក អមដោយសារបញ្ជាក់ជំហរម្ដងទៀតថា «បច្ចុប្បន្នពិតជាមិនទាន់យល់ថា មានអ្នកណាពូកែសម្ដែងសមជាងគាត់នៅឡើយនោះទេ «នាយភូបុរសសង្ហាជាងគេប្រចាំភូមិសូម្បីឃើញរូបគាត់ក៏នឹកឃើញចង់សើចបាត់ទៅហើយ»
ជឿថាមានមនុស្សច្រើនណាស់ស្រលាញ់ការសម្ដែងរបស់គាត់ Idol១នេះគាត់មើលទៅសាមញ្ញ រាងក៏មិនសូវសង្ហាប៉ុន្មាន កម្ពស់ក៏មិនសូវត្រូវស្ដង់ដារ ប៉ុន្តែសមត្ថភាពសម្ដែងរបស់គាត់គឺឥតខ្ចោះ គ្មានអ្នកណាប្រដូចបាននោះទេ។ សម្ដែងបានយ៉ាងល្អមិនថា ជាតួអង្គមានចរិតបែបណា នោះទេគាត់ធ្វើបានយ៉ាងល្អចេញមកគឺធម្មជាតិ ពូកែពិត។ **** ប៉ុន្ដែឥឡូវបាត់មុខគាត់អោយឈឹង fb ក៏មិនមានបង្ហាញអ្វីឡើយ អ្នកណាខ្លះធ្លាប់Crushលើគាត់តាំងពីតូចចេញមុខភ្លាម»។
ជាមួយគ្នានោះ កន្លងមក មានគណនីហ្វេសប៊ុកមួយដែលគេសង្ស័យថាជាភរិយរបស់លោក ឡុង វីរៈយុទ្ធ បានបញ្ជាក់តាមប្រអប់ខមិនថា «គាត់រៀបកាហើយ ហើយគាត់មករកស៊ីវិញ»។ ពេលមានការបង្ហោះសាថ្មីដូចខាងលើនេះ ហើយមានអ្នកសួរដំណឹងគាត់ច្រើន ស្រាប់តែមានអ្នកឆ្លើយតបថា «គាត់រកស៊ីវិញម្ដង»៕