កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាសម្ដែងស្រីនិយមស៊ិចស៊ីកញ្ញា ព្រីម លីហ្សា ទម្លាយរឿងមានកូនប្រុសអាយុ៦ឆ្នាំម្នាក់ ខណៈកន្លងមកមិនធ្លាប់មានព័ត៌មាន ជុំវិញតារាស្រីរូបនេះរូបការសោះ។
រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពី ព្រី លីហ្សា ប្រឡូកក្នុងវិស័យសិល្បៈរហូតមានឈ្មោះបោះសំឡេងគ្មាននរណាបានដឹងថា តារាស្រីរូបនេះធ្លាប់មានស្វាមី ឬរៀបការនោះឡើយ ប៉ុន្តែនៅពេលថ្មីៗនេះបែរជា បង្ហាញមុខកូនប្រុសម្នាក់ដែលមានវ័យ៦ឆ្នាំទៅហើយ ខណៈដែលមុខមាត់របស់ស្វាមី ឬឪពុករបស់ក្មេងប្រុសបែបណានោះស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ។
ការចាប់អារម្មណ៍នេះបានកើតឡើង ក្រោយពេលដែលសកម្មភាពលើបណ្ដាញសង្គមតារាសម្ដែងចូលចិត្តតែខ្លួនស៊ិចស៊ី ព្រីម លីហ្សា បង្ហាញ និងទម្លាយនូវមុខមាត់ក្មេងប្រុសម្នាក់ ជាមួយពាក្យពេចន៍គួរឲ្យចាប់អារម្មណ៍ថា៖ «នេះហើយ គឺជាអ្នកដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត ក្នុងការតស៊ូនៅក្នុងជីវិត ដើម្បីដើរមកដល់សព្វថ្ងៃនេះ My Baby, I love u single mom តែងតែយកពេលវេលាមើលថែទាំគាត់ ហើយនិងផ្ដល់ភាពកក់ក្ដៅឲ្យគាត់ជានិច្ច..!» ។
ក្រៅពីនេះ គេក៏តែងតែប្រទះឃើញតារាសម្ដែងស្រីនិយមស្លៀកពាក់បែប Fashion រូបនេះ កាន់ដៃក្មេងប្រុសខាងលើដើរកម្សាន្ដនៅកន្លែងនានាជាប្រចាំថែមទៀតផង ។ ប៉ុន្តែអ្វីដែលមហាជន និងអ្នកដែលនិយមតាមដានពីជីវិតដ៏ហ៊ឺហារបស់ ព្រីម លីហ្សា មានចម្ងល់នោះគឺ ហេតុអ្វីបានជាតារាសម្ដែងកូនកាត់បីសាសន៍រូបនេះមិនបង្ហាញមុខស្វាមី? ។ បើទោះជាយ៉ាងណា ព្រីម លីហ្សា ធ្លាប់បានអះអាងថា កូនប្រុសម្នាក់នេះហើយដែលជាកម្លាំងចិត្តជួយឱ្យនាងដើរមកដល់សព្វថ្ងៃ ។
គួរបញ្ជាក់ថា ព្រីម លីហ្សា ជាតារាបង្ហាញម៉ូដរូបស្រស់ ស៊ិចស៊ី ល្បីឈ្មោះ ដែលមានភាពលេចធ្លោក្នុងពិភពបង្ហាញម៉ូដ ដោយសារនាងតែងតែបង្ហាញនូវរូបភាពសិល្បៈ និងម៉ូដបែបស៊ីវិល័យ ទាន់សម័យ និងពេញនិយម ។ មិនតែប៉ុណ្ណោះ ព្រីម លីហ្សា ជាតារាសម្ដែងស្រីដែលពេញនិយម និងមានភាពទាក់ទាញបំផុតកាលពីប៉ុន្មានឆ្នាំមុន។
បើទោះជាយ៉ាងណាតារាស្រីកូនកាត់បីសាសន៍រូបនេះមិនដែលបង្ហាញមុខគូស្នេហ៍ ឬរូបថតអាពាហ៍ពិពាហ៍ជាមួយបុរសណាឡើយ ប៉ុន្តែថ្មីៗនេះ ព្រីម លីហ្សា ក៏ស្រាប់តែបង្ហាញមុខក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ ដែលអះអាថា ជាកូនប្រុសបង្កើតរបស់នាង ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង៕