ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី ដេត ម៉ាលីណា បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារយ៉ាងវែងអន្លាយធ្វើការបកស្រាយ ក្រោយពីលោកឌួង ឆាយ ឡាយ វីដេអូ ធ្វើការចោទប្រកាន់ខ្លួននាពេលកន្លងមកនោះ។
នៅក្នុងសារយ៉ាងវែងអន្លាយនោះ លោកស្រី ក៏បានលើកឡើងរឿងលោកឌួង ឆាយ បានមានទំនាក់ទំនងជាមួយស្រីជាច្រើននាក់ ក្នុងពេលខ្លួនកំពុងពពោះ និងមានកត់ទុកលេខទូរស័ព្ទស្រីជាច្រើន។ ក្រៅពីការបញ្ជាក់បែបនេះ អ្នកស្រីក៏មានភ្ជាប់រូបថតលេខទូរសព្ទជាភស្តុតាង ផងដែរ។
ប៉ុន្តែក្រោយពីឃើញ លេខរបស់ខ្លួន មាននៅក្នុងបញ្ជី ដែលអ្នកស្រី បានបង្ហោះនោះ ជាហេតុធ្វើឲ្យម្ចាស់លេខមួយចំនួនផ្ទុះប្រតិកម្ម ហើយទីបំផុត អ្នកស្រី ដេត ម៉ាលីណា ក៏បានសម្រេចកែសម្រួលខ្លឹមសារខ្លះពាក់ព័ន្ធរឿងនេះ ព្រមទាំងលុបបញ្ជីលេខនោះ ចេញ។
ជាមួយគ្នានេះ អ្នកស្រី ក៏បានបង្ហោះសារបញ្ជាក់ពីជំហររបស់ខ្លួនជុំវិញការបង្ហាញលេខនេះថា «ឥឡូវនេះនាងខ្ញុំមកបញ្ជាក់អំពីលេខទូរសព្ទ ដែលនាងខ្ញុំបានបង្ហោះមុននេះ គឺនាងខ្ញុំមិនស្គាល់ពួកគាត់ជាអ្នកណាដែរ ហើយខ្ញុំ មិនបានសំដៅ ឬគិតថាពួកគាត់បានទាក់ទងជាមួយឌួង ឆាយទេ
គ្រាន់តែខ្ញុំថា ហេតុអីបានគាត់សេវលេខឈ្មោះស្រីច្រីនម៉េស ហើយសុទ្ធសឹងតែជាមនុស្សស្រីទៀត អញ្ចឹងបងបង ឬប្អូនដែលមានលេខនេះ កុំមានការយល់ច្រឡំអី ព្រោះនាងខ្ញុំមិនបាននិយាយថា មានជាប់ពាក់ព័ន្ធអី្វជាមួយខ្ញុំនឹងឌួង ឆាយទេ មិនដឹងគាត់សម្បូរលេខម៉េសបានពីណា។
ក្រោយពីអ្នកស្រីបកស្រាយបែបនេះ ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលទៅបញ្ចេញមតិ ក្នុងនោះពួកគេ លើកឡើងថា «ចំណែកខ្ញុំក៏មានលេខនៅក្នុងនុងដែរហេតុអីទៅណ៎លេខខ្ញុំសោះម៉េចបានលោកឧកញ៉ាSaveដាក់ថាស្រីមីចឹងអត់យល់ទេនៀកកុំអានខំមិនខ្ញុំហា៎ឈឺក្បាល,
អ្នកដែលមានលេខទូរសព្ទនៅក្នុងនេះឈប់គិតអាក្រក់លើរូបគាត់ទៀតទៅមានមើរូបតាំងពីគាត់ផុសដំបូងទេ គាត់គ្រាន់តែឆ្ងល់ដូចគ្នាតើហេតុអ្វីមានលេខស្រីច្រើនម្ល៉េះ ដែលអតីតប្តីគាត់ note ទុកច្រើនម្ល៉េះ,
ខ្ញុំគិតគាត់រកស៊ី គាត់បើកក្លឹបបើកអីចឹងប្រាកដជាមានលេខស្រីខ្លះហើយបង បើបងនៅចាប់កំហុសគ្នាបែបនឹង បានអ្វីមកវិញចុងក្រោយស្អុយរលួយដូចគ្នា សុំទោស ដែលនិយាយពាក្យនឹង តែមនុស្សប្រុសមានលេខមនុស្សសឹងតែគ្រប់គ្នានឹង,
អាចមានម្ចាស់លេខខ្លះគេមិនសប្បាយចិត្តព្រោះយកលេខគេផុសទាំងមិនដឹងការពិតបែបណាយកលេខមកផុសជាសាធារណៈ ពេលលខ្លះចែក៏ធ្វើជ្រុលដែរ, យកលេខគេមកផុសជាសាធារណៈចឹងមិនត្រូវទេ ទោះក្នុងន័យមានចម្ងល់យ៉ាងណាក៏ដោយ ចម្លើយបើចង់ដឹងថា លេខទាំងអស់នឹងជាអ្នកណាបងស្រីទៅសួរខាងប្រុសបានដឹងច្បាស់ ហើយល្មមចប់ទៅ បកស្រាយច្រើនពេកដូចលែងគួរឲ្យអាណិតដូចថ្ងៃមុនហើយ ,
មនុស្សធ្វើការរកស៊ីក្នុងសង្គមមិនអោយសេវលេខម៉េច ហើយបើស្រីក៏មិនដឹងលោកឌួងឆាយយកខែណាបានអស់គ្រប់គ្នាដែរ រាប់រយនាក់នោះ, មនុស្សមានខ្លួនចេះតែភ័យហើយអ្នកដឹងបានដឹងគ្រាន់តែលេខទូរសព្ទសោះបើមិនចេញមកបកស្រាយក៏គ្មានអ្នកណាដឹងថាលេខរបស់អ្នកដែរយ៉ាប់ណាស់មនុស្សមានខ្លួនមួយចំនួនខ្លាចគេដឹងមែន»៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖