គួរឲ្យបារម្ភ! ឡោម លក្ខិណា កូនប្រុសមានជំងឺម្យ៉ាងកំពុងព្យាបាល…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្មីៗនេះ នៅទំព័រហ្វេសប៊ុករបស់អតីតតារាសម្ដែងល្បីឈ្មោះ ឡោម លក្ខិណា បានបង្ហាញ​ការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីកូនប្រុសមានជំងឺម្យ៉ាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈសំណេរមួយដែលបង្ហោះកាលពីម្សិលមិញ ឡោម លក្ខិណា បានឱ្យដឹងថា កូន​ប្រុសរបស់នាងមានជំងឺទឹកដក់ក្នុងតម្រងនោម និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរ​ពេទ្យ​មួយកន្លែង ។ ក្នុងនាមជាម្ដាយ ឡោម លក្ខិណា បានបង្ហាញពីការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះកូន ដោយនាង​បាន​បន់​ស្រន់​ដល់ព្រះសំពះដល់ទេពតាឱ្យ​តាម​ជួយថែរក្សាកូន​ប្រុស​បណ្ដូល​ចិត្តរបស់នាង ឱ្យបានឆាប់​ជាសះស្បើយ និងបាន​ត្រឡប់​ទៅ​ផ្ទះវិញទៀតផង ។


ដោយក្នុងនោះអតីតតារាស្រីទឹកភ្នែក ឡោម លក្ខិណា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ​កូនម៉ាក់ត្រូវចូលម៉ាស៊ីនធំព្យាបាលជំងឺ សូមព្រះប្រទានពរកូនម៉ាក់ឱ្យជួបតែសំណាងល្អ ជៀសផុតពីជំងឺទាំងអស់ ឆាប់បានត្រឡប់មកផ្ទះវិញណាកូន» ។ ទន្ទឹមនឹងនោះ​មាន​សិល្បករធ្លាប់រួមអាជីព និងរាប់អាន ឡោម លក្ខិណា និងគ្រួសារ​ជា​ច្រើន​ចូលរួមជូន​ពរដល់ម្ដាយ និងកូនរូបនេះ ។

សូមរំលឹកថា ឡោម លក្ខិណា ជាអតីតតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព​កាល​ពីជាង​១០ឆ្នាំមុន ពោលគឺនាងបានដើរលើវិស័យសិល្បៈ​តាំងតែ​ពី​ក្មេង​ ជាមួយ​គ្នានឹងតារា​សម្ដែង​ទឹកភ្នែក គឺអ្នកនាង លី ចាន់សីហា ។ ប៉ុន្តែបន្ទាប់ពីសាងបានប្រជាប្រិយភាព ឡោម លក្ខិណា ក៏ហាក់ឃ្លាតឆ្ងាយពីអាជីពបន្តិចម្ដងៗ និងចាប់ដៃសាងគ្រួសារជាមួយលោក ប៉ា ពិសិដ្ឋ ដែល​ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍​កាលពីពាក់កណ្ដាល​ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ។

បន្ទាប់ពីលោក ប៉ា ពិសិដ្ឋ ទទួលមរណភាព និងស្ពាយឈ្មោះជាស្ត្រីមេម៉ាយកូន​មួយជាង​មួយឆ្នាំ​ អតីតតារាសម្ដែង ឡោម លក្ខិណា ក៏​បានសាងស្នេហ៍ថ្មីជាមួយមន្រ្តីរាជការ​បម្រើ​ការងារនៅក្រសួងមហាផ្ទៃម្នាក់គឺលោក ឆាង វណ្ណាពង្សសត្យា និងបច្ចុប្បន្នអ្នក​ទាំង​ពីរ​​មាន​ចំណងដៃកូនប្រុសម្នាក់ ។

បើទោះជាយ៉ាងណាពេលនេះអ្នកនាង ឡោម លក្ខិណា កំពុងជួបនូវបញ្ហាព្រួយបារម្ភមួយ ដោយ​កូនប្រុសមានជំងឺទឹកដក់ក្នុងតម្រងនោម និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

Related posts

Leave a Comment