គេនៅចាំបានថា កន្លងមក អ្នកនាង ចោម ច័ន្ទ បានយកតុក្កតា ធ្វើជាប្ដី តែក្រោយមកស្រាប់តែឃើញនាង បានបង្ហាញមុខស្វាមីរបស់ខ្លួនជាជនជាតិអារ៉ាប់ ដ៏សង្ហាមួយរូប ធ្វើឲ្យអ្នកគាំទ្រឃើញហើយសរសើរមិនដាច់ពីមាត់។
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ចោម ច័ន្ទ ទើបតែនាំស្វាមីរបស់ខ្លួនទៅជួបឪពុកម្ដាយ ហើយបង្ហោះរូបថត និងសារបញ្ជាក់ដូច្នេះថា «មកលេងពុកម៉ែរួចរាល់ ក៏បន្តការងារធម្មតាពុកម៉ែគ្រួសារទាំងមូលទទួលស្គាល់កូនប្រសា សរសើរខាងប្រុសម៉ងហេតុតែស្រលាញ់ចូលស្ទឹងតាមបទ»។
ដោយឡែកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ពួកគេទាំង២បានស្លៀកពាក់ប្រពៃណីជាមួយគ្នាមើលទៅពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់។ ក្រោយមកនៅថ្ងៃដដែលនោះ ចោម ច័ន្ទ បានបង្ហោះរូបថតជាមួយគ្នាក្នុងឈុតសម័យវិញម្ដង ឃើញថា ស្អាតម្យ៉ាងផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតសម័យជាមួយគ្នាជាច្រើនសន្លឹក ចោម ច័ន្ទ បានបញ្ជាក់ពីចំណងស្នេហ៍របស់ពួកគេថា «ពីមនុស្សដែរមិនធ្លាប់ស្គាល់គ្នា បែរជាមកជួបគ្នានៅពេលវេលាមួយបានមកដល់ សំខាន់ខាងប្រុសលះបង់គ្រប់យ៉ាងដើម្បីបំពេញក្តីសុបិន»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកសរសើរ និងជូនពរថា «ជូនពរប្អូនបានក្តីសុខរហូតណា, គូដែលសក្ដិសមបំផុត, ចែសំណាងខ្លាំងណាស់ចែជូនពរអោយស្រឡាញ់គ្នារហូតដល់ចាស់ និងមានសុភមង្គល, ស្អាត ចឹងពេលមានកូនកូនស្អាត ស្អាតណាស់កូនកាត់, សមគ្នាណាស់ជូនពរអ្នកទាំងពីរស្រលាញ់ដល់ចាស់កោងខ្នងណា»៕