មិន​ចាំ​យូរ! ​តារា​សម្ដែង​ល្បី ​ម៉ៃ​យ៉ា ​ឡាយ​វីដេអូ ​ប្រិតកម្ម​​​ភ្លាមៗ ក្រោយ​លោកស្រី ដេ​ត ម៉ា​ឡី​ណា យក​លេខ​ខ្លួន​ទៅ​បង្ហោះ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោក​ស្រី ដេ​ត ម៉ាលី​ណា បាន​សរសេរ​សារ ​រៀបរាប់​យ៉ាង​វែង​អន្លាយ ពី​ជីវិត​រស់នៅ​ជាមួយ​នឹង​លោក​ឌួង ឆាយ ក្នុង​នោះ​ ក៏បាន​ទម្លាយ​លេខ​ទូរ​សព្ទ ដែល​អតីត​ស្វាមី​របស់​ខ្លួន​បាន​កត់​ត្រាទុក​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​លេខ ដែល​បាន​បង្ហោះ​ជាច្រើន​នោះ ក៏មាន​លេខ​របស់​តារា​សម្ដែង​ម៉ៃ យ៉ា ផងដែរ ធ្វើ​ឲ្យ​សាមីខ្លួន​កើតទុក្ខ​មិន​សុខចិត្ត ចេញមុខ​ឡាយ​វីដេអូ ប្រតិកម្ម​ជុំវិញ​រឿង​នេះ ហើយ​លើកឡើងថា ការយក​លេខ​គេ​មក​បង្ហោះ​បែបនេះ​គេ​មាន​សិទ្ធិ​ប្ដឹង​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង​ល្បី​ឈ្មោះ​ ម៉ៃយ៉ា ​បាន​លើក​ឡើង​ដូច្នេះ​ថា «​ខ្ញុំ​អត់​យល់ថា ហេតុអ្វី បាន​គាត់​សេវ​លេខ​ទូរ​សព្ទ​ខ្ញុំ ហើយ​ឡើង​មួយ​ជួរ មាន​ទាំង​លេខ​គេ មាន​ទាំង​លេខ​ខ្ញុំ​…​អា​នឹង​បើ​គេ​ផ្សេង គេ​មាន​សិទ្ធិ​ប្ដឹង​…​សូម្បីតែ​ម៉ាក់​ខ្ញុំ​ក៏​ចូល​មើល​ដែរ​នៀក សួរ​ថា ខ្ញុំ​ដែល​ទៅ​ខូច ជាមួយ​អ្នកណា​គេ​ដែរ​អត់​? អត់​ទេ ចង់​អ្នកឯង​មាន​ប៉ុណ្ណា​ក៏ដោយ ក៏​ខ្ញុំ​មិនដែល​រញ៉េរញ៉ៃ យក​ភ្នែក​មើល​ដែរ ខ្ញុំ​គិតតែ​ការងារ​របស់ខ្ញុំ​មួយ​មុខ​គត់​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ក្រោយ​មាន​ការ​ប្រតិកម្ម​បែប​នេះ លោកស្រី ដេត ម៉ាលីណា ក៏បាន​បង្ហោះ​សារ​បកស្រាយនៅយប់ថ្ងៃដដែល​នោះ​ថា «​ឥឡូវនេះ​នាង​ខ្ញុំ​មក​បញ្ជាក់​អំពី​លេខ​ទូរ​សព្ទ ដែល​នាង​ខ្ញុំ​បាន​បង្ហោះ​មុននេះ គឺ​នាង​ខ្ញុំ​មិន​ស្គាល់​ពួកគាត់​ជា​អ្នកណា​ដែរ ហើយ​ខ្ញុំ មិនបាន​សំដៅ ឬ​គិតថា​ពួកគាត់​បាន​ទាក់ទង​ជាមួយ​ឌួង ឆាយ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​ខ្ញុំ​ថា ហេតុ​អី​បាន​គាត់​សេវ​លេខ​ឈ្មោះ​ស្រី​ច្រី​ន​ម៉េ​ស ហើយ​សុទ្ធសឹងតែ​ជា​មនុស្ស​ស្រី​ទៀត អញ្ចឹង​បង​បង ឬ​ប្អូន​ដែលមាន​លេខ​នេះ កុំ​មានការ​យល់ច្រឡំ​អី ព្រោះ​នាង​ខ្ញុំ​មិនបាន​និយាយថា មាន​ជាប់​ពាក់​ព័ន្ធ​អី្វ​ជាមួយ​ខ្ញុំនឹង​ឌួង ឆាយ​ទេ មិន​ដឹង​គាត់​សម្បូរ​លេខ​ម៉េ​ស​បាន​ពី​ណា»៕ សូម​ទស្សនា ​វីដេអូ ម៉ៃយ៉ា ​ប្រតិកម្ម​ខាង​ក្រោម​នេះ ​ទាំង​អស់​គ្នា ​ដូច​ខាង​ក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment