ក្មេងស្រីតូចអាយុ២ឆ្នាំម្នាក់បានតោងនៅយ៉រផ្ទះល្វែងមួយ ហើយបានធ្លាក់ពីជាន់ទី១២មកជាន់ទី១ប៉ុន្តែសំណាងល្អបានបុរសម្នាក់ជួយទាន់។
ប្រហែលម៉ោង៥កន្លះល្ងាចកាលពីសប្តាហ៍មុន ក្មេងស្រីតូចម្នាក់ត្រូវបានគេឃើញ នៅខាងក្រៅយ៉រផ្ទះ ហើយមនុស្សមួយចំនួនបានស្រែកសុំជំនួយ។
លោក Nguyen Ngoc Manh ត្រូវបានគេសរសើរថាជាវីរបុរសដែលបានជួយសង្គ្រោះជីវិតក្មេង។ បុរសអាយុ៣១ឆ្នាំរូបនេះ កំពុងអង្គុយក្នុងរថយន្តដឹកទំនិញរបស់គាត់ដែលចតនៅរង់ចាំ។ គាត់បានលឺសំឡេងក្មេងយំនិងសំឡេងរបស់មនុស្សជាច្រើន ដូច្នេះគាត់ក៏រកមើល។
លោក Manh និយាយថា “ខ្ញុំក្រឡេកមើលទៅឃើញកូនក្មេង ខ្ញុំចេញពីឡានទាន់ពេល ហើយព្យាយាមឡើងដំបូលអគារ ទៅរកកន្លែងដែលត្រឹមត្រូវ។ នៅពេលក្មេងធ្លាក់ ខ្ញុំបានឈរនៅកន្លែងត្រូវ”។
លោក Manh មានអារម្មណ៍ថា មាត់របស់កុមារកំពុងហូរឈាមដូច្នេះគាត់បានប្រគល់ក្មេងឲ្យទៅសន្តិសុខនៃអគារ ដើម្បីធ្វើការព្យាបាលជាបន្ទាន់។
ពេលនោះខ្ញុំមិនបានគិតអ្វីច្រើនទេ តែពេលនេះខ្ញុំពេញចិត្តចំពោះសុភមង្គលដែលខ្ញុំបានបំពេញការងារប្រកបដោយអត្ថន័យ។ ខ្ញុំបានចាកចេញដោយមិនចាំបាច់ទុកលេខទូរស័ព្ទរបស់ខ្ញុំ ប៉ុន្តែសមាជិកគ្រួសាររបស់ខ្ញុំបានដឹងរឿងនេះ ហើយជូនដំណឹងខ្ញុំអំពីស្ថានភាពសុខភាពរបស់ក្មេង៕
វីដេអូនៅខាងក្រោម៖
😱¡HEROICA ATRAPADA!👏
Un repartidor le salvó la vida a una niña de 3 años que cayó del piso 12 de un edificio en Vietnam.
La nena sufrió fracturas en la pierna y en los brazos, cheapest australia priligy pero está viva gracias a la heroica acción de Nguyen Ngoc Manh❤️, quien sufrió un esguince.#VIRAL pic.twitter.com/eI03quT0IM
— Unicanal (@Unicanal) March 1, 2021