បែកធ្លាយ! ក្រោយ​ឪពុក​ទទួល​មរណភាព​ ទើប​ដឹង​ថា មាន សូនីតា ជា​កូន​មន្ត្រី​ធំ​ ហើយ​ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ​របស់…

កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ តារាសម្ដែង កញ្ញា មាន សូនីតា បាន​ប្រកាសដំណឹងដ៏ក្រៀមក្រំមួយ ក្រោយពីឪពុក​​ទទួលមរណភាព។ ដំណឹង​នេះ​បានធ្វើ​ឱ្យ​មហាជន សិល្បករសិល្បការិនីជាច្រើនសម្ដែងការតក់ស្លុត និងសោក​ស្ដាយ​ជា​ខ្លាំង។


ជាការពិត ថ្មីៗនេះ មាន សូនីតា ទើបតែទទួលអារម្មណ៍រីករាយ នៅថ្ងៃ​សម្ភោធរឿងកុនដ៏ធំមួយ ដែលដឹកនាំដោយអ្នកស្រី ពាន់ ភួងបុប្ផា និងមានចូល​រួមសម្ដែង​ដោយរូបនាងផ្ទាល់ ជាមួយតារាសាច់ដុំលោក អេដវីន។ ប៉ុន្តែរយៈពេលនៃការរីករាយ​រំលង​មិនបានប៉ុន្មានម៉ោងផង មាន សូនីតា ស្រាប់តែជួបទុក្ខដ៏ក្រៀមក្រំផុតក្នុងជីវិត ដោយឪពុក​របស់នាងបានទទួលមរណភាព។

កន្លងមកតារាស្រីនិយម​ស្លៀក​ពាក់​​ខ្លី បញ្ចេញគល់ភ្លៅស្រឡូន ​និងសាច់​សខ្ចី​កញ្ញា មាន សូនីតា ធ្លាប់ទម្លាយថា នាងមិនសូវទទួលបានភាពកក់ក្ដៅពីឪពុក និងក្រុម​គ្រួសារ​ប៉ុន្មាន​ឡើយ ព្រោះឪពុកម្តាយ​របស់​នាងបានបែកបាក់គ្នាតាំងតែពីនាងនៅតូច។ ​


​ទោះជា​យ៉ាងនៅឪពុកទទួលមរណភាព សូនីតា បានប្រកាសកាន់ទុក្ខ និងថែមទាំង​ភ្ជាប់នូវ​ខ្លឹម​សារយ៉ាងស្រងេះ​ស្រងោច។ នាងបានសរសេរថា «កូនសូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោក​ពុក​បានទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ យ៉ាងណា​ក៏ជា​លោក​ឪពុក សូម​ពុកទៅឱ្យបានសុខ» ។

ក្រៅពីការបង្ហោះសារបង្ហាញភាពស្រងេះស្រងោចនេះ មាន សូនីតា មិនទាន់ បានបង្ហាញរូបភាពនៅក្នុងពិធីបុណ្យសពលោកឪពុកឡើយ។ ការបាត់បង់លោកឪពុករបស់ មាន សូនីតា បានធ្វើឱ្យមិត្តភក្តិនៅក្នុងនិងក្រៅសិល្បៈជាច្រើនបានចូលរួមសោកស្តាយនិងរំលែកទុក្ខគ្រប់គ្នា។

អ្វីដែលចាប់អារម្មណ៍ឪពុករបស់ មាន សូនីតា មានឈ្មោះថា ចៅ ម៉ៅវីរៈ និងមានតួនាទីជា ឧត្តមសេនីយ៍ទោផងដែរ។ លោកបានទទួលមរណភាពនៅក្នុងវ័យ ៦០ឆ្នាំ ដោយជំងឺកាលពីថ្ងៃទី ១៤កន្លងទៅ។ ឪពុករបស់ មាន សូនីតា ក៏ជាប្អូនជីដូនមួយរបស់អ្នកម្តាយតារាសម្តែង ចន ច័ន្ទលក្ខិណា ផងដែរ។

ដ្បិតបានចែកផ្លូវគ្នាជាច្រើនឆ្នាំជាមួយអ្នកម្តាយ តែគេបានឃើញវត្តមាន មាន សូនីតា និង អ្នកម្តាយបានទៅសួរសុខទុក្ខលោកឪពុកដល់មន្ទីរពេទ្យទាំងទឹកមុខក្រៀមក្រំ។ ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈមក មាន សូនីតា មិនដែលបង្ហាញមុខមាត់ឪពុករបស់ខ្លួនដោយភាគច្រើននាងចែករំលែករូបភាពជាច្រើនជាមួយតែអ្នកម្តាយប៉ុណ្ណោះ៕

Related posts

Leave a Comment