ក្រោយពីរង់ចាំអស់រយៈពេលជាយូរនោះ អតីតតារាសម្ដែងរូបស្រស់សិចស៊ី បេនីយ៉ាំង ដែលមានឈ្មោះកំណើតថា លី សុគន្ធារី បានសម្រាលកូនប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ហើយគិតមកដល់ពេលនេះ មានរយៈពេលជាង១សប្ដាហ៍ហើយ។
អ្វីជាការកត់សម្គាល់នោះ ឃើញថា ថ្ងៃកំណើតកូនរបស់ បេនីយ៉ាំង 06.06.2022 គឺលេខ៦ទាំងអស់ ហើយបើទោះគ្មានគូស្នេហ៍នៅក្បែរចាំថ្នាក់ថ្នមក្នុងពេលសរសៃខ្ចី ក៏នាងនៅតែរឹងមាំប្រើត្រកូលខ្លួនសម្រាប់កូនប្រុសជាទីស្រឡាញ់យ៉ាងរំភើយ។
ក្នុងនាមជាអ្នកម្ដាយ Single , អតីតតារាស្រី បច្ចុប្បន្នជាអ្នកលក់តាមអនឡាញ អ្នកនាង បេនីយ៉ាំង បានប្រើត្រកូលខ្លួនសម្រាប់កូនជាទីស្រឡាញ់ ដោយនាងដាក់ឈ្មោះថា លី អាន ដែលស្តាប់ទៅឃើញថា ពីរោះនិងមាំមួនស័ក្ដិសមជាកូនពូជតែម្តង។
បេនីយុំាង ជាតារាស្រីមួយរូប ដែលចូលចិត្តភាពស្អាត ដោយថ្មីៗនេះ គ្រាន់តែបានសម្រាលកូនភ្លាម នាងមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ហើយបានចាប់ផ្ដើមមកថែរក្សាសម្រស់របស់ខ្លួនវិញ ជាមួយនឹងការប្រើប្រាស់ឡេ ដើម្បីឲ្យសាច់កាន់តែស ភ្លឺរលោងគួរជាទីគយគន់នោះ។
ទោះយ៉ាងណា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ នាងបានបង្ហោះរូបថត១សន្លឹក បង្ហាញក្បាលពោះ ដែលមានស្នាមវះ ក្រោយសម្រាលកូន ហើយរៀបរាប់ថា «ការលះបង់មួយនេះពិតជាមានក្តីសុខខ្លាំងណាស់ស្នាមរបួសពិសេសបំផុតក្នុងជីវិតខ្ញុំ ជាស្នាមដែលខ្ញុំស្រឡាញ់ពេញចិត្តជារៀងរហូតទៅ ខ្ញុំមិនចង់ឱ្យវារលុបទេ។ ស្នាមរបួសមួយនេះគឺជាស្នាមក្តីសុខ»។
ដោយឃើញបែបនេះ អ្នកគាំទ្រ លើកឡើងថា «ត្រូវហើយបង ស្នាមនេះពិតជាមានន័យណាស់ លះបង់អស់ហើយជាតិជាមនុស្សស្រី, រាងនៅតែស្អាតម៉ងបង, ក្តីស្រលាញ់កាត់ថ្លៃមិនបាន, អត្ថបទពេញបេះដូងបងស្រីនេះហើយក្តីសុខរបស់ម្តាយ, ឃើញខេបសិនហើយ បែរជាមានអារម្មណ៍ល្អជាមួយស្នាមលើពោះខ្ញុំទៅវិញ ទាំង ដែលខំលាបឲ្យបាត់ស្នាមជាង២ខែអន់ចិត្តមិនបាត់ស្នាម»៕