គិត​ខុស​ហើយ! Love Riya​ធ្លាប់​លើក​ឡើង​ថា​ អត់​ពី​ខ្លួន ​ប្រូ​សូនី រក​អ៊ី​ហូប​គ្មាន, ដល់​ឃើញ​ដុល្លារ​មួយ​គំនរ និង​ខ្សែ.ក ទើប​ដឹង​ថា…(មាន​វីដេអូ)

​អ្នកលេង​បណ្ដាញ​សង្គម​ភាគច្រើន ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នកនាង Love Riya បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក ដែន សូ​នី អស់​រយៈពេល​ជាង​១​ឆ្នាំ ដោយ​ពុំបាន​ចូល​រោងការ​នោះ​ឡើយ ហើយក៏​បែក​គ្នា​ដោយ​ចម្រូងចម្រាស​ហែកហួរ​គ្នា​រៀងៗ​ខ្លួន​តែម្ដង។

ក្រោយ​បែក​គ្នា​ជាមួយ​លោក ដែន សូ​នី មិនបាន​ប៉ុន្មាន​ផង អ្នកនាង​Love Riya​ក៏បាន​រក​ឃើញ​Crush​ថ្មី​របស់​ខ្លួន ដែល​ជា​លោក​ប៉ូលិស​រូប​សង្ហា​ឈ្មោះ ហេង គីម​ហៀ​ង ឈាន​ដល់​សម្រេច​ដឹក​ដៃ​គ្នា​ចូល​រោងការ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១។

នៅ​ពេល ​អ្នកនាង​Love Riya​ និង​លោក​ប៉ូលិស​កំពុង​ចូល​រោងការ​នោះ ស្រាប់តែ​ប្រភព​មួយ បាន​ទម្លាយ​វីដេអូ លោក​ដែន សូ​នី កំពុង​អង្គុយ​លក់​ស្បែកជើង​តាម​ចិញ្ចើម​ផ្លូវ ធ្វើ​ឲ្យ​អ្នក​ស្គាល់​លោក​ជាច្រើន មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់។


ទន្ទឹម​នឹង​ការចាប់អារម្មណ៍​នេះ មាន​អ្នកខ្លះ​លើកឡើងថា បែក​ពី​អ្នកនាង​Love Riya​ប្រូ​សូ​នី​ធ្លាក់ខ្លួន​ទៀតផង​។ ទោះយ៉ាងណា​, នៅពេលនោះ មាន​ប្រភព​ខ្លះទៀត​អះអាងថា លោក​គ្រាន់តែ​ជិះឡាន​ទំនើប​មក​ឈប់​ត្រង់​កន្លែង​លក់​ស្បែកជើង ហើយ​ចូល​ទៅលេង​អ្នកលក់​ស្បែកជើង​ប៉ុណ្ណោះ​។​

ងាក​មក​អ្នកនាង​Love Riya​វិញ ពេល​បែក​គ្នា​ភ្លាមៗ​នោះ ក៏​ធ្លាប់​លើកឡើង​ដៀ​,​ល​ឲ្យ​លោក ដែន សូ​នី កប់​មាត់​ៗ​ថា បែក​ពី​ខ្លួន​ទៅ​ រក​អី​ហូប​គ្មាន​ផង​ដែរ​។ ផ្ទុយ​ពី​ការ​លើកឡើង​នេះ បច្ចុប្បន្ន លោក​ដែន សូ​នី បាន​ខិតខំ​រកស៊ី​ខ្លាំង​ណាស់ ទាំង​ការ​លក់​ឡាន​, ឡាយ​លក់​ផលិតផល​តាម​អនញ​ឡាញ​ជាច្រើន​មុខ​ទៀត​។ ក្រៅពីនេះ ក៏ធ្លាប់ឃើញលោក ប្រម៉ូតផលិតផលឲ្យគេ ជាមួយនឹងតារាទីកតុកសុខលីនទៀតផង។​


អ្វី​ជា​ការ​ចាប់អារម្មណ៍​ទៀត​នោះ នៅ​ពេល​បង្ហាញ​ស្បែក​របស់​ខ្លួន​អាលែកហ្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ គេ​ឃើញ​លោក ដែន សូ​នី ពាក់​ខ្សែក​មាស​ធំៗ តាម​ស្មាន​មិន​តិច​តម្លឹង​នោះ​ទេ ខណៈ​មាស​មួយ​តម្លឹង​ចូល​២​ពាន់​ដុល្លារ​ជាង​ទៅ​ហើយ។

លើស​ពី​នេះ លោក​ក៏បាន​បង្ហោះ​វីដេអូ​ អង្គុយ​នៅ​ពីមុខ​ដុល្លារ​ទាំង​បាច់​ៗ​អម​ដោយ​សំឡេង​និយាយ​ពី​ឥទ្ធិពល​នៃ​លុយ​នោះ។ តាមរយៈ​នេះ​ លោក​ដែន សូ​នី ទំនងជា​មិន​ធ្លាក់ខ្លួន ឬ​អត់​អី​ស៊ី ដូច​ការ​លើកឡើង​មួយចំនួន​នោះ​ឡើយ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖


Related posts

Leave a Comment