អបអរសាទរ! ហង្ស ម៉ានីតា គ្រងមកុដតម្លៃ១៨ម៉ឺនដុល្លារ មហាជន​ពេញចិត្តស្ដូក សូម្បី​ ខាត់ សុឃីម ក៏​ពោលពាក្យដែរ​ថា…

បន្ទាប់ពី​បាន​ឆ្លងកាត់​វិញ្ញាសា​ជាច្រើន នៅ​ទីបំផុត​កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២២ រកឃើញ​ម្ចាស់​ជយលាភី​លេខ​១​ហើយ នោះ​គឺ​នារី​ដ៏​ស្រស់ស្អាត​កញ្ញា ហង្ស ម៉ា​នី​តា។ ម៉ា​នី​តា បាន​ក្លាយជា​ម្ចាស់​មកុដ​ដែលមាន​តម្លៃ​១៨​ម៉ឺន​ដុល្លារ​អាមេរិក​។​

នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​ល្ងាច​មិញ​នេះ គឺជា​ពេលវេលា​ដ៏​ព្រឺព្រួច​មួយ​សម្រាប់​អ្នកគាំទ្រ​ការប្រកួត​កម្មវិធី​សម្រស់​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២២ ឬ Miss Universe Cambodia 2022 ព្រោះ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ គឺ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ ​ដែល​ត្រូវ​បង្ហាញ​ពីមុខ​មាត់​ពិត​របស់​ម្ចាស់​ជយលាភី​លេខ​១ និង​ជា​ម្ចាស់​មកុដ​ដែលមាន​តម្លៃ​១៨​ម៉ឺន​ដុល្លារ​នោះ។

យ៉ាងណា​ក្រោយ​ឆ្លងកាត់​ការសម្រិតសម្រាំង​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត ទីបំផុត​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ ក៏បាន​រកឃើញ​ម្ចាស់​មកុដ​ជា​ផ្លូវ​ការ​ និង​ជានា​រី​ស្រស់ស្អាត​បំផុត​នោះ គឺ​កញ្ញា ហង្ស ម៉ា​នី​តា។​


ជា​កត់សម្គាល់ ក្រៅពី​សម្រស់ ហង្ស ម៉ា​នី​តា ត្រូវបាន​មហាជន​ទទួលស្គាល់ថា មាន​ទាំង​សមត្ថភាព​ដែល​អាច​ឈរ​នៅលើ​ឆាក​អន្តរជាតិ​តំណាងឱ្យ​ជាតិ​កម្ពុជា ព្រោះ​បេ​ក្ខ​នារី​ដែល​មកពី​រាជធានី​ភ្នំពេញ​រូបនេះ មានចំណេះដឹង​អាចនិយាយបាន​រហូតដល់​ទៅ​៣​ភាសា។

​ទាំងអស់នេះ​បាន​ជួយ​ឱ្យ​កញ្ញា ហង្ស ម៉ា​នី​តា ទទួលបាន​ចំណាប់អារម្មណ៍​ពី​សំណាក់​អ្នកទស្សនា និង​គណកម្មការ​នៅ​វគ្គ​ជម្រុះ​កាលពីពេល​កន្លងមក។ ដោយឡែក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់មិញ​នេះ ម៉ា​នី​តា ក៏​នៅតែ​ធ្វើបាន​យ៉ាង​ល្អ ហើយក៏​ទទួលបាន​ជោគជ័យ និង​ក្លាយជា​ម្ចាស់​មកុដ​តម្លៃ​១៨​ម៉ឺន​ដុល្លារ ។ ​​


ទន្ទឹមនឹង​ជ័យជម្នះ​ដ៏​ធំធេង​នោះ ហង្ស ម៉ា​នី​តា ត្រូវបាន​សាទរ​យ៉ាងច្រើន​កុះករ។ ក្នុងនោះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏បានពេញចិត្តចំពោះលទ្ធផលនេះផងដែរ ហើយបង្ហោះរូបថតជាច្រើនសន្លឹកជាការចូលរួមអបអរសាទ និងបង្ហាញក្ដីពេញចិត្តថា «ម្នាក់នេះ ពេញចិត្ត100%»។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​បាន​រកឃើញ​ម្ចាស់​មកុដ​តម្លៃ​១៨​ម៉ឺន​ដុល្លារ Miss Universe Cambodia 2022 ក៏បាន​បង្ហាញ​ម្ចាស់​ជលា​ភី​ពីររូប​ទៀត ដោយ​ក្នុងនោះ​បេ​ក្ខ​នារី ហេង ប៊ូ​នី​កា ទទួលបាន​ជយលាភី​លេខ​២ និង​លេខ​៣​បាន​ទៅលើ​កីឡាការិនី​កា​រ៉ា​តេ​ដូ​កញ្ញា រតនា សុ​ខាវ​ត្តី ។​

​សូម​រំលឹកថា គិត​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ការប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា Miss Universe Cambodia បាន​រកឃើញ​ម្ចាស់​ជយលាភី​៥​ជំនាន់​មកហើយ ដោយ​ក្នុងនោះ​មាន​កញ្ញា រឿន ណាត ជា​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០១៨ កញ្ញា សំណាង អេ​លី​ណា បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០១៩ កញ្ញា រ៉េត សារី​តា បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២០ និង​កញ្ញា ងិន ម៉ា​រ៉ា​ឌី បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២​បាន​ទៅលើ​កញ្ញា ហង្ស ម៉ា​នី​តា ដែល​ទើបតែ​ឆ្លង​ការប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត​យប់មិញ​នេះ៕​

Related posts

Leave a Comment