ឡៅ ចន្ទ្រា រង​សម្ពាធ​ធ្ងន់​ពេល​ប៉ះ​កីឡាករ​អ៊ីរ៉ង់​ល្ងាច​នេះ​

​កីឡាករ​ប្រដាល់​កម្ពុជា ឡៅ ចន្ទ្រា នឹងត្រូវ​ប៉ះ​កីឡាករ​អ៊ីរ៉ង់ Ahmadnezda នៅ​សង្វៀន​អ្នកតស៊ូ​គុន​ខ្មែ​គោ​ជល់​ប៉ុស្តិ៍ CNC​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា អ្នក​ប្រដាល់​កម្ពុជា​កំពុងតែ​ទទួលរង​សម្ពាធ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ស្នេហា​កីឡាប្រដាល់​ជាពិសេស​អ្នក​ស្នេហា​កីឡាបាល់ទាត់​តែម្តង​។​
​ក្នុងការ​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ World Cup ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​បាន​លុត​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទក់​សាច់​ដោយ​លទ្ធផល 14-0​។ នេះ​ជា​មូល​ហេតុដែល​អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​អារម្មណ៍​រសាប់រសល់​ហើយ​ចង់​ឲ្យ​អ្នក​ប្រដាល់​នៃ​ក្លិប​យ័​ត្រ​យោង​៩១១​រូបនេះ​សងសឹក​ជំនួស​បាល់ទាត់​ហើយ​បើ​វាយ​សន្លប់​តែម្តង​កាន់តែ​ល្អ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ នេះ​គឺជា​សម្ពាធ​មួយ​ដ៏​ធ្ងន់​ដែល​ដាក់​ទៅលើ ឡៅ ចន្ទ្រា ព្រោះ​អ្នកគាំទ្រ​ហាក់ដូចជា​សង្ឃឹមលើ​រូបគេ​ទាំងស្រុង​ថ្វីបើ​កូនសិស្ស​របស់លោក​គ្រូ ហង្ស សឿន រូបនេះ​ទើបតែ​បញ្ចប់​ភារកិច្ច​ប្រកួត​កីឡា​ថ្នាក់ជាតិ​ក៏ដោយ​។​
​គួរ​បញ្ជាក់ថា ក្រៅពី​គូ​នេះ​នៅមាន​គូ​អន្តរជាតិ​ពីរ​គូ​ទៀត​ដែល​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី​នេះ​ដូចជា​៖ ហ៊ឹម សេរី ត្រូវ​ប៉ះ​កីឡាករ​ថៃ ដាំង កាន់​វ៉ាន និង​កីឡាករ មឿ​ន សុខ​ហ៊ុ​ច ប៉ះ​កីឡាករ​ថៃ យ៉​ត ធួន​ថង​។ ការប្រកួត​នឹង​ដំណើរការ​ចាប់ពី​ម៉ោង​៥:៣០​នាទី​ល្ងាច​តទៅ​៕

 

Related posts

Leave a Comment