នោះ! សុគន្ធ ចរិយា​ បកស្រាយ​ជាថ្មី, គឹម លីហ្សា ​ដាក់ផ្លែ​ម៉ា​ឆ្ងាញ់​ថា «មុន​ប្រឡង​អូន​ដូច​កូន​ទន្សាយ​ គ្រាន់តែ​ចប់…(មាន​វីដេអូ)

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អតីត​បេក្ខភាព បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា សុគន្ធ ចរិយា បាន​ចេញមុខ​រៀបរាប់​ទាំង​ទឹកភ្នែករឿង ​បុរស​ម្នាក់​អះអាង​​ ជា​ប្ដីចូល​ទៅ​ឆាឆៅ​ និង​ថែមទាំង​គំ,រាម​ដោយ​ពាក្យធ្ងន់ៗទៀត​ផង ធ្វើឲ្យ​ជួប​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង។


ជុំវិញ​រឿង​នេះ សុគន្ធ ចរិយា បាន​ច្រានចោល​ទាំងស្រុង​ថា នាង​មិន​ទាន់​មាន​ប្ដី ឬ​បាន​រៀបការ ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ឬ​អេ​តា​ស៊ីវិល ឬ មាន​កូន​អ្វី​ទាំងអស់ ជាមួយ​បុរស​ដែល​បាន​ចោទប្រកាន់​នាង​នោះ​។ ទោះ​យ៉ាងណា​នាង​ទទួល​ស្គាល់​ថា នាង និង បុរស​ដែល​បង្ហោះ​វីដេអូ​ចោទ​នាង​នោះ គឺ​ធ្លាប់​មាន​ទំនាក់​ទំនងជា​សង្សារ​នឹង​គ្នា ប៉ុន្តែ​ពេលនេះ បាន​ចែក​ផ្លូវ​គ្នា​ដើរ​រៀងខ្លួន​ហើយ។

ក្រោយ​មក ក៏​ផ្ទុះ​រឿង​ថ្មី​មួយ​ទៀត​ថា នាង​ជា​ស្រី​ដណ្ដើម​ប្ដី​គេ ទើប​នាង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ផ្ដល់​បទសម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា ដោយ​បកស្រាយ​ថា អតីត​សង្សារ​របស់​ខ្លួន បាន​កុហក​ខ្លួន ដោយពេល​មក​ទាក់ទង​ខ្លួន​ដំបូង ប្រាប់​ថា គាត់​អាយុ​៣២​ឆ្នាំ គាត់​ធ្លាប់​មាន​ប្រពន្ធ តែ​ប្រពន្ធ​គាត់​គ្រោះថ្នាក់​ច​.​រា​ចរណ៍​ស្លា​.​ប់ សព្វថ្ងៃ​គឺ​គាត់​ពោះម៉ាយ កូន​មួយ កូនប្រុស អាយុ​១៦ ឆ្នាំ ហើយ​ខ្លួន​ក៏​អត់​សួរនាំ​ច្រើន​ទៀត​ទេ ព្រោះ​ស្រឡាញ់គ្នា ត្រូវ​ទុកចិត្ត​គ្នា​។​

បន្ថែម​លើ​នេះ សុគន្ធ ចរិយា ក៏បាន​ឡាយ​វីដេអូ​ម្ដងទៀត ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ពី​អតីត​សង្សារ​របស់ខ្លួន និង​ប្រពន្ធ​។ ក្នុង​នោះ នាង​ថែមទាំង​អះអាង​ថា អតីត​សង្សារ​របស់​ខ្លួន​កុហក​, បោកប្រាស់​ខ្លួន​ យក​ទ្រព្យសម្បត្តិ​ទៀត។ នាង បាន​ហៅ​ទង្វើ​នេះ​ថា មិន​មែន​ជា​ប្រុស​នោះ​ទេ ជា​ញី។​

ក្រោយពី​បាន​ឃើញ​វីដេអូ​បកស្រាយ​នេះ តារា​សម្ដែង គឹម លីហ្សា បាន​បង្ហោះ​សារ​ឆ្លើយតប​យ៉ាង​ចាក់​ដោត​ថា «​មុន​ប្រឡង​អូន​ដូច​កូន​ទន្សាយ គ្រាន់តែ​ចប់​វគ្គ​ផ្ដាច់ព្រ័ត្រ​អូន​ដូច​កូន​ខ្លា​ អា​នឹង​អូន​ទើប​ជា​ដុង​សិល្បៈ​ពិតប្រាកដ បត់បែន​បាន​គ្រប់​ទម្រង់​ដំបូង​ស្មានថា តួឯក ចែ​ខំ​អាណិត ដល់​តែ​ចេញ​ជនរងគ្រោះ​ពិតប្រាកដ​មក​ចែ​អស់ចិត្ត 80% ដល់​តែ​តួឯក​ក្លាយ​ជា​តួ​ខ្មើត​ម​ក​ទៀត ចែ​ធ្លាក់​ថ្លើម​​ក្តុក​ម៉​ង prank ចា​ហាវ​ម៉​ង​»៕ សូម​ទស្សនាវីដេអូខាងក្រោម ៖ ​


Related posts

Leave a Comment