ញាក់​សាច់​! គង់ ចាន់​ស្រីមុំ ​ទិញ​រថយន្ត TIVOLI premium SUV ហើយ​ប្រាប់​ថា មិនសូវ​ជា​ថ្លៃ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា អ្នកនាង គង់ ចាន់​ស្រីមុំ និង​លោក​គឹម សីហា បាន​ចូល​រោងការ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​។ ពិធីមង្គលការ​នេះ មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​៥០​តុ​ឯណោះ ដោយបាន​ប្រព្រឹត្តិ​ទៅ នៅឯ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ សូ​ហ្វី​តែ​ល ភោគី​ត្រា ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ តារា​ស្រី​រូប​ស្រស់ អ្នកនាង​គង់ ចាន់​ស្រីមុំ ក៏​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់ និង បានធ្វើការ​វះកាត់​សម្រាល​ដោយ​ជោគជ័យ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ដាក់ឈ្មោះថា គឹម សីហ៍​មរកត ហៅថា «​ម៉ូ​ម៉ូ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ ពួកគេ​ទើបតែ​រំលឹក​ខួបអាពាហ៍ពិពាហ៍​គម្រប់​៥​ឆ្នាំ ហើយ​នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​នោះ លោក​គឹម សីហា បាន​ជូន​កាដូ​មួយ​ដល់​អ្ន​នាង​គង់ ចាន់​ស្រីមុំ​។ ពេលនោះ​អ្នកនាង​គង់ ចាន់​ស្រីមុំ រំភើប​ខ្លាំងណាស់ ក៏​បង្ហោះ​សារ​ថា «​ឆ្នាំនេះ​ម៉ា​មី​បាន​កាដូ​​ធំ​ពី​ប៉ា​ប៉ា​ពិតមែន តែ​ប៉ា​ប៉ា​ខូច​ណាស់ មិនមែន​អោយ​កាដូ​ទទេ​ៗ​ទេ គឺ​យក​កាដូ​ ប្តូរ​យក​ប្អូន​អោយ​ចែ​ម៉ូ​មួយទៀត​Kem seyhayha​លេង​ខូច​គេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស្នេហ៍​ស្ថិត​ក្នុង​រង្វង់​សិល្បៈ​មួយ​គូ​នេះ មាន​ប្រវត្តិ​តស៊ូ​ជាមួយគ្នា​តាំងពី​មុន​ពេល​រៀបការ ហើយ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​រហូតមកទល់​នឹង​បច្ចុប្បន្ន​។ ក្រៅពី​ការ​បង្ហាញ​ភាព​ផ្អែមល្ហែម​ហើយ​នោះ ពួកគេ ក៏​រស់នៅ​បែប​ស៊ី​វិ​ល័យ ប្រើ​ប្រា​សម្ភារៈ​ទំនើបៗ​ផងដែរ ដោយ​គ្រាន់តែ​និយាយ​ពី​រថយន្ត ពួកគេ​ទិញ​ថែម​ជា​បន្តបន្ទាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​កាលពី​ចុងខែ​មករា ឆ្នាំ​២០២១ ពួកគេ ទើបតែ​ស្វា​មគ​មន៍​សមាជិក​ថ្មី ភ្ជាប់​ជាមួយ​សារ​ថា «​ស្វាគមន៍​សមាជិក​ថ្មី ឆើ​ត​ឆាយ ហេង​ហេង​ New toy ជួយ​គិត​គ្នា​តិច​ថា តើចែ​ម៉ូ​គាត់​យំ​រឿង​អី មាន​អ្នកណា​គេ​ទាយ​ដឹង​អត់​Kem seyhayKem Seimorokot_MOMOOMO»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២១​នេះ ពួកគេ​បាន​ស្វាគមន៍​សមាជិក​ថ្មី​បន្ថែម​ទៀត​អម​ដោយ​សារ​បែបនេះ​ថា «Welcome my new toy TIVOLI មួយ​នេះ​មាន​តម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ សម​ល្មម​ជាមួយ​រូបរាង​និង​គុណភាព ដំបូង​គិត​ថា ​រក​ទិញ​កូន​ឡាន​តូច​មួយ​គ្រាន់​បើក​ខ្លួន​ឯង​បាន​ពេល​ស្លន់​នៅ​ក្នុង​ក្រុង ​ពេលហាត់ប្រាណ ធ្វើ​ក្រចក កក់​សក់​អីចឹង​ណា​…..ព្រោះ​នៅផ្ទះ​សុទ្ធតែ​ឡានធំ ទៅ​ណា​ម្តងៗ​ទាល់តែ​ចាំ​តៃកុង​ឡាន ឬ​ប៉ា​ប៉ា មិនទាន់​ចិត្ត​សោះ​តែ​ចុងក្រោយ​បែរជា​ត្រូវចិត្ត TIVOLI premium SUV ដ៏​ខ្ចូត​នេះ​ទៅវិញ ​ឃើញ​ហើយ​ដក​ចិត្ត​មិន​រួច​ម៉ង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ​ ក្រុមហ៊ុន ​«SsangYong Cambodia» ក៏បាន​ធ្វើការ​អរគុណ និង​ជូនពរ​ពួកគេ​ថា «​ក្រុមហ៊ុន​SsangYong​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រួសារ​លោក គឹម សីហា និង​អ្នកនាង គង់ ចាន់​ស្រីមុំ ដែល​បាន​ជ្រើសរើស​យក​រថយន្ត​TIVOLI Premium សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ។ ?សូម​ជូនពរ​ឲ្យ​មាន សុខភាព​ល្អ រក​ទទួលទាន​មានបាន និង​មាន​សុភមង្គល​ក្នុង​គ្រួសារ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment