ភ្ញាក់ក្រញ៉ាង! សុខ លីន ​និង​ម៉ាក់ល័ក្ខ ពី​មិត្ត​ក្លាយ​ជា​ស.ត្រូវ, ពេល​នេះ ថត​រូប​ជាមួយ​គ្នា​ផ្អើល​អស់​ហ្វេនៗ​ ដល់​សួរនាំ​ទើប​ដឹង​ថា…(មាន​វីដេអូ)

លោកអ្នក បាន​ស្គាល់​រួច​មក​ហើយ​នូវ​តារា​ទីក​តុ​ក​ដ៏​ល្បី​ចំនួន​២​រូប គឺ​សុខ លីន និង​ម៉ាក់​ល័​ក្ខ ដោយ​កន្លងមក ពួកគេ ជា​មិត្តភក្ដិ និង​ដៃគូ​ដ៏​សក្ដិសម ធ្លាប់​រស់នៅ​បន្ទប់​ជាមួយគ្នា​។ តែ​ដោយមាន​បញ្ហា​ខ្លះ ធ្វើ​ឲ្យ​ពួកគេ​ខ្វែងគំនិត​​ ឈាន​ដល់​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​(​ឈប់​នៅ​ជាមួយគ្នា​) សូម្បីតែ​ថត​ជាមួយគ្នា​ទៀត ក៏​លែង​ឃើញ​ដែរ។


កាលពី​នៅ​ស្និទ្ធស្នាល​នឹង​គ្នា​នោះ ពួកគេ ធ្លាប់​ទៅ​ញុំា​អាហារ​ជុំគ្នា បង្ហាញ​វត្តមាន​ញឹកញាប់​នៅផ្ទះ​អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​ផងដែរ​។ តែ​ក្រោយៗ​មកទៀត គេ​មិនសូវឃើញ​សុខ លីន បង្ហាញ​វត្តមាន ​ជាមួយ​អ្នកស្រី ទ្រី​ដា​ណា ទៀតឡើយ​។ ដោយឡែក ម៉ាក់​ល័​ក្ខ ទើបតែ​ចុះ​កុងត្រា​ការងារ​ថ្មី​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ក្នុង​តម្លៃ​ខ្លួន​រហូតដល់​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​


ប្រការ ដែល​មិត្តសម្លាញ់​ដ៏​ល្បីឈ្មោះ​ទាំង​២​នាក់​នេះ ក្លាយជា​អ្នកដទៃ​នោះ ទើប​មាន​ពាក្យ​ខំ​មិន​ដូចគ្នាៗ​ពី​សំណាក់​អ្នកគាំទ្រ​មួយចំនួន​ ដោយ​លើកឡើង​ថា កូន​ចង់​ឲ្យ​ម៉ាក់​លីន និង​ម៉ាក់​ល័​ក្ខ ត្រូវ​គ្នា​វិញ កូន​នឹង​សប្បាយចិត្ត​។​

ស្រប​ពេល​ពាក្យ​នេះ​មិនទាន់​សាប​រលត់​នៅឡើយ​នោះ ស្រាប់តែ​តារា​ទីក​តុ​ក​ដ៏​ល្បីឈ្មោះ​២​នាក់​នេះ បាន​បង្ហាញ​វត្តមាន​ជា​មួយ​គ្នា​ក្នុង​ការ​ថត​ឲ្យ​សម្អាងការ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​ឃើញ​ហើយ​មាន​ស្នាមញញឹម​ជាថ្មី។


ទោះ​យ៉ាង​ណា ការ​ថតរូប​ជាមួយ​គ្នានេះ មិនមែន​មានន័យថា ពួកគេ​ត្រូវ​គ្នា​វិញ​នោះឡើយ ដោយ​ពួកគេ​គ្រាន់តែ​ថត​សម្អាងការ​ឲ្យ​គេ​ប៉ុណ្ណោះ រឿង​ផ្ទាល់ខ្លួន​ទុក​មួយ​ឡែក​សិន​។ ជាក់ស្ដែង​គណនី​ទីក​តុ​កមួយ​ឈ្មោះ «Jungkook 1» បានបញ្ជាក់​ច្បាស់ៗ​ដើម្បី​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ថា «​ការងារ​ទេ​បងៗ​»​។​

ដោយ​ឃើញ​បែប​នេះ អ្នកគាំទ្រ នៅតែ​ទទូច​តាមរយៈ​ខំ​មិន​ថា «​ចង់​ឲ្យ​ពួកគាត់​ត្រូវ​គ្នា​វិញ​ណាស់​, ជូនពរ​ឲ្យ​គាត់​ទាំង​២​ត្រូវ​គ្នា​វិញ​, សប្បាយចិត្ត​ណាស់ ពេល​គាត់​បាន​ថតរូប​នៅ​ជាមួយគ្នា តែ​ស្ដាយ​អត់​និយាយ​ជាមួយគ្នា​សោះ ចង់​ឲ្យ​គាត់​ទាំងពីរ​ត្រូវ​គ្នា​វិញ​ណាស់​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖


Related posts

Leave a Comment