សង្វេគណាស់! លោក​ហួរ ឡា​វី ទទួល​ធាតុ​ភរិយា ឮ​សម្រែក​ទ្រហោយំ​ពេញ​ផ្ទះ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន បានដឹង​រួចមកហើយ​ថា ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ អាយុ​៦២​ឆ្នាំ ត្រូវជា​ម្ដាយ​របស់​តារាចម្រៀង វី ឌី​ណែ​ត និង​ជា​ភរិយា​របស់​លោកគ្រូ ហួរ ឡា​វី បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ម្ដាយ​តារាចម្រៀង វី ឌី​ណែ​ត បាន​ចូលទៅ​សម្រាក​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​។ ក្រោយមក​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ដោយសារ​ម្ដាយ​តារាចម្រៀង វី ឌី​ណែ​ត មាន​សភាព​ហត់​ខ្លាំង គួបផ្សំ​មាន​ជំងឺ​ទឹកនោមផ្អែម លើស​ឈា.​ម និង​ជំងឺ​ធាត់​ផង​នោះ ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​នោះ ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ជួយ​ខ្លាំងណាស់ ប៉ុន្តែ​នៅតែ​មិនអាច​ជួយ​បាន ដោយសារ​វីរុស​កូ​វីដ​១៩ បាន​វាយ.លុក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ និង​លឿន​ពេក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ទទួល​ដំណឹង​នេះ វី ឌី​ណែ​ត សោកសង្រេង​ខ្លាំងណាស់ បាន​បង្ហោះ​សារ​ជូនដំណឹង​យ៉ាង​សោកសៅ​ថា «​ខ្ញុំ​លែងមាន​ម៉ាក់​ហៅ​ហើយ​សូម​ម៉ាក់ ទៅអោយ​បាន​សុខ ម៉ាក់​កុំ​បារម្ភ​ណា កូន​នឹង​នៅ​មើលថែ​ប៉ា និង​អ្នកផ្ទះ​យើង កូន​នឹង​រឹងមាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែ​មុខជា​លើកចុងក្រោយ​ក៏​មិនបាន​ឃើញ ម៉ាក់​ឈឺ​ក៏​កូនៗ​មិនអាច​ទៅ​មើលថែ​បាន ម៉ាក់​ខូច​ហើយ ក៏​មិនអាច​ឃើញ​សូម្បីតែ​សព ខ្ញុំ​ក៏​មិនអាច​ចេញទៅ​បាន ចេញទៅ​ធ្វើបុណ្យ​អោយ​ម៉ាក់​ក៏​មិនបាន សូមអោយ​វិញ្ញាណក្ខន្ធ​ម៉ាក់​ទៅកាន់​សុខ​គតិ​ភព​ផង​ចុះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ តារាចម្រៀង​វី ឌី​ណែ​ត ក៏បាន​ផ្ដាំផ្ញើ និង​អំពាវនាវ​ថា «​សូម​បងប្អូន​ទាំងអស់គ្នា​ប្រុងប្រយ័ត្ន​ជាមួយនឹង​ជំងឺ​ដ៏​សាហាវ​នេះ ?​វា​លឿន​ពេក​ហើយ​ម៉ាក់​អើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១​នេះ គេ​សង្កេតឃើញ លោកគ្រូ ហួរ ឡា​វី បាន​ឈរ​នៅមុខ​ផ្ទះ​ជាមួយ​នឹង​កូនចៅ រង់ចាំ​ទទួល​ធាតុ​របស់​ប្រពន្ធ​មើល​ទៅ​ពិតជា​សោកសង្រេង​ខ្លាំង​ណាស់ ដោយ​នៅ​ពេល​ធាតុ​បាន​មក​ដល់​នោះ គេ​ឮ​សម្រែក​ទ្រហោយំ​ពេញមុខ​ផ្ទះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ លោក​អ៊ឹម ជីវ៉ា បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក ហើយ​សរសេរ​រៀបរាប់​ថា «​ថ្ងៃនេះ​ខ្ញុំបាទ អ៊ឹម​ជីវ៉ា នាំយក​ថវិកា​​ចំនួន 1000$ ( មួយ​ពាន់​ដុល្លារ​) ជា​ថវិកា​​ផ្ទាល់​របស់​លោក​ជំទាវ​ម៉ែ ហ៊ុន​ ស៊ី​ណាត និង​លោកជំទាវ​ឧកញ៉ា នឹម វណ្ណៈ ឧបត្ថម្ភ​ចូលរួម​ពិធី​បុណ្យ​សព​ម្តាយ​តារា​ចម្រៀង វី ឌី​ណែ​ត ដែល​ទទួលមរណភាព​ដោយ​ជំងឺ​កូ​វត​១៩!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទ អ៊ឹ​ម ជីវ៉ា តំណាង​ឲ្យ​ លោកជំទាវ​អ្នក​ម្តាយ ហ៊ុន ស៊ី​ណាត និង​លោកជំទាវ​ឧកញ៉ា នឹម វណ្ណៈ បាន​នាំ​យក​ថវិកា​​នេះ​ទៅជូន​លោក ហួ ឡា​វី នៅថ្ងៃនេះ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព ដែល​ស្ថិតនៅ​សង្កា​ត​ស្នោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​អ្នក​ម្តាយ ហ៊ុន ស៊ី​ណាត នូវ​ថវិកា​ឧបត្ថម្ភ​ចំនួន 500$ លោកជំទាវ​ឧកញ៉ា នឹម​វណ្ណៈ ឧបត្ថម្ភ​ចំនួន 500$ និង​ក្រុម​គ្រួសារ​ដែល​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​សិល្បករ​ដែល​កំពុង​មានទុក្ខ! អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើនេះ​ សូម​បងប្អូន​សិល្បករ​ជ្រាប​ជា​ដំណឹង។ ដោយ​ក្តី​គោរពៈ អ៊ឹម ជីវ៉ា​»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment