ស្រណោះ​ណាស់! បង​ស្រី ​វី ឌីណែត ​ទម្លាយ​នូវ​រឿង​មួយ ​មុន​ពេល​ម្ដាយ​ខ្លួន​ទៅ​ពេទ្យ ​និង​ក្រោយ​ពេល​សម្រាក​នៅ​ពេទ្យ ដោយ​បញ្ជាក់​ច្បាស់​ៗថា…(មានវីដេអូ)​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន បានដឹង​រួចមកហើយ​ថា ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ អាយុ​៦២​ឆ្នាំ ត្រូវជា​ម្ដាយ​របស់​តារាចម្រៀង វី ឌី​ណែ​ត និង​ជា​ភរិយា​របស់​លោកគ្រូ ហួរ ឡា​វី បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​ជំងឺ​កូ​វីដ​១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ទទួលដំណឹង​នេះ វី ឌី​ណែ​ត សោកសង្រេង​ខ្លាំងណាស់ បាន​បង្ហោះ​សារ​ជូនដំណឹង​យ៉ាង​សោកសៅ​ថា «​ខ្ញុំ​លែងមាន​ម៉ាក់​ហៅ​ហើយ​សូម​ម៉ាក់ ទៅអោយ​បាន​សុខ ម៉ាក់​កុំ​បារម្ភ​ណា កូន​នឹង​នៅ​មើលថែ​ប៉ា និង​អ្នកផ្ទះ​យើង កូន​នឹង​រឹងមាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម្បីតែ​មុខជា​លើកចុងក្រោយ​ក៏​មិនបាន​ឃើញ ម៉ាក់​ឈឺ​ក៏​កូនៗ​មិនអាច​ទៅ​មើលថែ​បាន ម៉ាក់​ខូច​ហើយ ក៏​មិនអាច​ឃើញ​សូម្បីតែ​សព ខ្ញុំ​ក៏​មិនអាច​ចេញទៅ​បាន ចេញទៅ​ធ្វើបុណ្យ​អោយ​ម៉ាក់​ក៏​មិនបាន សូមអោយ​វិញ្ញាណក្ខន្ធ​ម៉ាក់​ទៅកាន់​សុខ​គតិ​ភព​ផង​ចុះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ តារាចម្រៀង​វី ឌី​ណែ​ត ក៏បាន​ផ្ដាំផ្ញើ និង​អំពាវនាវ​ថា «​សូម​បងប្អូន​ទាំងអស់គ្នា​ប្រុងប្រយ័ត្ន​ជាមួយនឹង​ជំងឺ​ដ៏​សាហាវ​នេះ?​ វា​លឿន​ពេក​ហើយ​ម៉ាក់​អើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១​នេះ គេ​សង្កេតឃើញ លោកគ្រូ ហួរ ឡា​វី បាន​ឈរ​នៅមុខ​ផ្ទះ​ជាមួយនឹង​កូនចៅ រង់ចាំ​ទទួល​ធាតុ​របស់​ប្រពន្ធ​មើលទៅ​ពិតជា​សោកសង្រេង​ខ្លាំងណាស់ ដោយ​នៅពេល​ធាតុ​បានមក​ដល់​នោះ គេ​ឮ​សម្រែក​ទ្រហោយំ​ពេញមុខ​ផ្ទះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ស្រណោះ និង​សោកសៅ​ថែម​មួយ​កម្រិត​នោះ បងស្រី​របស់​តារា​ចម្រៀង វី ឌី​ណែ​ត ឈ្មោះ វី លីដា បាន​បង្ហោះ​រូបថត និង​សកម្មភាព មុន​ពេល​ម្ដាយ​ខ្លួន​ទៅ​ពេទ្យ​ភ្ជាប់​ជាមួយ​សារ​យ៉ាង​សោកសង្រេង​ថា «​ពេល​ម៉ាក់​ឡើង​ឡាន​ទៅ​ពេទ្យ​ម៉ាក់​រឹងមាំ​ណាស់​លើកដៃ​លា​ប៉ា និង​អ្នកផ្ទះ ហើយ​ស្រែកថា Bye Bye ពេលទៅដល់​ពេទ្យ ម៉ាក់​ថា​សុខភាព​ម៉ាក់​ល្អ អាហារ​ដូច​ផ្កាយ​6 9​ថ្ងៃ​គត់​ម៉ាក់​ត្រឡប់មកផ្ទះ​ដោយ​គ្មាន​និយាយ​ស្តីរក​អ្នកណាម្នាក់​សោះ​។ មិន​នឹកស្មាន​Bye Bye​ពេលនោះ​គឺ​Bye​រហូត​សោះ ម៉ាក់​អើយ​ម៉ាក់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​លោក​អ៊ឹម ជីវ៉ា​, វី លីដា បានបញ្ជាក់​បន្ថែមថា «​ខ្ញុំ​មាន​បងប្អូន​ទាំងអស់ ៧​នាក់ ខ្ញុំ​ជា​កូនស្រី​ទី​៤​។ អ្នក​ ដែល​វិជ្ជមាន គឺមាន​តែ​៣​នាក់​ទេ គឺ វី ឌី​ណែ​ត​, វី ឌី​ណូ ដែលជា​ប្អូនស្រី​ពៅ និង​ម៉ាក់​ខ្ញុំ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ទាំងអស់ គឺ​គោរព​ទៅតាម ក្រសួងសុខាភិបាល និង ប្រមុខ​រាជរដ្ឋាភិបាល ធ្វើការ​ណែនាំ ព្រោះ​យើង​ថា​មេរោគ​ហ្នឹង គឺ​វា​ងាយ​ឆ្លង អាច​បង្ក​​គ្រោះថ្នាក់​ដល់​យើង​គ្រប់គ្នា អ៊ីចឹង ខាង​ក្រសួងសុខាភិបាល គាត់​ធ្វើការ​ចាត់ចែង​ទាំងអស់ ទើប​គាត់​ធ្វើការ​ស.ម្លាប់​មេរោគ ទៅលើ​ធាតុ ទៅលើ​អី​ទាំងអស់ ទើប​គាត់ ប្រគល់​ឲ្យ​យើង​ជា​ក្រុម​គ្រួសារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ម្ដាយ​តារាចម្រៀង វី ឌី​ណែ​ត បាន​ចូលទៅ​សម្រាក​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​។ ក្រោយមក​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ដោយសារ​ម្ដាយ​តារាចម្រៀង វី ឌី​ណែ​ត មាន​សភាព​ហត់​ខ្លាំង គួបផ្សំ​មាន​ជំងឺ​ទឹកនោមផ្អែម លើស​ឈា​.​ម និង​ជំងឺ​ធាត់​ផង​នោះ ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​នោះ ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​ជួយ​ខ្លាំង​ណាស់ ប៉ុន្តែ​នៅតែ​មិន​អាច​ជួយ​បាន ដោយសារ​វីរុស​កូ​វីដ​១៩ បាន​វាយ​.​លុក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ និង​លឿន​ពេក៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment