ប្រិយមិត្ត បានជ្រាបរួចមកហើយថា រឿងរ៉ាវលោកឌួង ឆាយ និងអតីតភរិយា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានធ្វើឲ្យកក្រើកបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែពួកគេ បានធ្វើការឡាយវីដេអូបកស្រាយ និងទម្លាយរឿងជាច្រើនក្នុងរង្វង់គ្រួសារនោះ។
ការទម្លាយរឿងរ៉ាវទៅមកៗនេះ ធ្វើឲ្យប៉ះទង្គិចទាំងសងខាង តែអ្នកខាតប្រយោជន៍ខ្លាំងជាងគេនោះ គឺលោកឌួង ឆាយ ដោយលោកត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើសំណើលេខ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទួលសម្ដេចសាយឈុំ ដើម្បីបញ្ចប់គោរពងារ «ឧកញ៉ា»។
លុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ លោកឌួង ឆាយ ក៏បានទទួលស្គាល់កំហុសគ្រប់យ៉ាង ជាមួយនឹងការបង្ហោះសារជូនដំណឹងដល់អ្នកគាំទ្រដូច្នេះថា «ដោយមានការឆ្ងល់ពីពូមីងបងប្អូនទាំងអស់គ្នា កូនប្រុសស្រីរបស់ខ្ញុំបានទៅដល់ផ្ទះជាមួយម្តាយគេវិញតាំងពិម្សិលមិញរួចហើយ។ ខ្ញុំបាទសូមទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាងជារបស់ខ្ញុំ»។
ក្រោយមកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចេញពីព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកឧកញ៉ា ឌួង ឆាយ ជាផ្លូវការ។
ដោយឡែកនៅព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្រាប់តែលោកឌួង ឆាយ បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសិកម្មអោយខ្ញុំបាទផង»។
តាមរយៈនេះ អ្នកគាំទ្រ បានចូលរួមបញ្ចេញមតិព្រោងព្រាត ក្នុងនោះពួកគេ បានលើកឡើងថា «ខ្ញុំគាំទ្រអំពើល្អ ដែលបងធ្លាប់ធ្វើ សង្ឃឹមថាការសាងផ្នួសរបស់បងលើកនេះ អាចជួយអោយបងចេះសម្រួលចិត្ត និងជួបរឿងថ្មីៗដែល ល្អៗចូលក្នុងជីវិត, ដោយអំណាចនៃអំពើល្អដែលធ្លាប់ធ្វើ នឹងធ្វើអោយអ្នកជួបមនុស្សល្អក្លាយជាមនុស្សល្អសាជាថ្មីជូនពរកុំស្តាយអ្វីដែលបាត់បង់ត្រូវស្តាយអ្វីដែលនៅសល់រឹងប៉ឹងឡើង,
មនុស្សយើងម្នាក់ៗ តែងតែមានកំហុស តែបើមានកំហុស ហើយចេះកែប្រែគួរណាស់តែលើកលែងទោសអោយគ្នា កុំជាន់គ្នាពន្លិចធ្វើអី ប្តីប្រពន្ធអ្នកណាក៏ធ្លាប់ឈ្លោះប្រកែកគ្នាដែរគ្រាន់តែប្តីប្រពន្ធខ្លះឈ្លោះប្រកែកគ្នាគេដឹង ប្តីប្រពន្ធខ្លះឈ្លោះប្រកែកគ្នាគេមិនដឹងគេលក្ខទុកតែប៉ុណ្ណោះ,
សង្ឃឹមថាលោកនិងកែរាល់នូវកំហុសដែលលោកធ្វើ ដើរតាមផ្លូវព្រះពុទ្ធត្រូវដឹងថា កុំធ្វើបាបអ្នកដទៃទាំងផ្លូវកាយនិងផ្លូវចិត្ត ចេះពត់លត់ដំផ្លូវចិត្តថាទោះឈ្នះឫចាញ់ចុងក្រោយក៏នៅតែស្លា.ប់សល់តែឆ្អឹងមួយក្រឡទេ តែស្លា.ប់ទៅគឺសូន្យហើយ គួរចេះជួយអ្នកដទៃ ចេះអត់អោន ធ្វើអោយជីវិតខ្លួនឯងបានសុខ»៕ សូមទស្សនាវីដេអូខាងក្រោម ៖