ជួយអាប្រុញបន្ថែមផង​! លោក​ពេជ្រ ស្រស់ ប្រកាស​​​ធ្វើ​ផ្ទះ​ជូន អា​ប្រុ​ញ ព្រមទាំង​អំពាវនាវ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា អា​ប្រុ​ញ ជា​ក្មេង​ម្នាក់ ពូកែ​កំប្លែង​ស្ងួត ហើយ​វីដេអូ កំប្លែង​របស់​រូបគេ ត្រូវបាន​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​, ទីក​តុ​ក និង​យូ​ធូប ធ្វើ​ឲ្យ​គ្រប់គ្នា​សើច​សប្បាយ​។ ប៉ុន្តែ​គេ​មិនដឹងថា​ជីវភាព​របស់​អា​ប្រុ​ញ​បែបណា​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​នេះ លោកមា​ម្នាក់​ឈ្មោះ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ​«​លោកមា ស៊ូ​សិទ្ធ​-SouSith» បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ដល់​អា​ប្រុ​ញ តែ​លោកមា មិនបាន​តម្រូវ​ឲ្យ​អា​ប្រុ​ញ​ធ្វើការ​អរគុណ​នោះ​ឡើយ ដល់​ឃើញ​អរគុណ​បែបនេះ លោកមា​ក៏បាន​យក​វីដេអូ​នោះ ទៅ​បង្ហោះ​បន្ត អម​ដោយ​ការ​បញ្ជាក់​ជំហរ​របស់​ខ្លួន​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមា ដែល​ឧស្សាហ៍​កាត់​វីដេអូ​លេង​ជាមួយ​អា​ប្រុស​នោះ បាន​យក​វីដេអូ អា​ប្រុ​ញ អរគុណ នោះ​ទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក​របស់​ខ្លួន ដោយ​ដាក់​Caption​ថា «​ឃើញ​ជីវភាព​លំបាក បាន​ឧបត្ថម្ភ​តិចតួច ស្ដួចស្ដើង តាម​លទ្ធភាព​លោកមា​។ មិនបាន​តម្រូវ​ឲ្យ​គេ​អរគុណ​ទេ តែ​គេ​ថត​អរគុណ​បង្ហោះ​ទៅហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន មិនដែល​ដឹង​ពី​ជីវភាព​លំបាក​របស់​អា​ប្រុ​ញ​នាំគ្នា ភ្ញាក់ផ្អើល និង​សម្ដែង​ការ​អាណិត​ចំពោះ​រូបគេ ដោយ​កន្លងមក​ធ្លាប់តែ​ធ្វើ​ឲ្យ​គេ​សើច​សប្បាយ តែ​ជីវភាព​វិញ​លំបាក​ខ្លាំង​ណាស់ ហើយ​ថែមទាំង​មាន​ឪពុក​ជា​ជនពិការ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដោយ​ឃើញ​ជីវភាព​អា​ប្រុ​ញ​លំបាក ថែមទាំង​មាន​ឪពុក​ជា​ជនពិការ​ទៀត​នោះ​ ក៏បាន​ប្រកាស​ឧបត្ថម្ភ​ធ្វើ​ផ្ទះ​ជូន​ក្មួយ​ប្រុ​ញ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន លោក ពេជ្រ ស្រស់ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​របស់​អា​ប្រុ​ញ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២១​នេះ ជាមួយ​នឹង​ការប្រកាស​បែបនេះ​ថា «​ខ្ញុំ​បាន​ឲ្យ​ក្រុមការងារ​ខ្ញុំ​ទាក់ទង​ក្មួយ​ប្រុ​ញ​ហើយ ដើម្បី​ជួយ​ធ្វើ​កូន​ផ្ទះ​ជូន​ពួកគាត់​ឲ្យ​បាន​សមរម្យ​ជាង​ផ្ទះ​គាត់​បច្ចុប្បន្ន​នេះ ពីព្រោះ​ខ្ញុំ​មើលឃើញ​ផ្ទះ​គាត់ គឺ​លំបាក​ពេក​ហើយ រួមទាំង​ឪពុក​គាត់​ពិការ​ថែម​ទៀត​ផង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពេជ្រ ស្រស់ បាន​បន្តថា «​បើ​មាន​បងប្អូន​ណា​ចង់​ជួយ​ពួកគាត់ អាចជួយ​ធ្វើ​ផ្ទះ​ជូន​ពួកគាត់​ជាមួយ​ខ្ញុំ​បាន​។ ម្នាក់​បន្តិច គឺ​ដើម្បី​ស្នាមញញឹម​ជន​ក្រីក្រ លេខ​ABA​ខ្ញុំ 070777771»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លោក​ពេជ្រ ស្រស់ ប្រកាស​បែបនេះ ក៏​មាន​សប្បុរសជន បាន​ចូលរួម​ជួយ​ជា​បន្តបន្ទាប់ ក្នុង​នោះ​លោក​ពេជ្រ ស្រស់ បាន​ធ្វើការ​អរគុណ​ថា «​សូម​អរគុណ​Lila Peng​រស់នៅ​Canada ដែល​ចូលរួម​ជួយ​ធ្វើ​ផ្ទះ​ឲ្យ​ក្មួយ​ប្រុ​ញ​តាមរយៈ​ខ្ញុំ​100$ ម្នាក់​បន្តិច គឺ​ដើម្បី​ស្នាមញញឹម​ក្មួយ​ប្រុ​ញ ​លេខ​ABA​ខ្ញុំ 070777771»,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ លោក​បាន​ធ្វើការ​អរគុណ​ទៀតថា «​សូម​អរគុណ Darin Sin រស់នៅ អូ​ទ្រិ​ស ដែល​ចូលរួម​ជួយ​ធ្វើ​ផ្ទះ​ឲ្យ​ក្មួយ​ប្រុ​ញ​តាមរយៈ​ខ្ញុំ​100$ ម្នាក់​បន្តិច គឺ​ដើម្បី​ស្នាមញញឹម​ក្មួយ​ប្រុ​ញ ​លេខ​ABA​ខ្ញុំ 070777771»៕ សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment