ក្រោយរៀបការជាមួយគ្នាអស់រយៈពេលប៉ុន្មានខែនោះ ថ្មីៗនេះ អ្នកនាងLove Riya និងលោកប៉ូលិសរូបសង្ហា ហេង គីមហៀង បានសម្រេចក្ដីបំណងរបស់ពួកគេ ដោយមានកូនម្នាក់ ជាដំណក់ឈាមរួមគ្នា។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គេសង្កេតឃើញថា ស្នេហារបស់ពួកគេមានរឿងរកាំរកូសតិចតួចជាមួយគ្នាផងដែរ តែនៅតែអាចផ្សះផ្សាគ្នាបានវិញ ហើយលោកប៉ូលិសរូបសង្ហារូបនេះ ដឹងខុសចេះកែ និងធ្លាប់សន្យាមិនធ្វើឲ្យភរិយារបស់ខ្លួនពិបាកចិត្តទៀតនោះឡើយ។
លើសពីនេះ ប្ដីរបស់Love Riya ក៏ធ្លាប់បានបញ្ជាក់មុនពេលរៀបការរួចហើយថា នឹងយកបេះដូងការពារប្រពន្ធកូនរបស់ខ្លួន ហើយពេលមានរឿងជាក់ស្ដែង រូបគេ បានធ្វើដូចការនិយាយមែន ដោយប្រើរូបភាពជាបុរសដើមទ្រូងប្រាំហត្ថ តតាំងពាក្យសម្ដីឥតសំចៃជាមួយអតីតសង្សារភរិយារបស់ខ្លួន។
ទោះជាលោកប៉ូលិសរូបសង្ហារូបនេះ ខិតខំធ្វើល្អចំពោះភរិយាចេញពីចិត្តប៉ុណ្ណាក៏ដោយ តែកំហុសបន្តិចបន្តួចរបស់លោកកន្លងមក ត្រូវបានព័ត៌មានតាមបណ្ដាញសង្គមមួយ បានហៅលោកជាប្ដីជើងល្អ តាមរយៈចំណងជើងអត្ថបទរបស់គេនោះ។
ចំពោះរឿងនេះ លោក ហេង គីមហៀង មិនត្រឹមតែមិនប្រកាន់ខឹងនោះទេ ថែមទាំងចែករំលែកព័ត៌មាននោះចូលគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ហើយដាក់Captionសួរប្រពន្ធត្រង់ៗថា «ក្លាយជាប្ដីជើងល្អតាំងពីពេលណាមកខ្ញុំ Love Riya ជួយប្រាប់បងបន្តិចមក»។
តាមរយៈនេះ អ្នកគាំទ្ររបស់លោក បានបញ្ចេញមតិទាំងអស់សំណើចថា «ជើងល្អហើយឥឡូវសម្លាញ់ ជើងពីមុនហើម, ចុះជើងមានខូចណាល្អមែនតើ, ពីមុនជើងឈឺ តែឥឡូវជើងជាឈប់ទៅពេទ្យទើបគេហៅជើងល្អវិញណឹងណាប្អូន, ជើងល្អមានន័យថាជើងអត់ពិការ, ជើងឈឺហើយនៅល្អទៀត»៕