ហួសថ្លែង! កុម៉្មង់ iPhone​ តាមអនឡាញ ពេលដឹកមកដល់ផ្ទះបែរជា…

ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានចែករំលែករឿងរ៉ាវដ៏ហួសចិត្ដមួយ ពាក់ព័ន្ធនឹងទំនិញដែលបានកុម្ម៉ងទិញតាមអនឡាញ ប៉ុន្ដែជាលទ្ធផលគឺមិនដូចអ្វីដែលខ្លួនបានរំពឹងទុកឡើយ។

តាមប្រភព័ត៌មានបានទម្លាយថា បុរសដែលមិនបញ្ចេញឈ្មោះខាងលើ បានកុម៉្មងទិញទំនិញតាមវេបសាយអនឡាញ ដែលគាត់រំពឹងថាជាទូរសព្ទ iPhone 7 តែរឿងមិននឹកស្មានដល់នោះ នៅពេលទំនិញត្រូវបានផ្ញើមកដល់ដៃ ទើបដឹងថាជាតុទំហំធំ ដែលវាត្រូវបានរចនាឡើងដូចជាទូរសព្ទយក្សអីចឹងដែរ។

យ៉ាងណាមិញ គាត់សង្ស័យថា ដោយសារគាត់មិនបានពិនិត្យមើលព័ត៌មានលម្អិតនៃទំនិញមុនពេលទិញវា តែក៏ធ្លាប់ឆ្ងល់ដែរថា ហេតុអ្វីថ្លៃផ្ញើទំនិញ ថ្លៃខ្លាំងម្ល៉េះ ទាំងជាក់ស្ដែង គាត់បានចំណាយលើថ្លៃដឹកតុ មានទំហំធំ ដែលវាមិនមែនជាទូរសព្ទឡើយ។

តុរាងដូចទូរសព្ទ iPhone 7 នេះ មានតម្លៃប្រមាណ ២៧៥ដុល្លារអាមេរិក ត្រូវបានដាក់លក់នៅលើវេបសាយកូរ៉េ 10×10 Korea ដែលបានរចនាឡើងដោយមានរុនដាក់ស៊ីមកាត មើលទៅដូចរបស់ពិតអីចឹង ហើយវាមានលក្ខណ:ស្រដៀងផ្សេងទៀត ដូចជាអេក្រង់ពណ៌ខ្មៅយ៉ាងធំ និងប៊ូតុង Home ជាដើម៕

Related posts

Leave a Comment