ក្រោយភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នោះ, ទីផុត កូនប្រុសច្បងអ្នកនាង គង់ សុជាតិ ដែលមានឈ្មោះថា ម៉ៅ សាល់ភាពបុត្រ បានដឹកនាំភរិយាដ៏ស្រស់ស្អាតឈ្មោះ ឈន ពុទ្ធាវីន ចូលរោងការហើយ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ។
ពិធីមង្គលការរបស់ពួកគេ ធ្វើឡើងនៅThe Premier Centre Sen Sokជាមួយនឹងការការរៀបចំតុបតែង ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ។ ចំណែកឯកូនកំលោះកូនក្រមុំ ក៏ស្រស់ស្អាត និង ស្រស់សង្ហាស័ក្ដិសមនឹងគ្នាខ្លាំងណាស់។
នៅក្នុងកម្មវិធីពេលព្រឹកនេះ គេក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គម ក្នុងនោះមានដូចជា លោកជំទាវ ហ៊ុន ស៊ីណាត, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត,
តារាចម្រៀង នៅ ស៊ីនឿន, ពិធីការ សុខ រ៉ាស៊ី , តារាសម្ដែង អ៊ឹម ជីវ៉ា, ពិធីករ ប៉ែន ចំរុង និងភរិយា, អ្នកនាង សាយ សៀរ៉ា, តារាចម្រៀង សុខ សីឡាលីន, លោក អេឡិច ចាន់ត្រា, ឯម រៀម,អ្នកនាង យុគ ចិន្តា, ម៉ាដូណា ជាដើម។
ក្រៅពីវត្តមានបុគ្គល និងតារាល្បីៗចូលរួម, អ្វីជាការចាប់អារម្មណ៍ទៀតនោះ គឺនំខេកអាពាហ៍ពិពាហ៍ ដែលធ្វើឡើងយ៉ាងសម្រិតសម្រាំងត្រៀមកាត់នារាត្រីថ្ងៃមង្គលការនេះវិញ ឃើញថា ធំស្រស់ស្អាតមិនធម្មតានោះទេ។
ខំនេកនេះ ធ្វើឡើងយ៉ាងពិសេសពីលោក គង់ សង្វាដានី គឺជាប្អូនប្រុសបង្កើតរបស់អ្នកនាង គង់ សុជាតិ ត្រៀមសម្រាប់មង្គលការក្មួយប្រុសដំបូងរបស់លោក។ អ្នកគាំទ្រ ឃើញហើយ បានលាន់មាត់សរសើរមិនស្ទើរនោះទេ ជាមួយនឹងការអបអរចំពោះគូស្វាមីភរិយាថ្មី ដែលជាកូនពិធីការិនីដ៏ល្បីនេះ៕