អ្នកស្រីទ្រី ដាណា ត្រូវបានគេស្គាល់ច្រើនតាមរយៈសកម្មភាពមនុស្សធម៌ស្ទើរជារៀងរាល់ថ្ងៃ ជាមួយនឹងការកាប់កប់លើមុខជំនួញ មានលុយ មានឡាន មានវិឡារ ជាដើមនោះ ហើយបើក្រឡេកមកមើលរូបសម្រស់វិញ បើទោះពេលនេះ កូន៣ក៏ពិតមែន តែក្រមុំសុំចាញ់តែម្ដង។
អ្នកស្រី ទ្រី ដាណា ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលមានទីកន្លែងកំណើតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំនួញឆ្នើមរូបនេះ មានឪពុកឈ្មោះ ងួន ទ្រី និងអ្នកម្ដាយឈ្មោះ សៀង ជូរ ប៉ុន្តែលោកទាំង២ បានទទួលមរណភាពទៅហើយ ដោយជំងឺប្រចាំកាយ។
បច្ចុប្បន្ន អ្នកស្រី ទ្រី ដាណា កំពុងរស់នៅជាអ្នកម្ដាយSingleដ៏រឹងមាំជាមួយនឹងការដើរតួនាទីជាអាណាព្យាបាល ចិញ្ចឹមបីបាច់កូនយ៉ាងល្អ ហើយក៏ដើរតួនាទីជាអ្នកដឹកនាំ ដែលមានសមាជិកក្នុងដៃរាប់ម៉ឺននាក់។
និយាយពីរឿងស្នេហាវិញ បច្ចុប្បន្ន អ្នកស្រីទ្រី ដាណា កំពុងប្រកាសបើកបេះដូង តែមិនទាន់រកឃើញបុរសណាម្នាក់ ដែលសក្ដិសមនៅឡើយទេ។ ទន្ទឹមនឹងកំពុងរង់ចាំវត្តមានបុរសល្អចូលក្នុងជីវិតនេះដែរ អ្នកស្រី ទ្រី ដាណា ក៏បានថែសម្រស់របស់ខ្លួនបានយ៉ាងល្អ ក្នុងនោះកន្លែងពិសេស មើលទៅមានលក្ខណៈខុសប្លែកគួរឲ្យកត់សម្គាល់។
ត្រង់ចំណុចនេះ ដើម្បីកុំឲ្យអ្នកគាំទ្ររបស់ខ្លួនមានចម្ងល់នោះ កាលពីពេលថ្មីៗនេះ អ្នកស្រី បានចេញវីដេអូ លើទីកតុកទម្លាយអាថ៌កំបាំងនេះ ដោយបញ្ជាក់ថា «បងប្អូនមួយចំនួនភ្ញាក់ផ្អើលមែនទែនថា ចែដាណា ឥឡូវធំម៉េស ចាសធំយូរហើយ តែគេអាចដែលបញ្ចេញ និយាយរួមគេសម្ងំលាបឡេពង្រីកដើមទ្រូងបងប្អូន…»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖