ហួសចិត្ត! រៀបការ​៦​ឆ្នាំ​ហើយ ​​គ្មាន​កូន​សោះ​ ពេល​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ ស្រាប់តែ​ប្ដី​ធ្លាក់ថ្លើមក្ដុក​ ក្រោយ​ដឹង​ថា…

បរទេស ៖ អ្នកនាង​តុងៗ ​មាន​អាយុ ២៩​ឆ្នាំ​ហើយ រហូតមកដល់ ពេលនេះ​នាង​បាន​រៀបការ​ជាមួយ​ប្ដី​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ តែ​នៅតែ​មិនទាន់​មានកូន​សូម្បីតែ​ម្នាក់។ ពេលនោះ​ពួកគេ​ទាំងពីរ ​​ទៅពិនិត្យ​រាងកាយ នៅ​ពេទ្យ ក៏​សង្កេតឃើញថា ដូចជា​គ្មាន អ្វី​ខុសពី​ធម្មតា​ទេ។

អ្នក​ទាំងពីរ​ធ្លាប់​ឈ្លោះ​គ្នា ដោយសារ​រឿង​នេះ ​ជា​ច្រើនដង​មកហើយ រហូត​ប៊ិះ នឹង​ឈានដល់​ការ​បែកបាក់​គ្នា​ទៀតផង​។ ​អ្នក​ទាំងពីរ​ក្លាយ​ជា​សាច់រឿង ដែល​អ្នកភូមិ​យក​មក​និយាយ គ្រប់​ពេល ព្រោះ​រាល់ពេល​​អ្នកភូមិ​កើតកូន អ្នក​ទាំងពីរ​ឃើញ តែងតែ​ឈ្លោះ​គ្នា។​

ដើម្បី​កុំ​ឲ្យ​ខ្មាស​អ្នកភូមិ និង​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ ដោយសារ​ចង់បាន​កូនទៀតនោះ ពួកគេ​ក៏​សម្រេចចិត្ត​ទៅ​ពេទ្យ​ពិនិត្យមើល​ម្ដងទៀត​។​ លើក​នេះ​ គឺ​ទៅ​ពេទ្យ​ធំ​នៅ​ឯ​ទីក្រុង ពេល​ទៅដល់​ពេទ្យ ក៏​ពិនិត្យឃើញ​ថា ​ក្នុង​ស្បូន​របស់​តុងៗ មាន​របស់​ម្យ៉ាង​គឺ​កម្ទេច​សា​–​ក​-​ស​- ព​-​របស់​ទារ​.​ក​ ដែល​លាក់ខ្លួន​ជា​យូរ​មកហើយ។


គ្រូពេទ្យ​ប្រាប់​ថា ​នេះ​ដោយសារ​មកពី​កាល ដែល​យក​កូន​ចេញ ​គឺ​ធ្វើ​មិន​ស្អាត​យក​មិន​អស់ ទើប​បណ្ដាល​អោយ​គ្មាន​កូន​។​ បើ​ជ្រុល​ជា​ស្រលាញ់​គ្នា ជា​ប្ដី​ប្រពន្ធ​ហើយ លើកលែងទោស​អោយ​គ្នា​ម្ដង​ទៅ រួច​ចាប់ផ្ដើម​ដេក​ជាមួយគ្នា យក​កូន​ជាថ្មី​ទៅ​វា​ចប់​ហើយ។

ដោយ​ដឹង​បែប​នេះ បុរស​ជា​ប្ដី​ឈឺ​ចិត្ត​ធ្លាក់ថ្លើមក្ដុក​ សុំ​ប្រពន្ធ​លែង​តែម្ដង។ ទោះ​យ៉ាងណា​ ពេទ្យ​ប្រាប់បន្តថា ​ប្រពន្ធ​ធ្លាប់​មាន​កូន​ជាមួយ​អ្នក​ផ្សេង តែ​តុងៗ​នាង​ក៏​ស្រលាញ់​យើង មក​រស់នៅ​ជាមួយ​យើង​ហើយ​ អញ្ចឹង​សូម​លោក​ប្ដី​គិត​ម្ដងទៀត កុំ​លែងលះ​ឆៅៗ​អញ្ចឹង​អី៕​

Related posts

Leave a Comment