ក្រោយពីឃើញអ៊ំប្រុសម្នាក់ មានវ័យជាង៦០ឆ្នាំ មិនលើកដៃសុំជំនួយ សុខចិត្តឡើងពីយប់ទិញលៀសពីផ្សារយកមកប្រឡាក់លក់បន្ត ហើយត្រូវក្រុមចោរប្ល-ន់ យកម៉ូតូទៅបាត់នោះ, ថៅកែហាងម៉ូតូ «ប្រាក់ សម្បត្តិ» សម្រេចជូនម៉ូតូលោកអ៊ំមួយគ្រឿង ដោយយកថវិកាពីអ៊ំប្រុសត្រឹម៣០០ដុល្លារប៉ុណ្ណោះ។
មុននឹងម្ចាស់ហាងខាងលើសម្រេចជួយនោះ លោក សុវណ្ណរិទ្ធី បានបង្ហោះវីដេអូ បទសម្ភាសន៍ជាមួយអ៊ំប្រុស អមដោយសារ បញ្ជាក់ថា «ករណីក្រុមចោរប្ល-ន់ម៉ូតូអ៊ំប្រុសអ្នកលក់លៀសហាលយប់មិញ នៅសង្កាត់ទួលសង្កែ១ ផ្លូវវាយកូនហ្គោល ខណ្ឌឬស្សីកែវ។
ពេលអ៊ំប្រុស គាត់ក្រោកទៅយកលៀសមកលក់ ជិះត្រលប់មកវិញជិតដល់ផ្ទះ ត្រូវក្រុមចោរប្ល-ន់ម៉ូតូរួចរត់បាត់។ អាណិតគាត់អាយុ៦០ ឆ្នាំជាងហើយ ត្រូវក្រុមចោរវា-យប្ល-ន់ទៀត៕ បើពុកម៉ែបងប្អូនមានចិត្តអាណិតលោកអ៊ំ អាចផ្ញើតាមរយៈលេខកុង ABA – 002834516 – Sovann Rithy នេះ»។
ក្រោយពីមានការប្រកាសអំពាវនាវសុំជំនួយបែបនេះ លោក សុវណ្ណ រិទ្ធី ក៏បានប្រមូលថវិកាពីសប្បុរសជន សរុបចំនួន៨០០ដុល្លារ ជូនអ៊ំប្រុសដើម្បីទិញម៉ូតូថ្មី ហើយម្ចាស់ហាង ម៉ូតូ «ប្រាក់ សម្បត្តិ» អាណិត សម្រេចជូនម៉ូតូវ៉េវដល់អ៊ំមួយគ្រឿង ដោយយកលុយពីអ៊ំប្រុសត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ។ មានន័យថា អ៊ំប្រុសសល់លុយចំនួន៥០០ដុល្លារ ជាថវិកាបានពីសប្បុរសជន។
ជាមួយគ្នានេះ ស្ត្រីដ៏ស្រស់ស្អាត ឈ្មោះ Pich Pich ម្ចាស់ហាងម៉ូតូខាងលើ បានបញ្ជាក់ថា ខ្លួនមានអារម្មណ៍ខ្លោចចិត្ត លោកតា ជាមនុស្សចាស់ មិនសមណាធ្វើបែបនេះដាក់លោកតានោះឡើយ ហើយលោកតាអាយុឡើង៦០ឆ្នាំជាង មិនលាដៃសុំលុយគេទេ នៅខំត្រដររកស៊ី។
អ្វី ដែលកាន់តែខ្លាចចិត្តថែមទៀតនោះ លោក សុវណ្ណ រិទ្ធី បានបញ្ជាក់ថា លោកតា ទៅទិញលៀសពីផ្សារដើមគរ ដើម្បីយកមកប្រឡាក់ អូសរទេះដើរលក់តាមផ្លូវជាមួយកូនស្រីពៅទើបអាយុ១៤ឆ្នាំ។ កូនស្រីពៅនេះទៀតសោត ត្រូវបង្ខំចិត្តបញ្ឈប់ការសិក្សា ដោយសារឪពុកមានជីវភាពលំបាកពេក៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនា វីដេអូខាងក្រោម ៖